ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    Logitech ចេញ Gaming Mouse និង Keyboard Mechanical គ្មាន​ខ្សែ​ថ្មី​សម្រាប់ Gamer

Logitech ចេញ Gaming Mouse និង Keyboard Mechanical គ្មាន​ខ្សែ​ថ្មី​សម្រាប់ Gamer

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុន Logitech បានប្រកាស​ចេញ​ជា​ផ្លូវ​ការ​ហើយ ជាមួយ​នឹង​ឧបករណ៍​ថ្មីរបស់​ខ្លួន គឺ Gaming Mouse និង Gaming Keyboard សុទ្ធសឹង​ជា​ផលិតផល​ថ្មី ទើបនឹងប្រកាសចេញក្ដៅៗ បង្កើត​ឡើង​សម្រាប់ Gamer ដែលមានតម្រូវការចាំបាច់ខ្លាំងទៅលើឧបករណ៍ទាំង 2 ខាងលើ ពិសេសអ្នក​មិន​ចង់​ឃើញ​ភាពរញ៉េរញ៉ៃជាមួយនឹងខ្សែភ្លើងនៅលើតុ។ Gaming Mouse នោះមានឈ្មោះថា G603 ដែល Logitech បានប្រកាសប្រាប់ឲ្យពិភពលោកដឹងថា វាមានល្បឿនដំណើរការដូចទៅនឹង Gaming Mouse ពពួក​ប្រើប្រាស់ខ្សែអញ្ចឹងដែរ គឺថាបទពិសោធន៍ក្នុងការប្រើប្រាស់ម្ចាស់របស់វា ពុំចាំបាច់ភ័យព្រួយថា G603 នេះនឹងមានបញ្ហា Lag ឬដើរគាំងៗឡើយ។

1 2 3 4

Final 1000x150 copy

លើសពីនេះទៅទៀតក្ដារចុច ឬ Gaming Keyboard ពពួក Mechanical G613 ក៏ដូចគ្នា គឺថាល្បឿន ក៏​ដូច​ជា​បទពិសោធន៍ក្នុងការប្រើប្រាស់គឺប្រៀបបានដូចទៅនឹងការប្រើប្រាស់ក្ដារចុចប្រើខ្សែដូចគ្នា។ មូល​ហេតុ​ដែល​ធ្វើឲ្យឧបករណ៍ថ្មីស្រឡាងទាំង 2 នេះមានសមត្ថភាពដូច​ទៅ​នឹង​ផលិត​ផល​ប្រើ​ខ្សែ​ដែរ​នោះ​គឺ​ថា Logitech ប្រើប្រាស់បច្ចេកវិទ្យា Lightspeed Wireless ដែលវាអាចធ្វើការបញ្ជូន​ទិន្នន័យបាន​លឿន​ខ្លាំង​បំផុត​ត្រឹម​តែ 1ms ប៉ុណ្ណោះ។ ជាងនេះទៅទៀត G603 ប្រើប្រាស់សេនស័រជំនាន់ថ្មី ដែល​ទើប​នឹង​បង្កើត​​បាន​​ពី​ក្រុមការងារ Logitech ផ្ទាល់ គឺថាវាមានសមត្ថភាពខ្ពស់ទៅលើមុខងារ Tracking ចំគោល​ដៅ​បាន​​ល្អ ថែមទាំងស៊ីថ្មតិចថែមទៀត ដោយក្រុមហ៊ុនអះអាងថាអាចប្រើប្រាស់បានដល់ទៅ 500 ម៉ោង​ឯណោះ ជាមួយនឹងថ្ម 2 គ្រាប់។ កាន់តែពិសេសគឺថាទាំងឧបករណ៍ទាំងពីរនេះក៏អាចប្រើប្រាស់មុខងារ Bluetooth ដើម្បីភ្ជាប់បានផងដែរ តែវានឹងយឺតបន្តិច តែក៏អាចប្រើបានយូជាងផងដែរ ព្រោះស៊ីថ្មតិច។

5 6 7 8

ចំណែកក្ដារចុច G613 វិញក៏បានប្រើប្រាស់ Gaming Switch ពពួក Romer-G ស៊េរីថ្មី ដែលវាទទួល​កម្លាំង​​សង្កត់​បានល្អ ថែមទាំងមានសម្លេងពិរោះថែមទៀត។ Logitech ក៏បានបន្ថែមមកជាមួយ​នឹង​ប៉ុង​សម្រាប់​ទ្រាប់​កដៃ នៅពេលលេងហ្គេម និងដាក់លើតុភ្ជាប់ទៅនឹងក្ដារចុចផ្ទាល់ថែមទៀតផង តែគួរឲ្យ​ស្ដាយ​មុខងារធំបំផុត ដែលអាចនឹងធ្វើឲ្យយើងមិនសូវជាពេញចិត្តនោះគឺ G613 ពុំមានមុខងារ Backlight ឡើយ គឺថាវាគ្មានភ្លើងនោះទេ សូម្បីតែភ្លើងស ក៏គ្មានដែរ ដែលមិនសូវជាអំណោយផលទៅ​ដល់​ការ​លេង​ហ្គេម​នៅ​ពេលយប់ឡើយ តែបើយើងគិតឲ្យជ្រៅបន្តិចក៏ត្រូវដែរ ព្រោះវាគឺជាក្ដារចុចគ្មានខ្សែ ដូច្នេះកម្លាំងថ្ម​គឺ​សំខាន់ បានជាដូច្នេះហើយទើបក្រុមហ៊ុន Logitech សម្រាប់មិនដាក់ភ្លើង​នៅលើក្ដារ​ចុច​នេះ ជាហេតុ​ធ្វើ​ឲ្យវា​ប្រើប្រាស់បានយូដល់ទៅ 18 ខែឯណោះ ដោយប្រើថ្ម 2 គ្រាប់ប៉ុណ្ណោះ។

9

ទាំង Gaming Mouse G603 និង Gaming Keyboard G613 នឹងចេញលក់ក្នុងទីផ្សារអន្តរជាតិនាខែ​កញ្ញា ខាងមុខនេះឯង ជាមួយនឹងតម្លៃ 70$ សម្រាប់ Mouse អត់ខ្សែ និង 150$ សម្រាប់ក្ដារចុចគ្មានខ្សែ ឬទិញយកទាំងពីរតែម្ដងក្នុងតម្លៃ 220$។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 3:39 PM, 31 August
  • ប្រភព: Logitech
  • Tag: Accessories