ទំព័រដើម    >    កាម៉េរ៉ា    >    ព័ត៌មាន    >    Canon EOS 100M បង្ហាញ​ខ្លួន​ហើយ ដែល​នេះ​នឹង​ជំនួស​កន្លែង​ឱ្យ EOS M10

Canon EOS 100M បង្ហាញ​ខ្លួន​ហើយ ដែល​នេះ​នឹង​ជំនួស​កន្លែង​ឱ្យ EOS M10

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

EOS M10 គឺជាកូនកាមេរ៉ាដ៏ល្អ តែគ្រាន់បើសម្រាប់ប្រើមួយ របស់ Canon ព្រោះត្បិតអី វាមានរូបរាងតូចក្តី តែវាអនុញ្ញាត្តិ អោយយើង អាចផ្លាស់ប្តូរកែវ Len បាន ហើយវាក៏មាន មុខងារច្រើន ដែលមិនត្រឹមតែអាចប្រើ សម្រាប់ថត Selfie ឡើយ តែក៏អាច ប្រើទូទៅ បានដែរ។ យ៉ាងណាមិញ នៅថ្ងៃនេះ ក្រុមហ៊ុន Canon បានធ្វើការ ដាក់បង្ហាញ ជំនាន់ថ្មី របស់វាហើយ ដោយមានម៉ូឌែល EOS 100M ដោយវានៅ រក្សារចនាបថ ស្រដៀងទៅនឹង ស៊េរីចាស់ដែរទេ តែសមត្ថភាព របស់វា ត្រូវបាន Upgrade អោយកាន់តែ ល្អ ថែមទៀត។

cover

Final 1000x150 copy

Canon បានតម្លើងស៊ិនស័ររបស់វា មកប្រើប្រភេទ APS-C ទំហំ 24.2 មេហ្គាភិស៊ែល ដែលធំជាងមុន ហើយក៏អាច ថតរូបភាព Burst Mode បានច្រើន ជាងមុនផងដែរ គឺបាន 6.1fps និងវីឌីអូវិញគឺ Full HD @60fps តែគួរអោយ ស្តាយដែរ ដែលគ្មានសមត្ថភាព ថតវីឌីអូ 4K នោះទេ។ កាមេរ៉ានេះប្រើ បច្ចេកវិទ្យា Dual Pixel Auto Focus ដូច Canon M5 និង M6 ដែរ ដែលនេះអនុញ្ញាត្តិ អោយវា អាចចាប់ថតវត្ថុ នានា បានលឿន រហ័ស និងត្រឹមត្រូវល្អ។ ចំពោះការសារ៉េ ISO គឺអាចបាន ចន្លោះពី 100 ទៅ 25600 ហើយរាល់ការ បញ្ជានានាៗ គឺអាចមើលបាន នៅលើអេក្រង់ ទំហំ 3 អ៊ីង ដែលយើងក៏អាច បត់វាចុះឡើង ផងដែរ ដល់កម្រិតមុំ 180 ដឺក្រេ។ បន្ថែមពីលើ នេះទៀត កាមេរ៉ានេះ ក៏មានភ្ជាប់មក ជាមួយ ប្រព័ន្ធ Wi-Fi, Bluetooth និង NFC ផងដែរ ដែលសម្រួល សម្រាប់ការ ផ្ទេររូបភាព និងវីឌីអូ ទៅកាន់ ទូរស័ព្ទដៃ រឺថេប្លេត របស់យើងបាន។

ចំពោះតម្លៃរបស់វាវិញនោះ EOS M100 នឹងមានដាក់លក់ គ្នុងតម្លៃ 600$ សហរដ្ឋអាមេរិច ជាមួយគូ Len 15-45mm F/3.5-6.3 ដូចគ្នា ជាមួយនឹងតម្លៃ Canon EOS M10 ពេលដាក់លក់ដែរ។ យើងក៏អាចជ្រើស យក Lens 55-22mm ផងដែរ តែតម្លៃវិញគឺ ឡើងដល់ 950$ ឯណោះ។ គូសបញ្ជាក់ ផងដែរថា កាមេរ៉ានេះ ប្រើប្រាស់ Len ប្រភេទ EF-M ហេតុដូច្នេះហើយ ប្រសិនបើយើង ចង់ប្រើជាមួយ Lens ទូទៅ គឺត្រូវទិញ Adapter EF-S វាមួយផ្សេងទៀត ដែលមានតម្លៃ​ 200$។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Vongthear
  • 11:16 AM, 30 August
  • ប្រភព: GSM Arena
  • Tag: កាម៉េរ៉ា