ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    ក្រុមហ៊ុន WD ចេញ External ទំហំធំ និងអង្គផ្ទុកទិន្នន័យក៏ធំ

ក្រុមហ៊ុន WD ចេញ External ទំហំធំ និងអង្គផ្ទុកទិន្នន័យក៏ធំ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

បើនិយាយពីក្រុមហ៊ុន Western Digital ក៏មិន​អន់​ដែរ​ក្នុង​ការ​ចេញអង្គផ្ទុកទិន្នន័យ​សម្រាប់ កុំព្យូទ័រ​នោះ។ ដោយ​ខ្លួន​កាន់​តែ​ពង្រីក​នៅ​បច្ចេកវិទ្យា​កាន់តែប្រសើរជាងមុនហើយ ថ្វីត្បិតតែក្រុមហ៊ុនមួយ​នេះ​ដើរ​ក្រោយ Toshiba និង Samsung ក៏ពិតមែនប៉ុន្តែគឺមិនអន់ឡើយ។

cover

Final 1000x150 copy

ដោយសារការដើររាងយឺតជាងគេនេះហើយធ្វើអោយ ក្រុមហ៊ុន Western Digital រឺយើង​អាច​ហៅ​កាត់​បាន​ថា WD នេះខំប្រឹងរកអ្វីដែលថ្មីមកប្រកួតប្រជែងផ្នែក អង្គផ្ទុកទិន្នន័យនេះនោះ។ ថ្មីៗនេះផងដែរ​ក្រុម​ហ៊ុន WD បានចេញនូវ External​ ទំហំសុទ្ធតែធំៗ សម្រាប់អ្នកប្រើប្រាស់ផ្ទុកឯកសារ​បាន​កាន់​តែ​ច្រើន​នោះ ក្រុមហ៊ុនមួយនេះបានចេញ External ដល់ទៅទំហំ 20TB ឯណោះ វាមានឈ្មោះជាផ្លូវការថា My Book Duo។ មិនត្រឹមតែប៉ុណ្ណោះ វាមិនធំតែទំហំនោះទេ សូម្បីតែរូបរាងវាក៏ធំផងដែរ។ វាធំបែបនេះមិន​មែន​មាន​ន័យថាវាអត់ប្រយោជន៍ឡើយ WD ក៏បានបន្ថែមរន្ធដោត​​ សុទ្ធតែ អាចចំលងឯកសារ​លឿន​មក​ជាមួយផងដែរ។ External 20Tb នេះមានរន្ធដោយ USB 3.0 អោយយើងដោត flash បន្ថែម​បាន​ភ្ជាប់​ជាមួយកុំព្យូទ័រ​បាន ហើយមានទាំងរន្ធដោត 3.1 បន្ថែមមកជាមួយផងដែរ ដែលមានល្បឿន 360MB/sec ផងដែរ។ បើនិយាយពីតម្លៃរបស់វារាងថ្លៃខ្លាំង សម្រាប់ទំហំ 2០TB នេះតម្លៃវា 800$ ឯណោះ​។

pic 1

សរុបមក My Book Duo នេះគឺជា External មានទំហំផ្ទុកធំ ប៉ុន្តែរូបរៀងធំណាស់ពិបាកយកដាក់តាមខ្លួន ហើយតម្លៃក៏ថ្លៃទៀតផង ដូច្នេះហើយបើមិនចាំបាច់ទេនោះមិនបាច់គិតថាចង់បានវានោះទេ។ គ្រាន់តែ​ទិញ​ទំហំ 1TB ផ្ទុកឯកសារក៏បានសំរាប់ផ្ទុកបណ្ដោះអាសន្ននោះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 2:18 PM, 28 August
  • ប្រភព: Tweaktown
  • Tag: Accessories