ទំព័រដើម    >    នាឡិកាវៃឆ្លាត    >    ព័ត៌មាន    >    Apple Watch 3 អាច​នឹង​ចេញ​លក់​ចុង​ឆ្នាំ​នេះ អម​ជា​មួយ​មុខងារ Tracking ប្លែកៗ

Apple Watch 3 អាច​នឹង​ចេញ​លក់​ចុង​ឆ្នាំ​នេះ អម​ជា​មួយ​មុខងារ Tracking ប្លែកៗ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Firmware ថ្មីៗរបស់​ក្រុមហ៊ុន Apple ដែល​បាន​ចេញ​ហើយ​ចេញ​ទៀត​ឥត​ឈប់​ឈរ​មុន​ពេល​ការ​ប្រកាស iPhone ជំនាន់​ថ្មី​ម​ក​ដល់​នោះ បាន​បង្ហាញ​ឲ្យ​ពិភព​លោក​បាន​ឃើញ​​នូវអ្វី ដែល​ត្រៀម​នឹង​កើត​មាន​ឡើង​នាថ្ងៃ​អនាគត ជាមួយនឹងគម្រោងថ្មីៗរបស់ក្រុមហ៊ុន Apple។ ក្នុងនោះមិនត្រឹមតែផ្ដោត​សំខាន់​ទៅ​លើ​គម្រោង​ថ្មីៗ ដែលមាននៅលើ iPhone 8 នោះទេ សូម្បីតែនាឡិកាវ័យឆ្លាត Apple Watch ក៏នឹងត្រៀម​បង្កើត​នូវអ្វីដែលថ្មី ទៅដល់ម្ចាស់របស់វាទាំងអស់ផងដែរ ពិសេសពាក់ព័ន្ធទៅលើមុខងារសុខភាព ហាត់​ប្រាណ លេងកីឡាតែម្ដង។

1

Final 1000x150 copy

យើងបានដឹងហើយថា Apple Watch 1 និង 2 មានមុខងារទាំងស្រុងដូចគ្នាទាំងអស់ ខុសគ្នាតែទៅលើ​ល្បឿន និងលក្ខណៈសម្បត្តិបន្ទាប់បន្សំផ្សេងៗទៀតប៉ុណ្ណោះ តែសម្រាប់ Apple Watch ជំនាន់ថ្មី ដែល​អាចនឹងត្រៀមចេញឆាប់ៗខាងមុខនេះ នឹងធ្វើការផ្លាស់ប្ដូរ ពិសេស​បន្ថែម​មកជាមួយ​មុខងារសំខាន់ៗ​ផ្សេង​ទៀត​ផងដែរ សម្រាប់អតិថិជនទាំងអស់របស់ខ្លួន។ យោងតាមប្រភពព័ត៌មានរបស់ iHelp BR បានបង្ហោះ​ឲ្យ​ឃើញនូវរូបភាពលេងកីឡាមួយចំនួនដូចរូបភាពខាងក្រោម ដែលត្រូវបានរកឃើញនៅក្នុង Firmware ថ្មីរបស់ Apple គឺ iOS 11 ជំនាន់ Beta ដោយវាអាចប្រាប់ឲ្យយើងបានដឹងអំពីអ្វីត្រៀមនឹងមកដល់​ឆាប់ៗ​ខាងមុខនេះ​ជាមួយនឹងនាឡិកាវ័យឆ្លាតរបស់ Apple។

2

ប្រភពដដែលបានបន្តទៀតថាមុខងារថ្មីៗខាងលើរួមមានដូចជា វ៉ៃសី លោតកម្ពស់ លេងបាល់ Baseball និង Basketball ឡើងភ្នំ ប្រដាល់ រាំ ស្ទូចត្រី និងជាច្រើនផ្សេងទៀត គឺសុទ្ធសឹងជាសកម្មភាពប្លែកៗ ដែល Apple Watch 1 និង Apple Watch 2 ពុំមានសមត្ថភាពអាចធ្វើទៅបាននៅឡើយទេ ក្នុងការចាប់​យក​សកម្មភាពផ្សេងៗ ដែលនេះបង្ហាញឲ្យយើងឃើញថា Apple អាចនឹងមាន Apple Watch 3 ត្រៀម​នឹង​មក​ដល់ឆាប់ៗខាងមុខនេះ ដោយផ្ដោតទៅលើការលេងកីឡា និងហាត់ប្រាណ ដើម្បីសុខភាព។ រូបភាព​ខាងលើនៅមិនទាន់អស់នៅឡើយទេ បើ Apple Watch 3 ពិតជាអាចនឹងចេញចុ​ង​ឆ្នាំនេះ​មែន​នោះ វាអាចនៅមានសមត្ថភាពពិសេសៗផ្សេងទៀត ដែលនឹងធ្វើឲ្យយើងចង់ជះលុយទៅលើវា ដើម្បី​បាន​មួយ​មក​ប្រើប្រាស់ ពិសេសអ្នកចូលចិត្តហាត់ប្រាណ និងលេងកីឡាជាដើម។

3

យ៉ាងណាក៏ដោយ នេះគ្រាន់តែជាអ្វីដែលយើងសន្និដ្ឋានប៉ុណ្ណោះ! ចុះបើពុំមាន Apple Watch 3 ត្រៀម​ចេញ​ចុង​ឆ្នាំនេះវិញ? តើ Apple Watch 1 និង Apple Watch 2 អាចទទួលបានកំណែ Update ផ្នែក​កម្មវិធី ដើម្បីបង្កើនសមត្ថភាពរបស់វាបានដែលឬទេ? បើទោះបីជា iOS 11 Beta មានរូបភាពខាងលើ​ក៏​ពិត​មែន សម្រាប់ watchOS 4 Beta វិញឃើញថា វានៅមិនទាន់មានមុខងារ ឬកម្មវិធីអ្វីដើម្បីដំណើរការ​ជាមួយ​នឹ​ងសកម្មភាពកីឡាដូចបានរៀបរាប់ខាងលើនោះទេ ពិតជាស្មុគស្មាញមែនទែន ហេតុនេះអ្វីដែលខ្ញុំ​ជឿ​ជាក់​នោះគឺថា Apple Watch 3 អាចនឹងបង្ហាញខ្លួននាចុងឆ្នាំនេះច្រើនជាង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 1:33 PM, 28 August
  • ប្រភព: SlashGear
  • Tag: នាឡិកាវៃឆ្លាត