ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    របៀបលាក់រូបភាព​ជា​សម្ងាត់ មិន​អោយ​នរណា​ម្នាក់​មើល​ឃើញ សម្រាប់ iPhone

របៀបលាក់រូបភាព​ជា​សម្ងាត់ មិន​អោយ​នរណា​ម្នាក់​មើល​ឃើញ សម្រាប់ iPhone

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មិត្តអ្នកអាន ដែលប្រើ​ប្រាស់ iPhone ប្រហែល​ជា​បាន​ដឹង​រួច​ហើយ​ថា កម្មវិធី Photo គឺ​ជាកម្មវិធី​សម្រាប់​ផ្ទុក​រាល់រូបភាព​ទាំង​អស់ ដែលអ្នកណាៗ ក៏អាចមើលរូបភាពទាំងនោះបានដែរ ប្រសិនបើគេចូលមើល ប៉ុន្តែ​ពេល​ខ្លះក៏មាន រូបភាពសម្ងាត់មួយចំនួន ដែលយើងមិនចង់អោយមានគេឃើញផងដែរ។ តើធ្វើ​ដូច​ម្តេច ដើម្បីលាក់រូបភាពទាំងនោះបាន? អញ្ចឹងថ្ងៃនេះ ខ្ញុំសូមណែរនាំមិត្តអ្នកអានទាំងអស់គ្នា នូវកម្មវិធីមួយ​ឈ្មោះ Photo Vault ដែលកម្មវិធីនេះអាចជួយលាក់រូបភាពជាសម្ងាត់បាន។

Cover

Final 1000x150 copy

ហើយខ្ញុំនឹងបង្ហាញមិត្តអ្នកអានទាំងអស់គ្នា ពីរបៀបប្រើប្រាស់ដូចខាងក្រោមនេះ៖

  1. សូមចុចលើ តំណរនេះ ដើម្បីធ្វើការទាញយកចេញពី App Store
  2. បន្ទាប់ពីទាញយករួចហើយ សូមចុចចូលទៅក្នុងកម្មវិធី Photo Vault នោះ
  3. រួចបំពេញលេខកូដសម្ងាត់ចូល បន្ទាប់មកវានឹងអោយចុចលេខកូដសម្ងាត់ម្តងទៀត ដើម្បី Confirm
  4. ជំហ៊ានបន្ទាប់ វានឹងលោតផ្ទាំង Pin Recovery ដើម្បីអោយធ្វើការបំពេញ E-mail តែប្រសិន​បើ​អ្នក មិនចង់ដាក់ទេ គឺគ្រាន់ចុចពាក្យ Cancel
  5. បន្ទាប់មកទៀត អ្នកនឹងឃើញប្រអប់ First Album រួចធ្វើការចុចចូល នោះអ្នកនឹងឃើញសញ្ញាបូក នៅខាងក្រោមផ្នែកខាងស្តាំ
  6. វានឹងលោតផ្ទាំងមួយ អោយអ្នកទាញយករូបភាពនៅក្នុង Photo Library ហើយធ្វើការ Select រូបភាពដែលអ្នកចង់ទុកជាសម្ងាត់ រួចចុចពាក្យ Done
  7. រួចវានឹងលោតផ្ទាំងមួយ ដោយបញ្ជាក់ថា តើអ្នកចង់លុបរូបភាពនោះ ចេញពីកម្មវិធី Photo ដែររឺទេ? បើអ្នកចង់លុប គឺចុចពាក្យ Delete តែបើចង់រក្សាទុក សូមចុច Cancel ជាការស្រេច។

Pic 2

ហើយនេះគ្រាន់តែគន្លឹះមួយ ក្នុងការលាក់រូបភាពជាសម្ងាត់ ដោយមិនអោយអ្នកណាអាចមើលឃើញតែ​ប៉ុណ្ណោះ។ ហើយប្រសិនបើអ្នកចង់ទាញយករូបភាពទាំងនោះ យកមកដាក់ក្នុងកម្មវិធី Photo វិញ គឺគ្រាន់​តែធ្វើការ Select រូបភាពដែលចង់បាន រូចចុចយកពាក្យ Export បន្ទាប់មកចុចលើប្រអប់ Camera Roll ជាការស្រេច។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Sunny
  • 3:12 PM, 04 September
  • ប្រភព: Cambo Report
  • Tag: កម្មវិធី & ហ្គេម