ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    ម៉ូនីទ័រ 35 អ៊ីញ​របស់ Asus មាន Refresh Rate ខ្ពស់​ហើយ​បន្ថែម​មុខងារ​អាចភ្ជាប់ភ្លើង RGB បាន​ទៀត

ម៉ូនីទ័រ 35 អ៊ីញ​របស់ Asus មាន Refresh Rate ខ្ពស់​ហើយ​បន្ថែម​មុខងារ​អាចភ្ជាប់ភ្លើង RGB បាន​ទៀត

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្នុងឱកាសព្រឹត្តិការណ៍ IFA 2017 នេះ​ក្រុម​ហ៊ុន Asus មិន​ធម្មតា​ឡើយ​បាន​ចេញ​នូវ​ផលិត​ផល​ថ្មីៗ អស្ចារ្យ​ជា​ច្រើន​ណាស់។ ជាពិសេសនោះពពួក Gaming តែម្ដង ក្រុមហ៊ុនមួយនេះចេញដល់ 9 ម៉ូឌែល​មាន​ត្រកូល ROG នៃកុំព្យូទ័រយួរដៃដូចគ្នាប៉ុន្តែលក្ខណៈ និងប្រភេទខុសគ្នាតម្រូវចិត្ត Gamers គ្រប់រូប​តែ​ម្ដង ដែលកុំព្យូទ័រយួរដៃទាំងនោះសុទ្ធតែមាន Refresh Rate ទាំងអស់ ហើយក្នុងឱកាសនោះផងដែរ ខ្លួន​ក៏ចេញម៉ូនីទ័រត្រកូល ROG ដែលមាន Refresh Rate ខ្ពស់ដំណាលគ្នាក្នុងព្រឹត្តិការណ៍ IFA 2017 នេះ​ផងដែរ។

cover

Final 1000x150 copy

កុំព្យូទ័រ Asus ទើបតែប្រកាសចេញនោះមានឈ្មោះថា ROG Strix XG35VQ។ វាជាប្រភេទម៉ូនីទ័រ​ដែល​​មានអេក្រង់កោង កម្រិតបង្ហាញរូបភាព 3440×1440 ភិចសែលនិងមិនត្រឹមតែប៉ុណ្ណោះមានកម្រិត Ratio 21:9 ផង​ដែរ​ដែល​ជាកម្រិត Ratio មួយល្អស្រាប់អ្នកដែលលេងហ្គេមនោះ។ ជាង​នេះ​ទៅ​ទៀត​នោះ​ក្រុម​ហ៊ុន​ Asus ក៏មិនចោលឡើយក្នុ​ង​ការអោយអ្នកប្រើប្រាស់​លេង​ហ្គេម​មាន​ក្រាហ្វិច​រលូ​ន​នោះ​ដោយ​ខ្លួន​បានដាក់មកនូវ បច្ចេកវិទ្យា G-sync មកជាមួយផងដែរ និងមាន Refresh Rate 165Hz ជួយ​ដល់​ការ​លេងហ្គេមជាមួយនឹងក្រាហ្វិចកាត របស់ NVIDIA កាន់តែមានក្រាហ្វិចរលូនល្អ។ មិនត្រឹមតែ​ប៉ុណ្ណោះអ្វីដែលអស្ចារ្យទៀតនោះក្រុមហ៊ុន Asus​ បន្ថែមននូវបច្ចេកវិទ្យាថ្មីទៀតនោះដែលធ្លាប់​តែមាន​នៅ​លើ Motherboard និងក្រាហ្វិចកាតរបស់ Asus ខ្លួនផ្ទាល់ដែលជាបច្ចេកវិទ្យា Aura Sync ភ្លើង RGB នោះអីឡូវនេះក្រុមហ៊ុនមួយនេះក៏បានដាក់បញ្ចូលជាមួយ ម៉ូនីទ័រ ROG Strix XG35VQ នេះដែរ​ហើយ​។ ដែលវាមានភ្ជាប់ជាមួយ ភ្លើង RGB Aura Sync នៅពីក្រោយទៀតផងហើយយើងក៏អាចធ្វើការ​គ្រប់​គ្រង​ភ្លើងពណ៌ជាមួយនឹងកម្មវិធី​ របស់ Asus បានផងដែរ

pic 1 pic 2

ទាំងនេះគឺជាមុខងារ និងពត៌មានត្រួសៗ ដែលក្រុមហ៊ុន Asus ទើបតែដាក់បង្ហាញនៃ ម៉ូនីទ័រ​មួយ​នេះ​ហើយ​ក្រុមហ៊ុន Asus នេះក៏មិនទាន់ចេញលក់នូវម៉ូនីទ័រនេះផងដែរ គ្រាន់តែដាក់បង្ហាញអោយដឹងមុន​សិន​ប៉ុណ្ណោះ​ចំពោះថ្ងៃដាក់លក់វិញនោះអាចនឹងឆ្នាំក្រោយ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 3:59 PM, 31 August
  • ប្រភព: TweakTown
  • Tag: កុំព្យូទ័រ