ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    SanDisk ចេញមេម៉ូរីធំ​មែន​ទែន​រហូត​ដល់ 400GB

SanDisk ចេញមេម៉ូរីធំ​មែន​ទែន​រហូត​ដល់ 400GB

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

SanDisk ក៏ជាក្រុមហ៊ុនល្បីមួយ​ផង​ដែរ ​ផ្នែក​ផលិតអង្គ​ផ្ទុកទិន្នន័យ​អោយ​ស្មាតហ្វូន កុំព្យូទ័រ​និង​កាមេរ៉ា​ផង​ដែរ។ ហើយ​លើក​នេះ​ដើម្បីប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនដទៃ ដែលមានចេញនូវអង្គផ្ទុកទិន្នន័យធំៗ ខ្លួនក៏បានចេញ​ MicroSD ដែលមានទំហំ​ផ្ទុកធំ គឺធំជាង Samsung ទើបតែចេញលើកមុនទៀតផង ដោយ Samsung ចេញត្រឹមតែ 256Gb ប៉ុណ្ណោះ តែ SanDisk ចេញលើសនឹងហើយ។

cover

Final 1000x150 copy

​ក្នុងព្រឹត្តិការ IFA 2017 ក្រុមហ៊ុន SanDisk ក៏បានចេញនូវ MicroSD ដ៏អស្ចារ្យមួយផងដែរ ស៊េរីថ្មី Ultra 400GB ដែលជា MicroSD A1 មានល្បឿនលឿនទៀតផង។ ក្រុមហ៊ុនមួយនេះបានចេញ MicroSD មាន​ទំហំផ្ទុកដល់ទៅ ​400GB ឯណោះ​គឺធំមែនទែន​ ការចេញបែបនេះ​គឺពុំមែន​ចេញតែសម្រាប់​កាមេរ៉ា​ពពួក​ DSLR នោះទេ​ដែលអាចដាក់ទំហំប៉ុននេះបាននោះទេ ពោលគឺការបង្កើតមក​នេះសម្រាប់ស្មាតហ្វូន​ផងដែរ។ តែអាចនឹងមានស្មាតហ្វូនមួយចំនួនតូចនោះទេ ដែលដាក់កើតដូចជាពពួកស្មាតហ្វូន ស៊េរី​ចាស់ៗ LG G3 និង HTC Me ​ដាក់បានដល់ទៅ 2Tb ឯណោះដូច្នេះហើយទើប SanDisk នេះបង្កើត​អោយ​ធំយ៉ាង​នេះនោះ ពីព្រោះអាចនឹងថ្ងៃអនាគតក្រុមហ៊ុន ស្មាតហ្វូនជាច្រើនទៀត​នឹង​ធ្វើ​ការ​វិវឌ្ឍខ្លួន​កាន់​តែ​ខ្លាំង អាចអោយបន្ថែមផ្ទុកទិន្នន័យកាន់តែធំនោះ។ ហើយក្រុមហ៊ុន SanDisk ក៏មិនបានចេញតែ 400GB នេះដែរ ខ្លួនក៏មានចេញពីរ ទំហំផ្ទុកបន្ថែមទៀតឯណោះគ្រាន់តែតូចជាង 400GB នេះ មាន​ចាប់​ពី 128GB និង 200GB មកជាមួយដែលជាប្រភេទ A1 ដូចគ្នា។ បើនិយាយពីល្បឿនរបស់ MicroSD នេះ​មានល្បឿនផ្ទេរឯកសារ ចាប់ពី 100mb/s ដល់ទៅ 400mb/s ឯណោះគឺល្បឿនលឿនមែនទែន​។ តម្លៃក៏ SanDisk បានប្រកាសហើយផងដែរសម្រាប់ Ultra 400GB នេះមានតម្លៃ 249$ រីឯតម្លៃ 128GB 57$ និង 200GB 97$ ពួកវាកំពុងដាក់លក់ក្នុងទីផ្សារអនឡាញ ក្នុងវេបសាយ Amazon ហើយ។

pic 1

សរុបសេចក្ដីមកនេះជាដំណឹងល្អមួយផងដែរ ដែលក្រុមហ៊ុន SanDisk ចេញនូវអង្គផ្ទុកទិន្នន័យ MicroSD ដែលមានទំហំផ្ទុកធំ យ៉ាងនេះ​​មិនត្រឹមតែប៉ុណ្ណោះ នេះ​ក៏ជាការដាស់តឿនអោយក្រុមហ៊ុនស្មាតហ្វូន​នានា​ខិតខំ​បន្ថែម​សមត្ថភាពកាន់តែខ្ពស់អាចដាក់ផ្ទុកទិន្នន័យកាន់តែធំនោះឯង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 3:11 PM, 01 September
  • ប្រភព: Wccftech
  • Tag: Accessories