ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    Xiaomi ក្លាយ​ជា​ក្រុមហ៊ុន​ល្បី​ខាង​លក់​​ឧបករណ៍​ពាក់​ដៃ​បាន​ច្រើន​ជាងគេ!

Xiaomi ក្លាយ​ជា​ក្រុមហ៊ុន​ល្បី​ខាង​លក់​​ឧបករណ៍​ពាក់​ដៃ​បាន​ច្រើន​ជាងគេ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

យោងតាមការវិភាគ និងទទួលរបាយការណ៍ពី IDC បានឲ្យដឹងថា ឧបករណ៍ពាក់ដៃ(Wearable) ដែលមានដូចជា នាឡិកាឆ្លាត, ខ្សែដៃឆ្លាតវៃ របស់ក្រុមហ៊ុន នីមួយៗ មានចំនួន កើនឡើងសរុប 10.3 ភាគរយ ជាងរៀងរាល់ឆ្នាំ ដោយគិតចាប់ពី ត្រីមាសទី 2 អំឡុងខែមេសា ដល់មិថុនា ចំនួនលក់ឧបករណ៍ ពាក់ដៃទាំងអស់ របស់ក្រុមហ៊ុននីមួយៗ លក់បានខ្ទង់ 26.3 លានគ្រឿង។

cover

Final 1000x150 copy

តាមការវិភាគបន្តបានរៀបរាប់ថា ឧបករណ៍ពាក់ដៃ ដែលកាន់តែមានការ ពេញនិយមនោះ ដោយសារតែ ភាគច្រើន វាបានភ្ជាប់មក ជាមួយបច្ចេកវិទ្យា តាមដាន សុខភាព និងបច្ចេកវិទ្យា GPS ទើបអាចទាក់ចិត្ត អ្នកប្រើប្រាស់ បានច្រើន ជាមួយរូបរាង តូចល្មម ដូចជាខ្សែដៃ ឆ្លាតវៃរបស់ Xiaomi គឺ Mi Band ជាដើម។ Mi Band នេះ ទទួលបានគាំទ្រ យ៉ាងច្រើនពី សំណាក់អ្នក ប្រើប្រាស់ទូទាំង ពិភពលោក រហូតធ្វើឲ្យ Xiaomi ឈរលើ ចំណាត់កំពូល ដែលជាប់ងារ ជាក្រុមហ៊ុន ដែលលក់ឧបករណ៍ ពាក់ដៃ បានច្រើន ជាងគេលើស Apple ទៅទៀត។

សម្រាប់ត្រីមាសទី 2 ឆ្នាំនេះ Xiaomi លក់បានឧបករណ៍ ពាក់ដៃដល់ខ្ទង់ 3.5 លានគ្រឿង និង Apple លក់បានខ្ទង់ 3.4 លានគ្រឿង ប៉ុណ្ណោះ ដែលនេះជា លទ្ធផល ប្រកៀកប្រកិតគ្នា។

Q2w

Mi Band មានប្រយោជន៍ច្រើនសម្រាប់អ្នកប្រើប្រាស់ រីឯតម្លៃវិញ ក៏សមរម្យ ដូចនេះ​ទើបមាន អ្នកប្រើប្រាស់ច្រើន ហើយយើង ក៏សរសើរ ផលិតផលរបស់ Apple ដែរ ដោយសារវាមាន តម្លៃហើយ នៅលក់បានចំនួន ច្រើនបែបនេះទៀត ពិតជាគួរឲ្យ ស្ញប់ស្ញែង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 10:42 AM, 02 September
  • ប្រភព: IDC
  • Tag: Accessories