ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    Acer Predator X35 ជាក្ដី​ស្រម៉ៃ​ថ្មីរបស់ Gamer ទាំង​​រូបរាង​ធំ​កាច​និង ជះ​ភ្លើង LED ពី​ក្រោយ​ទៀត​ផង

Acer Predator X35 ជាក្ដី​ស្រម៉ៃ​ថ្មីរបស់ Gamer ទាំង​​រូបរាង​ធំ​កាច​និង ជះ​ភ្លើង LED ពី​ក្រោយ​ទៀត​ផង

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Acer នៅពេលបច្ចុប្បន្ននេះ​គឺ​ខិតខំ​ខ្លាំង​ណាស់ ​ចេញ​ម៉ូនីទ័រថ្មីៗប្លែកៗ និងខ្លាំង​ប្រដេញ​ស៊េរី​រហូត​ដោយ​ខ្លួន​មិន​សូវ​ចេញ​កុំព្យូទ័រយួរដៃ Gaming ​ច្រើនឡើយ។ បើនិយាយពីចេញម៉ូនីទ័រវិញគឺខ្លួនចេញប្រភេទ Gaming ច្រើនទៅៗហើយ ដែលម៉ូនីទ័រ Gaming មួយៗនោះសុទ្ធមានតម្លៃថ្លៃស្ទើរស្មើរកុំព្យូទ័រយួរដៃ Gaming ធំៗទៅហើយ​ ដែលក្រុមហ៊ុននានាសឹងតែមិនទាន់ចេញដល់ផង។

cover

Final 1000x150 copy

ថ្មីៗនេះខ្លួនក៏ទើបតែចេញម៉ូនីទ័រស៊េរីថ្មីមួយទៀតហើយដែលជាត្រកូល Predator ដែលជាប្រភទ​សម្រាប់​លេង​ហ្គេម​​ ដោយវាជាម៉ូឌែល Predator X35។​ វាមានទំហំអេក្រង់ 35 អ៊ីញ​ធំមែន​ទែន​ដែល​ជា​អេក្រង់​កោង និងកម្រិតបង្ហាញរូបភាព 3440×1440 ភិចសែលស្មើរនឹងកម្រិត 4K ទៅហើយ។ ជាងនេះទៅ​ទៀត​នោះគឺវាមាន G-Sync របស់ NVIDIA អាច Refresh Rate បានដល់ 200Hz អមមកជាមួយមុខងារ HDR​ កាន់តែលេងហ្គេមច្បាស់បន្ថែមួយកម្រិតទៀត។ អ្វីដែលពិសេសលើសនេះទៀត​នោះ​ ម៉ូនីទ័រអាច​ធ្វើ​ការ​បង្ហាញរូបដិតពណ៌ច្បាស់ល្អមែនទែន ដោយក្រុមហ៊ុន Acer បានប្រកាសប្រាប់​ថាវា​អមមកជាមួយ​នឹង​បច្ចេកវិទ្យាថ្មីរបស់ Samsung មកដាក់លើម៉ូនីទ័រ Predator X35 មួយនេះផងដែរ ដែលបច្ចេកវិទ្យានោះ​មាន​ឈ្មោះ​ថា Quantum Dot វាគឺបច្ចេកវិទ្យាជួយដល់ការបង្ហាញរូបភាព វីដេអូ រឺមិនថាយើងកំពុងលេង​ហ្គេម​ក៏ដោយគឺវាធ្វើអោយការបង្ហាញរូបភាពទាំងនេះកាន់ច្បាស់មានពណ៌ដិតល្អ។ បន្ថែមទៀត​នោះ​ក្រុមហ៊ុន Acer បានធ្វើការរចនាមកវាមិនត្រឹមតែមានរូបរាងកាច សម្រាប់អ្នក Gamer នោះទេវាបាន​បន្ថែម​នូវភ្លើង LED ជាឆ្នូតៗដូចស្លាបអញ្ចឹងជាពន្លឹពីខាងក្រោយ របស់ម៉ូនីទ័រនេះ។ សម្រាប់តម្លៃនិងថ្ងៃ​ចេញ​លក់វិញនោះក្រុមហ៊ុន Acer មិនទាន់ប្រកាសអោយដឹងនៅឡើយនោះទេតែអាចនឹងថ្លៃកប់ពពក។

pic 1 pic 2 pic 3

សរុបសេចក្ដីមក Predator X35 នេះគឺជាក្ដីស្រម៉ៃថ្មីរបស់ Gamer គ្រប់រូប ​ហើយ​ទាំង​កម្រិត​បង្ហាញ​រូបភាព​​កប់ ហើយច្បាស់ទៀតនោះអាចលេងហ្គេមបាន Refresh Rate ខ្ពស់ និងរូបរាងរចនាមក​ពេញ​ស្រលាញ់​មែនទែន។ ក៏ប៉ុន្តែសម្រាប់អ្នកដែលមាន ក្រាហ្វិចកាតល្មមៗ គួរណាពិចារណារកក្រាហ្វិចកាត GTX 1080 រឺ 1080 Ti​ សិន ចាំគិតរកម៉ូនីទ័រនេះ វាខ្លាំងដូច្នេះម៉ូនីទ័រនេះដ៏ត្រូវនឹងក្រាហ្វិចកាតខ្លាំងដែរ ទើប​អាចអូសរួច បើចង់លេងហ្គេមនូវម៉ូនីទ័រនេះអូសហ្គេមច្បាស់ហើយស្រួលនោះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 2:06 PM, 31 August
  • ប្រភព: Tweak Town
  • Tag: កុំព្យូទ័រ