ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    Sony នៅ​តែ​បន្ត​ផលិត​ម៉ាស៊ីន​ស្តាប់​តន្ត្រី Walkman ដដែល

Sony នៅ​តែ​បន្ត​ផលិត​ម៉ាស៊ីន​ស្តាប់​តន្ត្រី Walkman ដដែល

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Walkman ជាបច្ចេកវិទ្យាសម្លេងមួយរបស់ Sony ដែលកើតតាំងពីឆ្នាំ 1979 មកម៉្លេះ ដោយដំបូងវា គ្រាន់តែជាឧបករណ៍ ចាក់តន្ត្រីដោយ ប្រើប្រាស់ កាសែតប៉ុណ្ណោះ ក្រោយមកទើបបាន កែប្រែទំលាប់ ការស្តាប់តន្ត្រី ដោយប្រើប្រាស់ កាសែត មកជាការ ប្រើប្រាស់ Digital Audio វិញ។ ហើយ Sony ក៏បានចាប់ផ្តើមបំពាក់ បច្ចេកវិទ្យានេះ នៅលើទូរស័ព្ទ ចាប់តាំងពីឆ្នាំ 2005 មក ដែលធ្វើឱ្យទូរស័ព្ទ មានកម្មវិធី ចាក់ចម្រៀង និងកម្មវីធី ចាក់វីឌីអូបាន។

cover

Final 1000x150 copy

Walkman មិនសូវទទួលភាពជោគជ័យក្នុងការលក់ទេ រយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ ព្រោះពិភពលោក ទោទន់ទៅរក ស្មាតហ្វូនខ្លាំងពេក ប៉ុន្តែទោះ យ៉ាងណាក៏ Sony មិនខ្វល់ខ្វាយឡើយ ហើយនៅតែផលិត ម៉ាស៊ីន Walkman ដដែល មកដល់ឆ្នាំ 2017 នេះ។ វាមានឈ្មោះថា Sony Walkman NW-ZX300 ដែលមាន រូបរាងជ្រុងៗ ដូចស្មាតហ្វូន Xperia ដែរ តែមានកម្រាស់ រាងក្រាស់ជាង ជំនាន់មុនៗច្រើន ដោយសារវា បានបំពាក់បច្ចេកវិទ្យា ថ្មីៗដូចជា ឧបករណ៍សម្លេង S-Master HX digital និង OFC ជាខ្សែរបស់ម៉ាស៊ីន សម្រាប់ភ្ជាប់ ទៅរន្ធកាស ដើម្បីផ្តល់គុណភាព សម្លេងខ្ពស់។ វាក៏បានបំពាក់ បច្ចេកវិទ្យា DAC សម្រាប់ប្រព័ន្ធសម្លេង Master Quality Audio ដូចយើងឃើញ មាននៅលើ LG V30 ដែរ ដូចនេះ ការស្តាប់តន្ត្រី របស់យើងមាន ភាពរន្ដំ និងពិរោះល្អ ហើយយើង ក៏អាចប្រើប្រាស់ ជាមួយនឹងកាស អត់ខ្សែ Wireless ឬឧបករណ៍ បំពងសម្លេងនានា តាមរយៈ Bluetooth និង NFC ផងដែរ។

1 2 3

យើងអាចនិយាយនេះជាឧបករណ៍សម្រាប់ស្តាប់តន្ត្រីដ៏ល្អបំផុត ដែលផ្តល់ឱ្យយើង នូវគុណភាព ខ្ពស់ជាងឧបករណ៍ ផ្សេងទៀត។ ហើយក៏សុំ សរសើរដល់ Sony ដែលនៅតែបន្ត ផលិតម៉ាស៊ីន Walkman នេះដដែល ព្រោះក្រុមហ៊ុននានា ភាគច្រើនបាន បោះបង់ឧបករណ៍នេះ អស់ទៅហើយ។ តែវាក៏មិនមែន ជាជំរើសល្អដែរ សម្រាប់យើង ដើម្បីទិញ ព្រោះវាត្រូវបាន ដាក់លក់ ក្នុងតម្លៃថ្លៃដល់ 700 ដុល្លារ ឯណោះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 8:49 AM, 04 September
  • ប្រភព: Slash Gear
  • Tag: Accessories