ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    Lenovo Yoga 920 ជំនាន់​ថ្មី​ចេញ​ហើយ ប្រើ CPU ជំនាន់ 8 ជាមួយ​រចនាបថ​ទាក់​ទាញ

Lenovo Yoga 920 ជំនាន់​ថ្មី​ចេញ​ហើយ ប្រើ CPU ជំនាន់ 8 ជាមួយ​រចនាបថ​ទាក់​ទាញ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នៅក្នុងព្រឹត្តិការណ៍យក្ស IFA ឆ្នាំ 2017 ក៏មាន​វត្ត​មាន​ក្រុមហ៊ុន Lenovo ចូល​រួម​ផង​ដែរ គឺមិន​ដែល​រំលង​ឡើយ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ហើយ​មក​ដល់​ឆ្នាំ​នេះ Lenovo ក៏បាន​ប្រកាស​ចេញ​នូវ​ផលិត​ផល​ជាច្រើន​របស់​ខ្លួន ដើម្បីចេញលក់ក្នុងទីផ្សារនាចុងឆ្នាំ 2017 នេះផងដែរ ដែលសុទ្ធសឹងជាផលិតផលជំនាន់ថ្មី ដោយ​រួមមាន​ពពួក​កុំព្យូទ័រ​យួរដៃត្រកូល Yoga ផងដែរ។ ជាក់ស្ដែងម៉ូឌែល Yoga 920 ដែលជាម៉ូឌែល​កំពូល​នៃត្រកូលនេះក៏ត្រូវបានបង្ហាញខ្លួន ជាមួយនឹងកំណែ Update ឲ្យកាន់តែប្រសើរផងដែរ គឺថាវាកាន់តែ​លឿន ទំនើប និងអស្ចារ្យជាងជំនាន់មុន។

1

Final 1000x150 copy

មិនខុសគ្នាពី Yoga 920 ចេញកាលពីឆ្នាំ 2016 នោះទេ គឺថា Y920 ជំនាន់ថ្មីគឺនៅតែជាពពួកកុំព្យូទ័រ​កូន​កាត់ Hybrid បែប 2-in-1 ដដែល ក្នុងនាមជាម្ចាស់របស់វាយើងអាចប្រើប្រាស់វាជាកុំព្យូទ័រយួដៃក៏បាន ហើយ​ក៏​អាចប្រើប្រាស់វាបែបជាកុំព្យូទ័រថេប្លេតក៏បាន ដោយអាចកាត់អេក្រង់បាន 360 ឌឺក្រេ។ មិន​តែ​ប៉ុណ្ណោះ ដោយសារតែវាគឺជាកុំព្យូទ័រ Flagship ក្នុងត្រកូល Yoga នោះ ក្រុមហ៊ុន Lenovo ក៏បានស្រោប​ខ្លួន​ការពារម៉ាស៊ីនទាំងមូលដោយលោហៈធាតុថែមទៀតផង គឺថាស្រស់ស្អាតមែនទែន អមមកជាមួយ​កម្រាស់​ស្ដើងមែនទែនត្រឹមតែ 1.4 សង់ទីម៉ែត្រប៉ុណ្ណោះ និងទម្ងន់ត្រឹម 1.3 គីឡូក្រាម។ Yoga 920 បំពាក់​មកជាមួយអេក្រង់ទំហំ 13 អ៊ីញ ដែលមានសមត្ថភាពបង្ហាញរូបភាពខ្ពស់ដល់ទៅ 4K ឯណោះ ឬ​យក​ត្រឹម 1080p ក៏បានតាមទឹកលុយ ថែមទាំងមានមុខងារ Touch screen រហ័សថែមទៀត ធ្វើឲ្យការ​ប្រើ​ប្រាស់​មិនទើសចិត្តឡើយ។

2 3 4 5

លក្ខណៈសម្បត្តិទូទៅរបស់ Lenovo Yoga 920 ស៊េរីចុងឆ្នាំ 2017

  • CPU Intel ជំនាន់ទី 8 ចុងក្រោយគេ
  • RAM ទំហំ 8/16GB ពពួក DDR4
  • អង្គផ្ទុកទិន្នន័យទំហំ 256GB ឡើងទៅ 1000GB ពពួក SSD PCIe NVME ល្បឿនលឿនខ្លាំង
  • ក្រាហ្វិច Intel ជាប់ Board ពុំមាន nVIDIA ឬ AMD
  • អេក្រង់ទំហំ 13 អ៊ីញប្រភេទ IPS កម្រិត 4K មាន Touchscreen
  • ប្រើប្រាស់ Speaker របស់ JBL សម្លេងឮខ្លាំង ច្បាស់បុកបាស់
  • មានសេនស័រស្កេនក្រយ៉ៅដៃបានលឿន ដើម្បីដោះសោរ និងទិញឥវ៉ាន់ Online
  • រន្ធតំណភ្ជាប់មានដូចជា USB C ជា USB 3.1 ចំនួន 1
  • រន្ធ Thunderbolt ចំនួន 1
  • រន្ធ ដោតកាស 3.5mm
  • រន្ធ USB 3.0 ចំនួនមួយពពួក Type A
  • ដំណើរការដោយ Windows 10 Home 64-bit
  • កម្លាំងថ្មប្រើប្រាស់បាន 10.8 ម៉ោងសម្រាប់ម៉ាស៊ីនអេក្រង់ 4K
  • កម្លាំងថ្មប្រើបានដល់ 15.5 ម៉ោងសម្រាប់ម៉ាស៊ីនអេក្រង់ត្រឹម 1080p ឬ Full HD

6 7 8

Lenovo នឹង​បញ្ចេញ Yoga 920 នេះចេញលក់ជាផ្លូវការនៅខែតុលាខាងមុខនេះឯង ដោយតម្លៃ​របស់​វា​ចាប់​​ផ្ដើមពី 1330$ ឡើងទៅ ហើយក៏ត្រៀមនឹងមកដល់ស្រុកខ្មែរយើងផងដែរ តែតម្លៃអាចនឹងប្រែប្រួល​បន្តិច​បន្តួច​តាមទីផ្សារជាក់ស្ដែង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

 

  • ដោយ: Por
  • 2:37 PM, 01 September
  • ប្រភព: Lenovo
  • Tag: កុំព្យូទ័រ