ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    S Pen នា​ពេល​អនាគត​នឹង​ពាំនាំ​នូវ​បច្ចេក​វិទ្យា​ទាំង​នេះ ដែល​កាន់​តែ​ពិសេស​បន្ថែម​ទៀត!

S Pen នា​ពេល​អនាគត​នឹង​ពាំនាំ​នូវ​បច្ចេក​វិទ្យា​ទាំង​នេះ ដែល​កាន់​តែ​ពិសេស​បន្ថែម​ទៀត!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

បើងាកទៅមើល ប៉ាតង់ដែលក្រុមហ៊ុន Samsung បានស្នើកាលពីឆ្នាំ 2014 នោះ នឹងដឹង ហើយថា Samsung មានគម្រោង ផលិតប៊ិច អេឡិចត្រូនិច S Pen របស់ខ្លួន អោយកាន់តែ អស្ចារ្យបន្ថែមទៀត ដោយវានឹង ពាំនាំនូវបច្ចេកវិទ្យា ថ្មីៗជាច្រើន ដូចជា បំពាក់ជាមួយ Microphone, Speaker និង ការស៊ីញ៉េ ហត្ថលេខា បែបឌីជីថល។

Cover

Final 1000x150 copy

មកដល់បច្ចុប្បន្ននេះ បើគិតទៅ វាបានកន្លងទៅ 3 ឆ្នាំ កៀកនឹងចូល 4 ឆ្នាំដែរហើយ តែលទ្ធផល នៃការផលិតអំពី បច្ចេកវិទ្យា ក្នុងប៉ាតង់ កាលពីឆ្នាំ 2014 នោះនៅមិនទាន់ដឹង ថានឹងក្លាយ ទៅជាយ៉ាងណាទេ ក៏ប៉ុន្តែថ្មីៗនេះ មានរបាយការណ៍មួយ មានប្រភពមកពី ប្រទេសកូរ៉េ បានអោយដឹងថា Samsung’s S Pen development Chief គឺលោក Chae Won-sik បានបង្ហើបពី ការសិក្សា ទាក់ទងទៅនឹង បច្ចេកវិទ្យាទាំងនោះ ថាកំពុង ដំណើរការហើយ និងកំណត់យក មធ្យោបាយ ដ៏ល្អបំផុតមួយ សម្រាប់បន្ថែមនូវ Microphone ចូលទៅ ក្នុងប៊ិច S Pen។

11

យ៉ាងណាមិញ ទាក់ទងទៅនឹង បច្ចេកវិទ្យាទាំងនេះ លោក Chae Won-sik ក៏មិនបាន បន្ថែមអោយដឹង កាន់តែច្បាស់ ថែមទៀតដែរថា វានឹងអាចបំរើ អ្នកប្រើប្រាស់ ស៊េរី Note នៅជំនាន់ណា រឺនៅឆ្នាំ ណានោះទេ។ តែឥឡូវនេះ យើងអាចទទួលបាន ខ្លះហើយ អំពី សមត្ថភាពរបស់ប៊ិច S Pen មួយនេះ ដោយវា ទំហំនៃចុងប៊ិច មានប្រវែង 0.7 mm, អាចសរសរ តបសារ ក៏ដូចជា ប្រើបង្កើតជា Live Message និងការគូស ដើម្បីបង្កើតជា រូបភាពផ្សេងៗ, សរសេរ ដោយមិនចាំបាច់ ដាស់អេក្រង់សិន ក៏បាន, Smart Select ដែលផ្តល់ភាព កាន់តែរលូន បន្ថែមទៀត ទៅដល់ការ Select អក្សរ ក៏ដូចជា រូបភាព, បំពាក់មក ជាមួយនឹង អាវក្រោះ ការពារទឹក និងធូលី IP68 និងមិនចាំបាច់ សាកថ្ម S Pen គឺនៅដដែល។ នៅមានអ្វីទៀត ដែលប៊ិច S Pen មិនទាន់មាន?

2

អញ្ចឹងសរុបមកវិញ យើងចង់ដឹងអំពី ចំណាប់អារម្មណ៍ របស់ប្រិយមិត្តអ្នកអាន ថាបើប៊ិច S Pen នេះ នឹងបំពាក់នូវ បច្ចេកវិទ្យា ដែលបានរៀបរាប់ ពីខាងលើមែន តើអ្នកទាំងអស់គ្នា យល់យ៉ាងណាដែរ? ហើយបើវា នឹងមាន ឆាប់ៗនេះ តើ Note ជំនាន់ទីប៉ុន្មាន ដែលនឹងសាកសម ជាមួយវាបំផុត?​

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Mai
  • 10:39 AM, 29 August
  • ប្រភព: The Investor
  • Tag: Accessories