ទំព័រដើម    >    ភាពយន្ត    >    ព័ត៌មាន    >    ភាពយន្ត​កំពូល​ៗ​ក្នុង​តារាង Box Office នា​សប្តាហ៍នេះ!

ភាពយន្ត​កំពូល​ៗ​ក្នុង​តារាង Box Office នា​សប្តាហ៍នេះ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នៅក្នុងសប្តាហ៍នេះ មានរឿងទើបចាក់បញ្ចាំងមួយចំនួនដែរនៅសប្តាហ៍ដំបូង តែអាចឈរតំណែង កំពូលនៅក្នុង តារាង Box Office មានតែ 1 រឿងប៉ុណ្ណោះ គឺខ្សែភាពយន្ត The Hitman’s Bodyguard ជាប្រភេទរឿង បាញ់ប្រហារ​ រៀបរាប់ពី បុរស 1 នាក់ ដែលជាខ្មាន់ កាំភ្លើងមានជំនាញ ក្នុងការបាញ់កាំភ្លើង តែត្រូវសត្រូវប៉ុនប៉ង សម្លាប់ច្រើន ទើបជួល ខ្មាញ់កាំភ្លើងម្នាក់ទៀត ការពារតែពួកគេ បែរជាឈ្លោះគ្នា ទៅវិញទៅមក រហូតអាចធ្វើ ឲ្យពួកគេក្លាយ ជាដៃគូដ៏ល្អ។

cover

Final 1000x150 copy

បន្ទាប់ជាប់ចំណាត់ថ្នាក់លេខ 2 គឺខ្សែភាពយន្ត Annabelle: Creation ជាប្រភេទរឿងខ្មោចលងបន្លាច បែបអាថ៌កំបាំង ហើយនេះ ជាវគ្គថ្មី ដែលរៀបរាប់ពី ប្តីប្រពន្ធ 2 នាក់ ដែលប្រកប របរផលិតតុក្កតា ដោយពួកគេបាន ទទួលយាយជី និងក្មេងៗកំព្រា 6 នាក់ឲ្យស្នាក់នៅផ្ទះ កសិដ្ឋានរបស់ពួកគេ បណ្តោះអាសន្ន ស្របពេលនោះ កូនស្រីគាត់ អាយុ 7 ឆ្នាំ បានស្លាប់ដោយសារ គ្រោះថ្នាក់ចរាចរណ៍ ហើយអ្វីដែលគួរ ឲ្យខ្លាចនោះ ក្មេងម្នាក់ក្នុង ចំណោមនោះ បានទៅកាន់បន្ទប់ អាថ៌កំបាំងមួយ ក៏ឃើញកូនក្រមុំ តុក្កតាមាន ជីវិត។  

នេះជាសាច់រឿង ត្រួសៗ ដែលយើង ទទួលបាន និងចំណាត់ថ្នាក់លេខ 3 គឺខ្សែភាពយន្ត Leap! ជាប្រភេទរឿង គំនូរជីវចល បែបមនោសញ្ចេតនា ដែលរៀបរាប់ពី ជីវិតរបស់ក្មេងស្រី កំព្រាអាយុ 11 ឆ្នាំម្នាក់ ព្យាយាមបន្លំឈ្មោះ ធ្វើអ្នកដទៃ ដើម្បីបានចូលរៀន សាលាហាត់រាំ អំឡុងឆ្នាំ 1884 ក្នុងទីក្រុង ប៉ារីស។  

ខាងក្រោមជាតារាង Box Office ដែលយើងបានជ្រើសរើសខ្សែភាពយន្តចំនួន 10 ដែលរកប្រាក់ចំណូលបានច្រើនគេ នាសប្តាហ៍នេះ ៖

  1. The Hitman’s Bodyguard

ចាក់បញ្ចាំងនាសប្តាហ៍ទី 2 បានប្រាក់ចំនូល 10 លានដុល្លារ និងសរុប 39 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

1

  1. Annabelle: Creation

ចាក់បញ្ចាំងនាសប្តាហ៍ទី 3 បានប្រាក់ចំនូល 7,6 លានដុល្លារ និងសរុប 78 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

2

  1. Leap!

ចាក់បញ្ចាំងនាសប្តាហ៍ទី 1 បានប្រាក់ចំនូល 4,7 លានដុល្លារ និងសរុប 4,7 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

3

  1. Wind River

ចាក់បញ្ចាំងនាសប្តាហ៍ទី 4 បានប្រាក់ចំនូល 4,6 លានដុល្លារ និងសរុប 10 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

4

  1. Logan Lucky

ចាក់បញ្ចាំងនាសប្តាហ៍ទី 2 បានប្រាក់ចំនូល 4,2 លានដុល្លារ និងសរុប 14 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

5

  1. Dunkirk

ចាក់បញ្ចាំងនាសប្តាហ៍ទី 6 បានប្រាក់ចំនូល 3,9 លានដុល្លារ និងសរុប 172 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

6

  1. Spider-Man: Homecoming

ចាក់បញ្ចាំងនាសប្តាហ៍ទី 8 បានប្រាក់ចំនូល 2,8 លានដុល្លារ និងសរុប 318 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

7

  1. Birth of the Dragon

ចាក់បញ្ចាំងនាសប្តាហ៍ទី 1 បានប្រាក់ចំនូល 2,7 លានដុល្លារ និងសរុប 2,7 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

8

  1. Mayweather vs. McGregor

ចាក់បញ្ចាំងនាសប្តាហ៍ទី 1 បានប្រាក់ចំនូល 2,6 លានដុល្លារ និងសរុប 2,6 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

10

  1. The Emoji Movie

ចាក់បញ្ចាំងនាសប្តាហ៍ទី 5 បានប្រាក់ចំនូល 2,5 លានដុល្លារ និងសរុប 76 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

9

ខ្សែភាពយន្ត ដែលរកប្រាក់ចំណូលបានច្រើនជាងគេក្នុងសប្តាហ៍នេះ គឺ The Hitman’s Bodyguard ហើយខ្សែភាពយន្តនេះ មានចាក់បញ្ចាំង នៅក្នុងប្រទេស យើងហើយ ដូចនេះប្រសិន បើអ្នកចាប់អារម្មណ៍ អាចរក ទស្សនាបាន នៅតាមរោង ភាពយន្តដែល នៅជិតផ្ទះ អ្នកបំផុតបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 9:40 AM, 30 August
  • ប្រភព: IMDb
  • Tag: ភាពយន្ត