ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    កំពូល Gaming Laptop ត្រកូល ROG ជំនាន់​ថ្មី​បង្ហាញ​ខ្លួន​ហើយ! កប់ៗ​តែ​ម្ដង!

កំពូល Gaming Laptop ត្រកូល ROG ជំនាន់​ថ្មី​បង្ហាញ​ខ្លួន​ហើយ! កប់ៗ​តែ​ម្ដង!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

លើកនេះ ក៏ដូចលើកមុននាឆ្នាំទៅមិញដែរ គឺថា ASUS បានបញ្ចេញ​អាវុធ​ជា​ច្រើន​របស់​ខ្លួន ដែល​ជាស៊េរី Update ជំនាន់​ថ្មីៗ ដេញ​ស៊េរី​ជំនួស​ជំនាន់​ចាស់ ដែលកំពុងធ្វើចរាចរណ៍ក្នុងទីផ្សារជាតិ និងអន្តរជាតិ​នា​ពេល​បច្ចុប្បន្ន។ ក្នុងនោះ ASUS មិនត្រឹមតែមានកុំព្យូទ័រសម្រាប់ប្រើប្រាស់ទូទៅនោះទេ គឺមានទាំងពពួក Ultrabook, Hybrid, ម៉ាស៊ីន Desktop ផលិតផល VR ក៏ដូចជា Gaming Laptop និងផលិតផល​បន្ទាប់​បន្សំ​ផ្សេងៗទៀតជាច្រើន។ ក្នុងនោះ ASUS បានបង្ហាញចង្កូមរបស់ខ្លួនហើយ ជាមួយនឹងផលិតផល​ជំនាន់​ថ្មី Gaming Laptop ក្នុងត្រកូល ROG ដែលបង្ហាញខ្លួនជាផ្លូវការក្នុងព្រឹត្តិការណ៍ IFA ឆ្នាំ 2017 នេះ​តែ​ម្ដង។

cover

Final 1000x150 copy

ជាមួយនឹងការបង្ហាញខ្លួនថ្មីនេះ ត្រកូល ROG ចែកចេញជា 9 ម៉ូឌែលឯណោះ ដែលវាមានសមត្ថភាពខ្លាំង មធ្យម រូបរាងខុសគ្នា និងគុណសម្បត្តិពិសេសៗទៅតាមទឹកលុយ ដែលយើងត្រូវចំនាយរួមមានដូចជា៖

ROG Chimera

នេះគឺជាម៉ូឌែលកំពូលនៃការប្រកាសចេញអាវុធ ROG​ ធំៗទាំង 9 របស់ ASUS ដែលវាត្រូវបានរចនា​ឡើង​ជាមួយរូបរាងស៊ិចស៊ីយ៉ាងថ្មីស្រឡាង មើលទៅទាក់ភ្នែកមែនទែន ជាមួយនឹងគុណភាពខ្ពស់ ស្រោប​ខ្លួន​ដោយលោហៈធាតុ ជាមួយនឹងកម្លាំងម៉ាស៊ីនខ្លាំងមិនធម្មតា។ ជាការពិត Chimera គឺជាម៉ូឌែលថ្មី បង្កើត​ឡើងយ៉ាងពិសេសសម្រាប់ Gamer ដែលត្រូវការម៉ាស៊ីនកំពូល ព្រោះវាប្រើប្រាស់ CPU របស់ Intel Core i7-7820K អាចធ្វើការ Overclock បាន អមមកជាមួយ RAM DDR4 ទំហំ 16/32GB និងមាន GPU nVIDIA GeForce GTX 1080 មួយដើមថែមទៀតផង។

1

Chimera មានអេក្រង់ 17.3 អ៊ីញ បំពាក់មកជាមួយមុខងារ G-Sync ស្រាប់ ជាមួយល្បឿន Refresh Rate ដល់ទៅ 144Hz ដែលធ្វើឲ្យការលេងហ្គេមមានភាពរលូនខ្លាំងហួសនិស្ស័យតែម្ដង។

ROG Zephyrus

Zephyrus ក៏ជាម៉ូឌែលថ្មីផងដែរ គឺវាមានរូបរាងរចនាបទប្លែក ជាមួយនឹងក្ដាចុចខិតចុះមកក្រោម ដោយ​ទូលាយ​នៅផ្ទៃខាងលើ ស្រោបខ្លួនដោយលោហៈធាតុដូចគ្នា តែវាស្ដើងទាល់តែមែនទែន ពិសេស​សម្លេង​រំខាន ចេញពីកង្ហារខាងក្នុងគឺស្ងាត់តែម្ដង បើធៀបជាមួយនឹង Gaming laptop កម្លាំងប៉ុនគ្នា។ ម៉ូឌែលនេះ​យ៉ាង​ណាក៏ដោយ មិនទាន់ប្រើ CPU ជំនាន់ទី 8 នោះទេ គឺនៅប្រើឈីបជំនាន់ទី 7 របស់ Intel ដដែល ហើយ​ថែមទាំងមិនអាចធ្វើការ Overclock បានផងដែរ តែវាប្រើប្រាស់ GPU nVIDIA GTX 1080 មួយ​ដើម​ផងដែរ គ្រាន់តែ Clock Speed របស់វាត្រូវកាត់បន្ថយ អមមកជាមួយអេក្រង់ទំហំ 17.3 អ៊ីញ មាន​ល្បឿន Refresh Rate 120Hz។

2

ROG GX800

សម្រាប់ម៉ូឌែលនេះ យើងឃើញថាវាបានចេញលក់រួចទៅហើយក្នុងទីផ្សារ ជាមួយនឹង Specs តាមជំនាន់ ហើយ GX800 ថ្មីនេះ ASUS បានកែប្រែគ្រឿងគ្រូវឲ្យកាន់តែខ្លាំងទៅតាមជំនាន់នៃបច្ចេកវិទ្យា គឺថាផ្នែក​រឹង​របស់វាគឺជាម៉ូឌែលចុងក្រោយ។ GX800 អនុញ្ញាតឲ្យម្ចាស់របស់វាធ្វើការ Overclock ទាំង CPU និង GPU ក្នុងពេលតែមួយដោយពុំចាំបាច់ខ្វាយខ្វល់អំពីកម្ដៅឡើយ អគុណទៅដល់ធុងទឹកបន្ថយកម្ដៅ ដែល​អាចឲ្យយើងទទួលបានកម្លាំងម៉ាស៊ីនមួយខ្លាំង អាចធៀបគ្នាជាមួយកម្លាំង Desktop បាន។

3

GX800 អាចធ្វើការជ្រើសរើសកម្លាំងម៉ាស៊ីនតាមទឹកលុយបានច្រើន ដោយអេក្រង់អាចរើសដល់កម្រិត 4K ក៏បាន អមមកជាមួយ GTX 1080 មួយដើម និង RAM ពពួក DDR4 ទំហំ 32/64GB។

ROG Strix Scar Edition

ASUS និយាយថា Strix Scar Edition បង្កើតឡើងយ៉ាងពិសេសសម្រាប់ Gamer ដែលចង់បានល្បឿន FPS ច្រើន​នៅពេលលេងហ្គេម ដូច្នេះនេះគឺជាម៉ាស៊ីនធុនកណ្ដាល ជាមួយតម្លៃធូរថ្លៃជាង 3 ម៉ូឌែលខាង​លើ ជាមួយរូបរាងទាក់ទាញ ស្រោបខ្លួនដោយលោហៈនៅផ្ទៃខាងលើដូចគ្នា។ អ្វីដែលពិសេសសម្រាប់​ម៉ូឌែល​នេះគឺ អេក្រង់ទំហំ 15.6 ឬ 17.3 អ៊ីញ របស់វាមានល្បឿន Refresh Rate ខ្ពស់ដល់ 120Hz និងអាចឡើងទៅ 144Hz ជាមួយល្បឿន Respond Time ត្រឹម 5ms ធ្វើឲ្យល្បឿន Frame រត់នៅ​លើ​អេក្រង់​លោតខ្ពស់ ងាយស្រួលលេងមិនទើសចិត្ត បើទោះបីជាពុំមានមុខងារ G-Sync ក៏ដោយ។

4

ស៊េរី Scar Edition នេះប្រើប្រាស់ CPU ពពួក Core i7 និង RAM ពពួក DDR4 អមជាមួយនឹងក្រាហ្វិច​កាត 10 ស៊េរី ដែលអាចជ្រើសរើសកម្លាំងទៅតាមទឹកលុយរបស់យើងបាន។

ROG Strix Hero Edition

មិនសូវខុសគ្នាពី Scar Edition នោះទេគឺថា Hero Edition នេះមានរូបរាងរចនាបទប្រហាក់ប្រហែលគ្នា ជាមួយនឹងល្បឿន Frame រត់នៅក្នុងអេក្រង់ខ្ពស់ ជាមួយល្បឿន Refresh Rate 120Hz លើអេក្រង់ទំហំ 15.6 អ៊ីញ និង 17.3​ អ៊ីញ ជាមួយកម្រិត SRGB ដល់ទៅ 100% មានន័យថាអេក្រង់របស់ Hero Edition នេះគឺបង្ហាញរូបភាពដុតពណ៌ និងច្បាស់ម៉ដ្ឋតែម្ដង។ យើងអាចធ្វើការជ្រើសរើស CPU Core i7 RAM DDR4 និង GPU 10 ស៊េរីរបស់ nVIDIA បាន ហើយអ្នកចង់បានក្ដារចុច Desktop នៅលើ Laptop នោះ ASUS និយាយថា Hero Edition គឺជាជម្រើសដ៏ល្អមួយ។

5

ROG Strix GL503 និង GL703

ត្រកូល GL របស់ ROG ក៏បានធ្វើការ Updated ថ្មីផងដែរ ដោយ GL503 មានទំហំអេក្រង់ 15.6 អ៊ីញ និង GL703 មានទំហំអេក្រង់លោតដល់ 17.3 អ៊ីញ ដោយម៉ូឌែលទាំង 2 នេះមានរូបរាង​រចនាបទ​ដូចគ្នា​ទាំង​ស្រុង ខុសតែទំហំប៉ុណ្ណោះ។ ASUS បានបំពាក់  CPU Intel នៅខាងក្នុងជាមួយ RAM DDR4 ដល់ 32GB និងប្រើប្រាស់ក្រាហ្វិចកាត GTX 1060 ពុំមានដល់ 1070 ឬ 1080 ឡើយ ព្រោះតម្លៃរបស់វានឹង​ធូរ​ថ្លៃ​ជាងម៉ូឌែលខាងលើ។

6

ROG Strix GL702VL និង GL702ZC

ម៉ូឌែលនេះក៏ជាកំណែ Updated ថ្មីផងដែរ គឺថាវាគ្រាន់បើជាងម៉ូឌែលខាងលើ ជាមួយនឹងជម្រើស​កម្លាំង​ម៉ាស៊ីន​ខ្លាំងជាង ហើយយើងអាចជ្រើសរើស Specs ទៅតាមផ្នែករឹងដែលយើងចង់បានចែកចេញជា 2 ធំដូចជា៖

  • GL702VL ប្រើ CPU របស់ Intel ពពួក Core i7 និង GPU របស់ nVIDIA GTX 1080 8GB
  • GL 702ZC ប្រើ CPU របស់ AMD ពពួក Ryzen និង GPU របស់ AMD Radeon RX580 4GB

រូបរាងរចនាបទរបស់វាត្រូវបានបង្កើតឡើងដូចគ្នា ជាមួយនឹងលោហៈស្រោបនៅផ្ទៃខាងលើ មានរូបភ្នែក ROG និងស្នាមកាត់ 2 ដុំ បង្ហាញឲ្យឃើញអំពីអំណាច។

7

សរុបសេចក្ដីមក ត្រកូល ROG ចេញចុងឆ្នាំ 2017 នេះត្រូវបានប្រកាសចេញជាផ្លូវការហើយ តែវានៅមិន​ទាន់​ចេញលក់ក្នុងទីផ្សារនៅឡើយទេ គឺនៅរង់ចាំប្រមាណជាមួយរយៈទៀត ហើយតម្លៃ​បច្ចុប្បន្ន​ក៏មិន​ទាន់​បាន​ប្រកាសដែរ តែខ្ញុំជឿថាវាមិនធូរថ្លៃដល់ថ្នាក់អ្នកនិយាយថា WOW នោះទេ ព្រោះកម្លាំងរបស់វាខ្លាំង ដេញស៊េរីទៅតាមសម័យកាល ហើយថែមទាំងមានមុខងារ G-Sync និង FreeSync អមមកជាមួយ​ថែម​ទៀតសម្រាប់ម៉ូឌែលមួយចំនួន ពិសេសគឺល្បឿន Refresh Rate ដែលជាកំណែ Update ធំសម្រាប់ Laptop ចុងឆ្នាំនេះ បើធៀបទៅនឹងឆ្នាំទៅវិញគឺមានល្បឿន Refresh Rate ភាគច្រើនត្រឹម 60Hz ប៉ុណ្ណោះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 1:58 PM, 31 August
  • ប្រភព: ASUS
  • Tag: កុំព្យូទ័រ