ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    Dell ចេញ Inspiron ជំនាន់​ថ្មី​ប្រើ CPU ជំនាន់​ទី 8 ថែម​ទាំង​មាន​ក្រាហ្វិច nVIDIA ទៀត

Dell ចេញ Inspiron ជំនាន់​ថ្មី​ប្រើ CPU ជំនាន់​ទី 8 ថែម​ទាំង​មាន​ក្រាហ្វិច nVIDIA ទៀត

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ពីមួយឆ្នាំទៅមួយឆ្នាំក្រុមហ៊ុនផលិត​ឧបករណ៍​អេឡិចត្រូនិច ពិសេស​កុំព្យូទ័រ​មាន​ឈ្មោះ​ហៅថា Dell តែង​តែ​ធ្វើ​ការ Update នូវ​ផលិតផល​ថ្មីៗ​ដេញ​ទៅ​តាម​ជំនាន់​ពី​មួយ​ទៅ​មួយមិនចេះដាច់ ហើយចុងឆ្នាំ 2017 នេះ Dell ក៏បានធ្វើការប្រកាសចេញនូវផលិតផលមួយចំនួន សម្រាប់ទីផ្សារ និងអតិថិជនខ្លួន ជាមួយ​នឹង​កុំព្យូទ័រ​ថ្មីៗ ដោយរួមមានត្រកូល Inspiron ផងដែរ។

1

Final 1000x150 copy

ត្រកូល Inspiron របស់ Dell នេះចេញមុខក្នុងទីផ្សារអស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយ គឺថា​វា​មាន​ច្រើនជម្រើសសម្រាប់ជ្រើសរើស ហើយសម្រាប់ជំនាន់ថ្មីចេញចុងឆ្នាំនេះគឺវានៅតែរក្សាឈ្មោះដដែល តែ​តម្លើង​លេខ​ឲ្យ​កាន់តែធំជាងមុន សមទៅនឹងការផ្លាស់ប្ដូរផ្នែករឹងជំនាន់ចុងក្រោយផងដែរ។ Inspiron ចេញ​លើក​នេះ​ចែកចេញជា 2 ជម្រើសគឺ 7000 ស៊េរី និង 5000 ស៊េរី ខុសគ្នាធំបំផុតនៅលើផ្នែកអេក្រង់ដោយ 7000 ស៊េរីមានអេក្រង់ធំដល់ 17.3 អ៊ីញ និង 5000 ស៊េរីត្រឹម 15.6 អ៊ីញ និងតូចបំផុត 13.3 អ៊ីញ ដែលអ្នក​ប្រើ​ប្រាស់​អាចជ្រើសរើសទំហំទៅតាមការចង់បាន និងការប្រើប្រាស់ផ្ទាល់ អមមកជាមួយនឹងកម្លាំងម៉ាស៊ីន​ទៅ​តាម​ទឹកលុយដែលយើងចំនាយ មានន័យថាយើងអាចជ្រើសរើសកម្លាំងទៅតាមតម្លៃ ដែលក្រុមហ៊ុន​ផ្ដល់​ឲ្យ។

Dell Inspiron 13 5000 Series (Model 5368) 2-in-1 Touch notebook computer

3 4 5

យោងតាមសេចក្ដីប្រកាសចេញជាផ្លូវការរបស់ Dell បានប្រាប់ឲ្យដឹងថា Insprion ចេញចុងឆ្នាំនេះគឺជា​ពពួក​ម៉ាស៊ីន 2-in-1 ដែលយើងអាចប្រើប្រាស់ជាកុំព្យូទ័រយួរដៃបានផង និងជាថេប្លេតបានផង ព្រោះ​យើង​អាច​បត់អេក្រង់របស់វាបាន ជាប្រភេទ Touch Screen ដែលអេក្រង់នោះ​យើង​អាច​ជ្រើស​រើស​យក​ជា​ប្រភេទ Full HD ឬលោតដល់កម្រិត 4K ក៏បានតាមការចង់បាន។ ម្យ៉ាងវិញទៀតរូបរាងរចនាបទ​គឺ​ប្រហាក់​ប្រហែល​នឹង Inspiron ជំនាន់មុនៗផងដែរ តែល្បឿនត្រូវបានកែប្រែដោយប្រើប្រាស់ដូចជា៖

  • CPU របស់ Intel ជំនាន់ទី 8 ដែលមានជាជម្រើស Core i5 និង Core i7
  • RAM ជាប្រភេទ DDR4 ទំហំ 8GB លោតដល់ 16GB
  • SSD ទំហំ 128GB លោតដល់ 512GB ពពួក PCIe NVME Gen 3
  • អង្គផ្ទុកទិន្នន័យ Sata 2.5in ទំហំ 1TB
  • ក្រាហ្វិចកាតរបស់ nVIDIA ស៊េរី GT 940MX ឬ MX150 ទំហំ 2GB ឬ 4GB
  • រន្ធតំណភ្ជាប់រួមមានដូចជា USB 3.1, HDMI, Card Reader, រន្ធដោតកាស 3.5mm, USB C
  • ដំណើរការដោយ Windows 10 Home 64-bit
  • កម្លាំងថ្មទៅតាមម៉ូឌែលចាប់ពី 11 ម៉ោងចុះក្រោម

6 7 8 9

ទាំង Inspiron 5000 ស៊េរី និង 7000 ស៊េរីនឹងត្រៀមចេញលក់នៅក្នុងទីផ្សារអន្តរជាតិនាថ្ងៃទី 03 នាដើម​ខែ​តុលា​ខាងមុខនេះឯង ទៅតាមតម្លៃចាប់ពី 700$ ឡើងទៅ ហើយក៏នឹងមានលក់ផងដែរ​នៅ​ក្នុង​ទីផ្សារ​ស្រុក​ខ្មែរ​យើង នៅតាមបណ្ដាហាងលក់កុំព្យូទ័រមួយចំនួន តែតម្លៃនឹងថ្លៃជាងនេះបន្តិចបន្តួច!

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 12:57 PM, 29 August
  • ប្រភព: Dell
  • Tag: កុំព្យូទ័រ