ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    Razer ចេញ Mouse ស៊េរីថ្មី​សម្រាប់​អ្នក​ចូល​ចិត្ត​លេង​ហ្គេម​បាញ់​គ្នា

Razer ចេញ Mouse ស៊េរីថ្មី​សម្រាប់​អ្នក​ចូល​ចិត្ត​លេង​ហ្គេម​បាញ់​គ្នា

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

បើនិយាយពីក្រុមហ៊ុន Razer វិញនោះគឺនាពេលបច្ចុបន្ន​នេះ​ក្រុមហ៊ុន​បាន​ចេញ​នូវ​ផលិត​ផល​ថ្មីៗ​ជានិច្ច​តែ​ម្ដង​ជា​ពិសេស​នោះ​គឺ​សម្រាប់ Gamer តែម្ដង។ ​ផលិតផលទាំង​នោះ​ស្ទើរ​តែផ្តោត​តែ​ចំនុចល្អៗ​មួយផ្នែកៗ​សម្រាប់ Gamer ផងដែរ។

cover

Final 1000x150 copy

ថ្មីៗក្រុមហ៊ុន Razer បានចេញ Mouse ដែលមានចំនុចល្អសម្រាប់​ Gamer មួយទៀតហើយ។ វាមាន​ឈ្មោះ​ថា Basilisk Mouse។ វាជា Mouse ដែលមាន DPI ខ្ពស់ 16000 DPI ឯណោះងាយស្រួល​ក្នុង​ការ​ដំឡើង ចុះឡើងទៅតាម Resolution និងអ្នកលេងហ្គេមដែលចង់បាននៅពេលលេងហ្គេម​អ្វីមួយ​តាម​ផ្នែក​ហ្គេម​ផងដែរ។ ម្យ៉ាងវិញទៀត Mouse នេះជាប្រភេទ FPS ទៀតផងដែលវាផ្ដោតសំខាន់ទៅលើ​ការ​លេង​ហ្គេមបាញ់គ្នា ដូចជា A.K, CSGO, PUBG និង Quake ជាដើម។

pic 1

មិនត្រឹមតែប៉ុណ្ណោះវាក៏មានជា Mouse ភ្លើង Chroma ផងដែរ ដែលមានភ្លើង RGB 16.8 ពណ៌ទៀត​ផង​ហើយអាចផ្លាស់ប្ដូរភ្លើងពណ៌ទាំងនោះទៅតាមចំណង់យើងចង់បានតាមរយៈកម្មវិធី Synapse របស់ Razer។ ​Mouse នេះផងដែរប្រើប្រាស់ដោយ 5G Optical សេនស័រទៀតផងដែលជា Mouse លឿន​ខ្លាំង​ជាងគេ ធ្វើអោយមិនងាយឆាប់ខូចដូច Mouse ដែលប្រើប្រាស់ Laser ផងដែរ។ ថ្វីត្បិត Mouse នេះមានរូបរាងធំក៏ពិតមែនប៉ុន្តែសម្រាប់ទំងន់វានោះគឺមិនធ្ងន់នោះទេត្រឹមតែ 107g ប៉ុណ្ណោះ​ងាយស្រួល​យើង​អូសរំកិលដោយមិនទើសទាល់ឡើយ។ សម្រាប់តម្លៃដាក់លក់វិញនោះ Basilisk Mouse មានតម្លៃ 69.99$  Razer បានធ្វើការចេញលក់ចាប់ពីខែនេះហើយ។

pic 2 pic 3

សរុបសេចក្ដីមក Mouse នេះថ្វីត្បិតតែវាមិនផ្ដោតសំខាន់ទៅលើអ្នកលេងហ្គេមទូទៅក៏ពិតមែនប៉ុន្តែវាជា Mouse ល្អ មាន DPI ខ្ពស់ បំពាក់ទៅដោយ Sensor ល្អជាងគេនិង តម្លៃអាចទទួលយកបានទៀតផង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 2:00 PM, 04 September
  • ប្រភព: Tech Power Up
  • Tag: Accessories