ទំព័រដើម    >    នាឡិកាវៃឆ្លាត    >    ព័ត៌មាន    >    Samsung ទើប​តែ​បញ្ចេញ​នាឡិកា​វៃ​ឆ្លាត Gear Sport បំពាក់​អាវ​ក្រោះ​ការពារ​ទឹក​ជម្រៅ 50 ម៉ែត្រ​ឯណោះ

Samsung ទើប​តែ​បញ្ចេញ​នាឡិកា​វៃ​ឆ្លាត Gear Sport បំពាក់​អាវ​ក្រោះ​ការពារ​ទឹក​ជម្រៅ 50 ម៉ែត្រ​ឯណោះ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នៅឆ្នាំនេះក្រុមហ៊ុន Samsung ទើបតែបញ្ចេញនាឡិកាវៃឆ្លាត របស់ខ្លួនជំនាន់ថ្មី ដែលមានឈ្មោះថ្មី ថា Gear Sport ដែលមានលក្ខណៈសម្បត្តិល្អ និងបន្ថែមមុខងារ ពិសេសជាង Gear S3 ជំនាន់មុនដើម្បីប្រជែង ជាមួយនឹង Apple Watch។ អញ្ចឹង យើងនឹងមកមើល លក្ខណៈសម្បត្តិរបស់ Gear Sport នេះថាតើវាមាន អ្វីពិសេសខ្លះ?

cover11

Final 1000x150 copy

Samsung Gear Sport ជានាឡិកាវៃឆ្លាតជំនាន់ចុងក្រោយបង្អស់របស់ Samsung ដែលត្រូវបាន រចនាមក យ៉ាងប្រណិត សម្រាប់គាំទ្រ ដល់ការលេងកីឡា ជាពិសេសការ ហែលទឹកតែម្តង។ វាមានរូបរាងមូលស្រដៀង ទៅនឹង Gear S3 ខ្លះៗដែរ ដោយមានអង្កត់ ទ្រូងប្រវែង 42 មីលីម៉ែត្រ និងបំពាក់អេក្រង់ ទំហំ 1.2 អ៊ីង ប្រភេទ Super AMOLED បង្ហាញរូបភាព ចេញបាន 360 ភិចស៊ែល ហើយការពារដោយ កញ្ចក់ Gorilla Glass 3 ផងដែរ។ តួខ្លួនរបស់វា ស្រោបដោយ លោហៈធាតុ កម្រិតខ្ពស់ Stainless Steel និងមានទំងន់ 50 ក្រាម ដោយមិនរាប់ បញ្ចូលទាំងខ្សែ។

gsmarena_001

វាត្រូវបានបំពាក់មកជាមួយស៊ីភីយូ Dual-Core ល្បឿន 1.0 GHz, មានរ៉េមទំហំ 768 MB, អង្គផ្ទុកទិន្នន័យ ក្នុងម៉ាស៊ីន 4GB ជាមួយនឹងថ្មទំហំ 300mAh សាកដោយ មិនបាច់ប្រើខ្សែ ព្រមទាំងមាន មុខងារពិសេសៗ មួយចំនួនដូចជា ៖ ស៊ែនស័រ វ៉ាស់ចង្វាក់បេះដូង, GPS, Wi-Fi, និង Bluetooth ជាដើម។ វាត្រូវបាន ផលិតជាពិសេស សម្រាប់អ្នកចូលចិត្ត ហែលទឹក ដោយបានបំពាក់ អាវក្រោះការពារ កម្រិតខ្ពស់ 5ATM អាចចុះទឺក ជម្រៅដល់ 50 ម៉ែត្រ ដោយគ្មានបញ្ហា ហើយក៏ធន់ជាមួយ នឹងទឹកប្រៃ, ដីខ្សាច់, ធូលី, កាំរស្មី UV, និងមិនចំលង ចរន្ដអគ្គិសនី ជាដើម។ Gear Sport ដំណើរដោយប្រព័ន្ធ ប្រតិបត្តិការ Tizen OS អាចប្រើប្រាស់ ជាមួយសេវាកម្មដូចជា Samsung Cloud, Samsung Bixby, Samsung Pay, និងអាចប្រើ សម្រាប់បញ្ជា Power Pont និង Samsung Gear VR ផងដែរ។ ហើយសម្រាប់ មុខងារ S-Health វិញ វាអាចប្រើប្រាស់ ជាមួយស្មាតហ្វូន Android ចាប់ពីជំនាន់ 4.4 KitKat ឡើងទៅ និងប្រព័ន្ធ ប្រតិបត្តិ iOS ចាប់ពីជំនាន់ iOS 9 ឡើងទៅ។

អញ្ចឹងទាំងអស់នេះជាសមត្ថភាពដែល Gear Sport អាចធ្វើបាន ទាំងរូបរាងស្អាត និងមុខងារពិសេសៗជាច្រើន ឃើញថាវាស្ទើរតែ មានសព្ធគ្រប់មុខ ទៅហើយ សម្រាប់នាឡិកាវៃឆ្លាត។ អញ្ចឹងយើង នឹងចាំមើល Apple Watch និងនាឡិកាវៃឆ្លាត របស់ក្រុមហ៊ុនដទៃ មានអ្វីពិសេស ជាង Samsung Gear Sport នេះទៀត?

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 11:17 AM, 31 August
  • ប្រភព: GSM Arena
  • Tag: នាឡិកាវៃឆ្លាត