ទំព័រដើម    >    កាម៉េរ៉ា    >    ព័ត៌មាន    >    ដៃ​គូ​ប្រជែង​ដ៏​ធំ​របស់ GoPro Hero 5 បាន​បង្ហាញ​ខ្លួនហើយ!

ដៃ​គូ​ប្រជែង​ដ៏​ធំ​របស់ GoPro Hero 5 បាន​បង្ហាញ​ខ្លួនហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

អ្នកទាំងអស់គ្នា ប្រាកដជាស្គាល់ហើយ ជាមួយនឹង កូនកាមេរ៉ា GoPro ដែលជាប្រភេទ Action Camera ងាយស្រួល យកតាមខ្លួន ហើយជាពិសេស អាចផលិតរូបភាព បានក្នុងគុណភាព ដ៏ល្អមួយ។ វាក៏ជាកាមេរ៉ាមួយ ដែលកំពុងតែ មានការពេញនិយម និងគាំទ្រខ្លាំង ពីសំណាក់ អ្នកប្រើប្រាស់ នៅក្នុងប្រទេស ផងដែរ។ ក៏បុន្តែ ថ្មីៗនេះ មានដំណឹង ដ៏ក្តៅមួយ ទើបនឹង ផ្សព្វផ្សាយ ផ្លូវការ ពីដៃគូប្រជែងដ៏ធំ របស់កូន Action Camera នេះ ដោយវាមាន ឈ្មោះថា RX0 ផលិតក្រោមស្នាដៃ របស់ក្រុមហ៊ុន Sony តែម្តង។

Cover

Final 1000x150 copy

RX0 ទើបនឹងប្រកាស ថ្មីៗនេះទេ ដោយក្នុងនោះ លក្ខណៈពិសេសចំបង ដែលវាបាន ភ្ជាប់មកជាមួយ រួមមានដូចជា៖

  • អាវក្រោះការពារទឹកនិងធូលី (Waterproof) ក្នុងជម្រៅ 10m/ 33ft.
  • តួខ្លួនមានភាពរឹងមាំ, (Shockproof និង Crushproof)
  • កាមេរ៉ាមានទំហំ 15.3 MP ប្រើប្រាស់សែនស័រ Exmor RSTM CMOS
  • កែវ Len ជាប្រភេទ Wide-angle 24mm ZEISS Tessar
  • អាចថត Slow Motion ក្នុងល្បឿន 960/1000 fps
  • អាចថតវីដេអូក្នុងកម្រិត 4K (Clean HDMI) និងផ្សេងៗទៀត…។

សូមបញ្ជាក់ផងដែរថា អេក្រង់របស់វាមិនមែនជាប្រភេទ Touchscreen ឡើយ ដោយរាល់ការបញ្ជា គឺត្រូវបញ្ជាដោយ ប៊ូតុងតែម្តង។

ងាកទៅមើល តម្លៃរបស់វា គឺថ្លៃប្រហាក់ប្រហែល 700$ ដែលតម្លៃនេះ អាចនិយាយបានថា ស្មើនឹង Hero 5 គុណនឹង 2 ឯណោះ ហើយចំពោះ កាលបរិច្ឆេទ ចេញលក់វិញ នឹងចាបផ្តើម ដឹកជញ្ជូន ចាប់ពីខែក្រោយ នេះទៅហើយ។ សម្រាប់មតិរបស់អ្នក ទាំងអស់គ្នា អាចទាយបានទេ ថាតើ RX0 ដែលជាសំណព្វចិត្ត របស់ Sony អាចទាញ អតិថិជន GoPro បានដែរឬទេ? មូលហេតុអ្វី?

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Mai
  • 10:06 AM, 02 September
  • ប្រភព: Alpha Universe
  • Tag: កាម៉េរ៉ា