ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    JBL បញ្ចេញ​កូន​បាស់ 3 ស៊េរី មាន Wifi និង​អាច​ប្រើ​ប្រាស់​មុខងារ Google Assistant

JBL បញ្ចេញ​កូន​បាស់ 3 ស៊េរី មាន Wifi និង​អាច​ប្រើ​ប្រាស់​មុខងារ Google Assistant

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មិត្តអ្នកអានប្រហែលជាស្គាល់ច្បាស់​ហើយ​នូវ​ក្រុម​ហ៊ុន JBL មួយនេះ ​ដែល​ផលិតផលនីមួយៗ ចេញ​មក​គឺ​ទាក់​ទង​តែ​ផ្នែកសម្លេងប៉ុណ្ណោះ។ ខ្លួនបានចេញជា Speaker ធំនិងតូចគ្រប់​ប្រភេទ​តាម​តម្រូវ​ចិត្ត​អ្នក​ប្រើ​ប្រាស់​ខ្លាំងណាស់ តាំងពី Speaker​ ធំរហូតដល់តូចអាចយក​តាមខ្លួន​ស្ដាប់​កំសាន្ត​លេងជាមួយ​នឹង​ការ​ភ្ជាប់​ប្លូធូ​សទៀតផង។ ក្នុងឱកាសព្រឹត្តិការណ៍ IFA 2017 នៅ Berlin នោះខ្លួនក៏ឆ្លៀតចេញនូវកូនបាស់​ស៊េរី​ថ្មីទៀតហើយលើកនេះប្លែកពីស៊េរីមុនៗ។

cover

Final 1000x150 copy

ក្នុងការចេញនោះ គឺមាន 3 ស៊េរី JBL Link 10, JBL Link 20​ និង JBL Link 300។ ទាំង 3 ស៊េរីនេះ ពួកវាមានទំហំខុសៗគ្នា និងសមត្ថភាពក៏ខុសគ្នាខ្លះៗដែរ ប៉ុន្តែមាន WiFi, Bluetooth និង Google Assistant មុខងារដូចៗគ្នា គ្រាន់តែ JBL Link 300 នេះពុំអាចយកដាក់តាមខ្លួន បាននៅពេល​ធ្វើ​ដំណើរ​ប៉ុណ្ណោះ​វាសម្រាប់ប្រើប្រាស់ក្នុងផ្ទះតែម្ដងនិងគ្មានអាវក្រោះការពារទឹកឡើយ។ បើនិយាយពីទំហំ វិញ​ទៅ​តា​មលំដាប់វាតែម្ដងថ្វីត្បិតតែវាចេញដំណាលគ្នាមែនក៏ប៉ុន្តែទំហំមិនដូចគ្នាឡើយ ដោយក្រុមហ៊ុនមួយនេះ​បាន​បង្កើតមកផ្ដល់ភាពងាយស្រួលនិងតម្រូវចិត្តអ្នកប្រើប្រាស់ ដូចនេះ JBL Link 10 វាតូចជាងគេ មាន​វិមាត្រ 86x169mm ប៉ុណ្ណោះ បន្ទាប់មក JBL Link 20 មានទំហំល្មមវិមាត្រ 93x210mm រីឯ JBL Link 300 នេះគឺធំជាងគេក៏លឺខ្លាំងជាងគេដែរបើនិយាយពីសម្លេង ដោយវាមានវិមាត្រ 236x134x154mm។

pic 1 pic 2

 JBL Link 10 និង Link 20 នេះវាមានរូបរាងតូចល្មមដូច្នេះធ្វើអោយ​យើងមាន​ភាព​ងាយ​ស្រួល​នៃ​ការ​យក​ដាក់​តាមខ្លួន ស្ដាប់កំសាន្តនៅពេលធ្វើដំណើរបានទៀតផងគ្រាន់តែ ថាមពលថ្ម របស់កូនបាស់​ទាំង​ពីរ​នេះ​មាន​ថាមពល​ខុសគ្នា ​ដែល JBL Link 10 អាចប្រើប្រាស់បានត្រឹមតែ 5 ម៉ោង និង JBL Link 20 ប្រើប្រាស់បានដល់ទៅ 10 ម៉ោងឯណោះ​។ បន្ថែមទៀតនោះកូនបាស់ ពីរស៊េរីដែលអាចដាក់តាមខ្លួនបាន​នេះ​ក៏មានអាវក្រោះកាវការពារទឹកនិងធូលី IPX7 មកជាមួយទៀតផង ដូច្នេះគ្មានក្ដីបារម្មណ៍​ក្នុង​ការ​ចូល​ទឹក​ឡើយ។ ជាងនេះទៅទៀតនោះ លក្ខណៈពិសេស​ថ្មីរបស់កូនបាស់ទាំង 3 ស៊េរីនេះអាចបញ្ជា​ដោយ​សម្លេង ដោយវាបានអមមកជាមួយនឹង Google Assistant និងអាចភ្ជាប់ WiFi បានទៀតនោះ យើង​អាច​ធ្វើការសួរនាំពី អាកាសធាតុ លក្ខណៈចរាចរណ៍ ពត៌មានថ្មីៗជាភាសាអង់គ្លេស និងអាចបញ្ជា អោយ​ឈប់​ដំណើរការតន្រ្តី បន្ថយសម្លេង ដោយនិយាយបញ្ជាជាភាសាអង់គ្លេសបានទៀតផង។ វាមាន​ចេញ​លក់​ហើយ​នៅសហរដ្ឋអាមេរិច ដោយតម្លៃ JBL Link 10 169$, JBL Link 20 199$ និងចុងក្រោយគេ បង្អស់ កូន បាស់ធំជាគេងសម្រាប់ទុក្ខនៅផ្ទះ 299$។

pic 3 pic 4

សរុបសេចក្ដីមកទាំងនេះគឺជាកូនបាស់ស៊េរីថ្មីដែល JBL បង្កើតឡើងធ្វើអោយអ្នកប្រើប្រាស់​ងាយស្រួល​ជាង​មុន​ដែលជាបាស់នាថ្ងៃអនាគត មិនចាំបាច់ចុចប៊ូតុងគ្រាន់តែធ្វើការបញ្ជាដោយមាត់បាននោះ។ ដូច្នេះ​សម្រាប់​អ្នកចូលចិត្តតន្រ្តីនឹងទន្ទឹមរង់ចាំ កូនបាស់ប្លូធូស JBL ស៊េរីថ្មីនោះអាចពិចារណាគ្រាន់​តែតម្លៃពេល​មក​ដល់ស្រុកខ្មែរវារាងថ្លៃលើស តម្លៃដើមនៅអាមេរិចបន្តិច។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 2:20 PM, 01 September
  • ប្រភព: Wccftech
  • Tag: Accessories