ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    Toshiba ចេញ HDD ទំហំ 8TB ថ្មី​រូបរាង​មិន​ធំ​ខ្លាំង

Toshiba ចេញ HDD ទំហំ 8TB ថ្មី​រូបរាង​មិន​ធំ​ខ្លាំង

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Toshiba ក៏ជាក្រុមហ៊ុនល្បីខ្លាំង​ផ្នែក​​កុំព្យូទ័រ ផង​​ដែរ​គ្រាន់​តែ មិន​​សូវ​​ចេញ ផលិត​ផល​​ច្រើន​​ដូច​​ទៅ​​នឹង Asus រឺ MSI ឡើយ។ ប៉ុន្តែ​​បើ​​ចេញ​​ម្ដងៗ ហាក់​បី​ដូច​ជា​ប្លែក និងកប់ខុសគេ​តែម្ដង​សម្រាប់​ក្រុមហ៊ុន​មួយ​នេះ​ ​ហើយ​នេះ​ក៏ដោយសារខ្លួនមិនសូវផ្ដោតទៅផ្នែកកុំព្យូទ័រហ្គេមច្រើន ដូច្នេះហើយគឺមិន​សូវ​ចេញ​ឡើយ ដោយ​ឡែក​ក្រុមហ៊ុន Toshiba មួយនេះភាគច្រើនផ្ដោតទៅសំខាន់ទៅ លើអង្គផ្ទុក​ទិន្នន័យ​ទៅវិញ​នោះ​ទេ។

cover

Final 1000x150 copy

ថ្មីៗនេះផងដែរក្រុមហ៊ុន Toshiba បានចេញនូវអង្គផ្ទុកទិន្នន័យថ្មីទៀតហើយ ជាប្រភេទ HDD ដោយ​លើក​នេះប្លែកជាងគេតែម្ដង។ ដោយ Toshiba ចេញ HHD មានរូបរាងស្ដើងទំហំត្រឹមតែ 3.5 អ៊ីញ ទំហំដល់ទៅ 8TB​ ឯណោះ។ គ្រាន់តែល្បឿនរបស់វាមិនសូវ លឿនដូចទៅនឹង SSD នោះទេ ទោះជាយ៉ាងណាក៏ដោយ ល្បឿនរបស់វាអាចអូសបាន  7200 RPM ផងដែរមិនត្រឹមតែប៉ុណ្ណោះ HDD មួយនេះគឺស៊េរី​ចុង​ក្រោយ​ទៀត​ផង​ដូច្នេះហើយវាអាចធ្វើការភ្ជាប់ជាមួយ Sata ទៀតផង។ វាមានឈ្មោះជាផ្លូវការថា X300​ វាអាច​ផ្ដល់​អោយអ្នកលេងហ្គេម និងអ្នកឌីហ្សាញកាន់តែមានជំរើសច្រើន ដោយវាជា HDD តែមួយគ្រាប់​ផ្ទុក​បាន​ដល់ 8TB មិនបាច់ត្រូវការទិញច្រើន​ HDD ដើម្បីដាក់អោយចង្អៀតធុង Case កុំព្យូទ័ររបស់យើងឡើយ។ សម្រាប់អ្នកដែលចង់ផ្ទុកនូវទិន្នន័យច្រើន រឺមានហ្គេមធំៗ អស់ក្ដីកង្វល់ហើយ រីឯអ្នកដែលចូលចិត្តលេង Record ហ្គេមទុក្ខបង្ហោះក្នុង YouTube ក៏អញ្ចឹងដែរ មិនមែនថាវាមិនចេះនោះទេ គ្រាន់តែ នេះជាទំហំ​ធំ​ណាស់​វាមិនងាយអស់ឡើយ។

pic 1

សរុបសេចក្ដីមកវាផលិតឡើ​ង សម្រាប់ដែលចូលចិត្តលេងហ្គេម រឺឌីហ្សាញ នោះវាអាចទុករូបភាព វីដេអូ​បាន ប្រសិនបើយើងមានវានៅក្នុងកុំព្យូទ័រយើងនោះ គឺមិនបាច់ងាយទិញទិញ External រឺដាក់ HDD បន្ថែមនាំចង្អៀតឡើយ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 2:02 PM, 28 August
  • ប្រភព: Techpowerup
  • Tag: Accessories