ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    Sony បញ្ចេញ Speaker វៃឆ្លាត​​ ដែល​អាច​ប្រើប្រាស់​មុខងារ Google Assistant បាន

Sony បញ្ចេញ Speaker វៃឆ្លាត​​ ដែល​អាច​ប្រើប្រាស់​មុខងារ Google Assistant បាន

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

សម្រាប់ទីផ្សារកូន​បាស​់បំពង​សម្លេង កាន់​តែ​មាន​ភាព​ពេញ​និយម​ខ្លាំង​គួរ​ឱ្យកត់​សម្គាល់ នាប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះ ជាពិសេសគឺស្រទាប់​យុវវ័យ​តែ​ម្តង។ ហើយថ្មីៗនេះ Sony ទើបតែបានបញ្ចេញកូនបាស់​មួយ​ដែល​មិន​មែនគ្រាន់តែជាកូនបាស់សម្រាប់បញ្ចេញសម្លេងធម្មតាឡើយ ពោល វាជាកូនបាស់វៃឆ្លាត ដែល​ទើប​តែ​ប្រកាសចេញកាលពីម្សិលមិញនៅព្រឹត្តិការណ៍ IFA 2017 ជាមួយនឹង កំពូលស្មាតហ្វូន Xperia XZ1, XZ1 Comapact, និង XA1 Plus។

cover

Final 1000x150 copy

Spearker វៃឆ្លាតនេះមានឈ្មោះថា LF-S50G ដែលផ្តោតសំខាន់ទៅលើលក្ខណៈពិសេស ៣ ចំណុចគឺ ភាពវៃឆ្លាត, គុណភាពសម្លេងល្អ, និងតម្លៃទាប។ សម្រាប់មុខងារវៃឆ្លាតរបស់វា មានច្រើនមែនទែន ដែល​យើង​អាចហៅវាថាជា AI បានហើយ ដោយវាបានបំពាក់មុខងារ Google Assistant មកជាមួយ ដូចនេះ​យើង​អាចបញ្ជាវាដោយគ្រាន់តែប្រើប្រាស់សម្លេងប៉ុណ្ណោះ។ សម្រាប់ Google Assistant នេះយើង​អាច​បញ្ជា​ឧបករណ៍អេឡិចត្រូនិចទាំងអស់ដែលភ្ជាប់ជាមួយ Google Home នៅក្នុងផ្ទះរបស់យើង, អាចកត់​ចំណាំ​អ្វីមួយ ហើយឱ្យវាបន្លឺសម្លេង រំលឹកប្រាប់យើងផងដែរ។ លើសពីនេះ វាក៏អាច Steam ដើម្បីចាក់​តន្ត្រី​តាម​រយៈសេវាកម្ម Spotify, Pandora, Google Play Music, និងសេវាកម្មដទៃទៀត ថែមទាំង​អាច​ប្រើ​ប្រាស់ កាយវិកាសម្រាប់បញ្ជាកម្មវិធីចាក់បទចម្រៀងទៀតផង។

សម្រាប់គុណភាពសម្លេងវិញក៏ Sony បានយកចិត្តទុកដាក់ខ្ពស់ទៅលើវាដែរ ដោយរូបរាងរបស់វាមូល 360 ដឺក្រេ និងមានរន្ធបញ្ចេញសម្លេង ២ គឺមុខនិងក្រោយ ធ្វើឱ្យការបញ្ចេញសម្លេងបានរន្ដំល្អ ទាំង Subwoofer និង Bass មិនចាប់កូនបាស់ដែលមានតម្លៃថ្លៃជាងវាឡើយ។ កូនបាសនេះមានអាវក្រោះ IPX3 ការពារសាចទឹកនឹងធូលីបានយ៉ាងល្អ ហើយយើងក៏អាចភ្ជាប់មកកាន់ស្មាតហ្វូនតាមរយៈ Bluetooth និង NFC ផងដែរ។

សម្រាប់តម្លៃរបស់វាវិញ Sony បានដាក់លក់ក្នុងតម្លៃ 199 ដុល្លារ ដែលរាងធូរថ្លៃជាងកូនបាស់​វៃឆ្លាត​របស់​​ក្រុមហ៊ុនមួយចំនួន ហើយវាត្រូវបានផលិតជាពិសេសសម្រាប់ប្រកួតប្រជែងជាមួយ កូនបាស់ JBL, Apple HomePod, Amazon echo ជាដើម។ Sony នឹងចាប់ផ្តើមដាក់លក់ LF-S50G នៅខែតុលា​ខាង​មុខ​នេះ ហើយ យើងក៏សង្ឃឹមថា Sony នឹងយកវាមកដាក់លក់នៅប្រទេសយើង ដែរទៅចុះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 3:52 PM, 01 September
  • ប្រភព: Wccf Tech
  • Tag: Accessories