ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    ក្រុមហ៊ុន Razer ចេញ​កុំព្យូទ័រ​យួរ​ដៃ​ថ្មី ស្ដើង ហើយ​មាន​ភ្លើង RGB ពេញ​តែម្ដង

ក្រុមហ៊ុន Razer ចេញ​កុំព្យូទ័រ​យួរ​ដៃ​ថ្មី ស្ដើង ហើយ​មាន​ភ្លើង RGB ពេញ​តែម្ដង

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Razer ដែលជាម៉ាកល្បីក្នុង វិស័យហ្គេមមានការចេញស្ទើរតែគ្រប់ទាំងអស់ ទៅលើសំភារៈកុំព្យូទ័រ និងហ្គេម ហើយខ្លួនតែងតែ ឌីហ្សាញអ្វីដែលថ្មីខ្លាំង និងស្រស់ស្អាតជានិច្ច ពីមួយឆ្នាំ ទៅមួយឆ្នាំ។ ថ្មីៗនេះ ខ្លួនបានចេញកុំព្យូទ័រ យួរដៃត្រកូល Razer Blade Pro ថ្មីទៀតហើយ ដោយសារ តែការចេញ លើកមុននៃ Razer Blade Pro នោះ គឺថ្លៃខ្លាំង ហើយក៏កម្លាំងខ្លាំងដែរ ទើបលើកនេះ ក្រុមហ៊ុន Razer ចេញធុនល្មម វិញម្ដង ហើយមិនកែប្រែ រូបរាងនោះទេ។

cover

Final 1000x150 copy

Razer ស៊េរីថ្មីនេះ ប្រើប្រាស់ក្រាហ្វិចកាត GTX 1060 វិញម្ដង ហើយសម្រាប់រូបរាង និងភ្លើងពណ៌ RGB ដ៏ស្រស់ស្អាតនោះ មិនមានការកែប្រែ ឡើយគ្រាន់តែបន្ថយ សមត្ថភាពកម្លាំង ខ្លះហើយ បន្ថែមនូវ លក្ខណៈសម្បត្តិ ថ្មីមកវិញទៀត ឯណោះ។ ក្រុមហ៊ុន Razer បានធ្វើការ ភ្ជាប់មកនូវ CPU Core i7-7700HQ ដែលជាម៉ូឌែល លើគេ ក្នុងជំនាន់ ទី 7 សម្រាប់ Razer Blade Pro នេះផងដែរ ហើយបន្ថែមទៀតនោះ ថ្វីត្បិត វាមានអេក្រង់ធំ ទំហំ 17.3 អ៊ីញមែន ប៉ុន្តែវាអាច បង្ហាញរូបភាព ត្រឹមតែ 1080p ប៉ុណ្ណោះ ហើយក៏មិនអន់ដែរ ដោយជំនួសមកវិញ នូវអេក្រង់ 120hz ដែលធ្វើអោយ​ការ បង្ហាញរូបភាព និងការលេងហ្គេម មានរូបភាព កាន់តែ រលូននោះ។

pic 1 2

បើនិយាយពីផ្នែកផ្សេង ដូចជា Ram វិញនោះ វាបានអមមកជាមួយនឹង RAM ទំហំ 16GB មកស្រាប់ហើយ យើងក៏អាចធ្វើការ បន្ថែម Ram បានដល់ 32GB ទៀតផង។ រីឯទំហំផ្ទុក របស់វាវិញ មានទំហំ 2TB សម្រាប់ HDD និងការ ប្រើប្រាស់ អូស Windows វិញនោះ វាប្រើប្រាស់ SSD ប្រភេទ PCIe M.2 ទំហំ 256GB  ដែលលឿនខ្លាំង ក្នុងការ Boot ហើយនិងធ្វើការ ដំណើរការកម្មវិធី ឬចំលងឯកសារ នៅលើ Windows។

pic 3 Pic 4

ក្រុមហ៊ុន Razer បានប្រកាសពីតម្លៃហើយ ដោយវាមានតម្លៃ 2299$ ដែលជាតម្លៃ នៅតែថ្លៃដដែល និងមិនទាន់ចេញលក់ នោះទេ អាចតែបាន ត្រឹមតែបង្ហើប អោយដឹងថានឹង ចេញឆាប់ៗនេះប៉ុណ្ណោះ។ សរុបសេចក្ដី មកថ្វីត្បិត តែក្រុមហ៊ុន Razer ធ្វើការចេញនូវ Razer Blade Pro ធុនល្មមថ្មីនេះ ដើម្បីតម្រូវចិត្ត អ្នកប្រើប្រាស់មែន តែសម្រាប់ Spec ប៉ុណ្ណេះ ធៀបជាមួយ នឹងតម្លៃ គឺហាក់បីជា នៅថ្លៃដដែល។ បើយកទៅប្រៀបធៀប នឹងកុំព្យូទ័រ យួរដៃម៉ាក ផ្សេងនោះ យើងអាចទិញបាន លើស Razer Blade Pro នេះទៅទៀត។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 12:02 PM, 02 September
  • ប្រភព: WCCF Tech
  • Tag: កុំព្យូទ័រ