ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    Instagram បន្ថែម​មុខងារ អាច​អោយ​យើង​បង្ហោះ​រូប​ជា Album!

Instagram បន្ថែម​មុខងារ អាច​អោយ​យើង​បង្ហោះ​រូប​ជា Album!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ថ្មីៗនេះ បណ្តាញសង្គម Instagram ដែលជាបណ្តាញសង្គម របស់ Facebook បានបន្ថែម ជម្រើសប្រើប្រាស់ថ្មី សម្រាប់ការបង្ហោះ រូបភាពជា Album ដែល Instagram បានណែនាំ កាលពីខែកុម្ភៈ កន្លងមក រីឯជម្រើសថ្មីនោះ គឺថា អ្នកប្រើប្រាស់ អាចបង្ហោះរូបភាព បញ្ឈរបានពេល ដែលបង្ហោះ រូបរួមជា Album ។

cover

Final 1000x150 copy

បន្ថែមថា ពីមុន នៅពេលដែលយើងបង្ហោះរូបភាពជា Album បានត្រឹមដាក់ រូបភាពដែលមានរាងបួន ជ្រុងប៉ុណ្ណោះ ដោយពេលនេះ យើងអាចបង្ហោះ រូបភាពបញ្ឈរ និងរូបផ្តេក ក៏បានដែរ ដែលហៅថា រូបភាព Portrait និង Landscape នោះ​ ដូចនេះមិត្តអ្នកអាន ដែលចូលចិត្តលេងកម្មវិធី ច្បាស់ជាអាច ពេញចិត្តហើយអាច បង្ហោះរូបភាពបានពេញដៃ ពេញជើង ពេលបង្ហោះ រូបភាពជា Album ។

អាចប្រើប្រាស់បង្ហោះរូបបានពេញលេញនេះ ដំបូងបានតែលើ កម្មវិធីរបស់ iOS ប៉ុណ្ណោះ Version 12 ហើយសម្រាប់ Android OS នៅមិនបានបញ្ជាក់ នៅឡើយទេ តែតាមការ វិភាគអាចនឹង ទទួលបាន នៅពេលបន្ទាប់។

2017-08-30_193356

ចំពោះមិត្តអ្នកអាន ដែលមិនទាន់ប្រើប្រាស់កម្មវិធីនេះ អាចទាញយក នៅលើ App Store ឬ Play Store និងសម្រាប់អ្នក ដែលមានកម្មវិធី ស្រាប់នោះ គួរតែធ្វើការ អាប់ដេត និងបានប្រើប្រាស់ បង្ហោះរូបភាពបាន ពេញលេញជា Album ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 11:27 AM, 31 August
  • ប្រភព: Instagram
  • Tag: កម្មវិធី & ហ្គេម