ទំព័រដើម    >    នាឡិកាវៃឆ្លាត    >    ព័ត៌មាន    >    Samsung បានបញ្ចេញ​នាឡិកា​សុខ​ភាព Gear Fit 2 Pro ជំនាន់​ថ្មីជាមួយ​នឹងកាស Gear IconX 2018 ផង​ដែរ

Samsung បានបញ្ចេញ​នាឡិកា​សុខ​ភាព Gear Fit 2 Pro ជំនាន់​ថ្មីជាមួយ​នឹងកាស Gear IconX 2018 ផង​ដែរ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នៅក្នុងព្រឹតិ្តការណ៍ដាក់បង្ហាញ Gear Sport ជំនាន់​ថ្មីរបស់​ខ្លួន Samsung ក៏បាន​បង្ហាញ​ពី​នាឡិកា​សុខ​ភាព Gear Fit 2 Pro ជាមួយ​នឹងកាស​ត្រចៀក Gear IconX 2018 ផង​ដែរ។ ឧបករណ៍​ទាំងពីរ​នេះ​មាន​លក្ខណៈ​ល្អជាមុនច្រើន គួរឱ្យចាប់អារម្មណ៍មែនទែន ដូចនេះយើងនឹងមកធ្វើការរៀបរាប់អំពីវា។

cover 3

Final 1000x150 copy

  1. Samsung Gear Fit 2 pro

Gear Fit 2 Pro ជានាឡិកាសុខភាពជំនាន់ថ្មីមួយទៀត ដែលមានរូបរាងកាន់តែស្អាតជាងជំនាន់មុន ហើយ​ក៏មានមុខងារ និងលក្ខណៈសម្បត្តិប្រសើរជាងមុនច្រើនផងដែរ។ វានៅតែមានកញ្ចក់អេក្រង់​កោង​ដូច​មុន​ដដែល ដោយប្រើប្រាស់អេក្រង់ Super AMOLED ទំហំ 1.5 អ៊ីងបង្ហាញរូបភាពចេញកម្រិត
216 x 432 ភិចស៊ែល និងការពារដោយកញ្ចក់ Gorilla Glass 3 ហើយមានទំងន់សរុប 35 ក្រាម។

2

Gear Fit 2 Pro បានបំពាក់មកនូវស៊ីភីយូ Dual-Core មានល្បឿន 1.0 GHz, រ៉េមទំហំ 512MB, និង អង្គផ្ទុក​ទិន្នន័យក្នុងម៉ាស៊ីន 4GB ជាមួយនិងថ្មទំហំ 200mAh ព្រមទាំងមាន មុខងារពិសេសៗ មួយ​ចំនួន​ដូចជា ៖ ស៊ែនស័រ វ៉ាស់ចង្វាក់បេះដូង, GPS, Wi-Fi, និង Bluetooth ជាដើម។ ហើយវាក៏មានអាវក្រោះ 5ATM កម្រិត MIL-STD-810G ដូចទៅនឹង Samsung Gear Sport ដែរ ដូចនេះវាអាច ត្រាំក្នុង​ទឹក​បាន​ជម្រៅ 50 ម៉ែត្រ, ការពារទាំងទឹកប្រៃ, ដីខ្សាច់, ធូលី, កាំរស្មី UV, និងមិនចំលង ចរន្ដអគ្គិសនីទៀតផង។ លក្ខណៈសម្បត្តិរបស់វាយើងអាចនិយាយថា ស្រដៀងទៅនឹង Samsung Gear Sport ប៉ុន្តែដោយសារ​តែ​វា​មិនមានប្រព័ន្ធប្រតិបត្តិការ Tizen OS ដូចនេះការប្រើប្រាស់របស់វានៅមានកម្រិតនៅឡើយទេ មិន​អាច​ប្រើទូលំទូលាយដូច Gear Sport ទេ។ Samsung ក៏បានសហការជាមួយក្រុមហ៊ុនដៃគូរ ក្នុងការ​ពាំនាំ​មុខងារ​ល្អៗសម្រាប់ Gear Fit 2 Pro ផងដែរ ដូចជាទទួលបានទំហំផ្ទុកបទចម្រៀងជាង 500 បទពី Spotify និងទទួលបានគណនី Premium ពី Under Armour រយៈពេល 1 ឆ្នាំពេញដោយឥតគិតថ្លៃ សម្រាប់​អ្នកស្វែងយល់ពីសុខភាព និងលំហាត់ប្រាណ ជាពិសេសគឺជំនាញហែលទឹកតែម្តង។

  1. Gear IconX 2018

3

នេះជាកាសត្រចៀកឥតខ្សែជំនាន់ទី 2 របស់ IconX ដែលបានបំពាក់មុខងារពិសេសៗមួយចំនួនដូចជា៖

  • កាសមួយចំហៀងមានទំហំផ្ទុក 4GB
  • អាចប្រើប្រាស់ការប៉ះបញ្ជា ដូចជា អូសឡើងលើចុះក្រោម, គោះបញ្ជា, និងចុចឱ្យជាប់
  • ព្រមទាំងដំណើរការ Bixby បានផងដែរ

កាសនីមួយៗមានទំងន់ 8 ក្រាម ដែលបានបំពាក់ថ្មទំហំ 82mAh  អាចឱ្យយើងស្តាប់ចម្រៀងតាមរយៈ Bluetooth បានរហូតដល់ 5 ម៉ោង តែបើយើងបើកមុខងារ Standalone វាអាចបានដល់ 7 ម៉ោងឯណោះ ចំណែកការនិយាយទូរស័ព្ទវិញបាន 4 ម៉ោង។ ហើយក្នុងប្រអប់កាសនេះមានផ្ទុកថ្មទំហំ 340mAh សម្រាប់សាកថ្មកាសតាមបញ្ចេកវិទ្យា Quick Charging ផងដែរ ដោយ Samsung អះអាងថា សាក​ថ្ម​កាស​តែ 10 នាទី អាចស្តាប់បទចម្រៀងដល់ទៅ 1 ម៉ោងឯណោះ។  

4

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 2:14 PM, 31 August
  • ប្រភព: GSMArena
  • Tag: នាឡិកាវៃឆ្លាត