ទំព័រដើម    >    ថេបប្លេត    >    ព័ត៌មាន    >    Dell ចេញ​ថេប្លេត​ដែល​មាន​ភាព​រឹង​មាំ​និង​មាន​លក្ខណៈ​ពិសេស​សម្រាប់​កង​យោធា​ប្រើ​ប្រាស់

Dell ចេញ​ថេប្លេត​ដែល​មាន​ភាព​រឹង​មាំ​និង​មាន​លក្ខណៈ​ពិសេស​សម្រាប់​កង​យោធា​ប្រើ​ប្រាស់

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ការវិវឌ្ឈខ្លួនរបស់ Dell ពីមួយឆ្នាំទៅមួយឆ្នាំគ្មានការថយចុះឡើយ ក្នុងការចេញ បច្ចេកវិទ្យានិងផលិតផលថ្មី សម្រាប់អ្នក ប្រើប្រាស់នោះ។ ក្នុងមួយឆ្នាំ ទៅមួយឆ្នាំ ខ្លួនតែងតែចេញ អ្វីដែលល្អៗ និងបំពេញ តម្រូវការ មនុស្សទូទៅ ប្រើប្រាស់ ជានិច្ច។

pic 3

Final 1000x150 copy

សម្រាប់ពេលថ្មីៗនេះផងដែរក្រុមហ៊ុន Dell បានចេញនូវថេប្លេតស៊េរីថ្មីទៀតហើយ ដែលមានលក្ខណៈ ពិសេស ទាំងរឹងមាំ មិនជ្រាបទឹក និងមានថ្មកាន់បានយូរ ទៀតផង។​ វាមានឈ្មោះថា Latitude 7212 Rugged Tablet។ ថេប្លេតប្រភេទនេះ គឺវាមានរូបរាង ធំក្រាស និងអាចដើរតួ ជាកុំព្យូទ័រ យួរដៃ ផងដែរ។ ថ្វីត្បិតតែវាមាន រូបរាងក្រាស់ និងធំមែនពិត ប៉ុន្តែទំងន់វា ក៏មិនសូវធ្ងន់ ប៉ុន្មាននោះទេ ដោយវាមានទំងន់ 1.3 គីឡូក្រាម ប៉ុណ្ណោះ។ ជាងនេះទៅទៀតនោះ ថេប្លេតនេះ មានថាមពលថ្ម ធំអាចប្រើប្រាស់ បានដល់ទៅ 19 ម៉ោងទៀតផង និងវាមានទំហំអេក្រង់ រាងតូចបន្តិច ត្រឹមតែ 11.6 អ៊ីញ និងបន្ថែមទៀត នោះមាន រន្ធដោត USB 3.0 ដូចទៅនឹង កុំព្យូទ័រ អាចភ្ជាប់ជាមួយនឹង ឧបករណ៍ ផ្សេងៗបាន ហើយ អាចសាកថ្មបាន ទៀតផងដែរ មិនត្រឹមតែ ប៉ុណ្ណោះ មាន ទាំងរន្ធ Type C មកជាមួយទៀត ផង ងាយស្រួលក្នុងការ ចំលងឯកសារ លឿន។ វា ប្រើប្រាស់បន្ទះឈីប CPU Intel ជំនាន់ទី 6 រឺ ទី 7 ក៏បាន តាមការចង់បាន របស់យើង និងមានការអមមក ជាមួយនឹង អង្គផ្ទុកទិន្នន័យ ប្រភេទ SSD NVMe ដែលអាចផ្ទុកបាន ដល់ទៅមួយ 1TB ផងដែរ ដូច្នេះការ ដំណើរការលើ Windows ច្បាស់ជាមានភាព លឿនរាល់ ការបើកបិទ ថេប្លេតនិងកម្មវិធី នីមួយៗនោះ ហើយវាក៏ មានប្រព័ន្ធ GPS ជាលក្ខណៈកាតល្អ មកជាមួយ ងាយស្រួល ចាប់បានក្នុងការ ធ្វើដំណើរ ផ្លូវឆ្ងាយឬ ក្នុងព្រៃ ទៀតផង។

pic 1 pic 2 pic 3

ថេប្លេតនេះក៏អាចយកប្រើប្រាស់ក្នុងលក្ខណៈសម្រាប់ទាហានផងដែរ ដោយវាមាន ភាពធន់ រឹងមាំងាយស្រួល ប្រើប្រាស់ ផងនោះ។ ក្រុមហ៊ុន Dell ក៏បាន អោយកង កម្លាំងយោធា British ធ្វើការសាកល្បង ប្រើប្រាស់កន្លងមក ផងដែរ​ និយាយរួមទៅ គឺវាមានភាព រឹងមាំល្អ អាចទ្រាំទ្រ គ្រប់កាលៈទេសៈ មិនថាភ្លៀង ចូលព្រៃ ផ្លូវឆ្ងាយ រឺឡើងភ្នំ ក៏ដោយ។ បើនិយាយពីតម្លៃ របស់វាវិញ គឺចេញលក់ហើយ ក្នុងតម្លៃ 1899$ ក្នុងទីផ្សារ អាមេរិច។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 9:12 AM, 31 August
  • ប្រភព: Tweak Town
  • Tag: ថេបប្លេត