ទំព័រដើម    >    នាឡិកាវៃឆ្លាត    >    ព័ត៌មាន    >    ព្រឹត្តិការណ៍ IFA 2017 កាន់តែ​ខិត​ជិត​មក​ដល់ លេច​ធ្លាយ Spec នាឡិកា​ឆ្លាត​វៃ Gear S4 ហើយ

ព្រឹត្តិការណ៍ IFA 2017 កាន់តែ​ខិត​ជិត​មក​ដល់ លេច​ធ្លាយ Spec នាឡិកា​ឆ្លាត​វៃ Gear S4 ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Samsung តែងតែចេញនូវកំពូល​នាឡិកា​ឆ្លាត​វៃ របស់​ខ្លួន​នៅ​ក្នុង​ព្រឹត្តិ​ការណ៍ IFA ជានិច្ច។ ដោយ​ឱកាស​​ខិ​តជិតមកដល់ទៀតហើយនោះក៏បានលេចធ្លាយ Samsung Gear S4 ទៀតហើយ​ដែល​សមត្ថភាព​គ្រាន់បើ តម្លៃវិញក៏មានការលេចធ្លាយគឺ ថ្លៃគួរសមផងដែរ។

cover

Final 1000x150 copy

ដែលវាជាប្រភេទ Gear គឺជានាឡិកា​ឆ្លាតវៃសម្រាប់ពាក់នឹងដៃដូច Samsung ចេញមុនៗអញ្ចឹង​ដោយ​លើក​នេះយោងតាមប្រភពលេចធ្លាយនោះ Samsung អាចនឹងចេញនាឡិកា​ឆ្លាតវៃស៊េរីថ្មី សម្រាប់​ត្រកូល Gear S។ វាមានសមត្ថភាពខ្ពស់សម្រាប់អ្នកលេងកីឡាទៀតផង ហើយអាចតាមដានសុខភាព ការរត់ចំងាយ ចង្វាក់បេះដូង និងប្រាប់ដំណឹងចំងាយយើងហែលទឹកផងដែរ ជាពិសេសនោះ វាអាច​ដាក់​ចូល​ជម្រៅក្នុងទឹកបានជ្រៅដល់ទៅ  50 ម៉ែត្រទៀតផង។  មិនត្រឹម​តែ​ប៉ុណ្ណោះ​ការចេញ Gear S4 នេះ​សមត្ថភាព​មានការច្របាច់ចូលជាមួយនឹងសមត្ថភាពជាច្រើនស្រដៀង​ទៅនឹង Gear Fit2 Pro ខ្លាំង​ណាស់​ដូច្នេះហើយ យោងតាមពត៌មានលេចធ្លាយនោះ Samsung អាចនឹងធ្វើការដូរឈ្មោះទៅជា Samsung Gear Sport ​វិញ​។ បើនិយាយពីតម្លៃរបស់វាអាចមានតម្លៃចាប់ 300$ ទៅ 400$ ទៅតាម​ទំហំ​អេក្រង់ 42mm និង 46mm នោះឯង ហើយវាអាចនឹងមានការប្រើប្រាស់ប្រត្តិបត្តការ Tizen OS 3.0 ជំនាន់ចុងក្រោយគេបង្អស់ទៀតផង។

pic 1 pic 2

សរុបសេចក្ដីមកនេះគ្រាន់តែជាពត៌មានលេចធ្លាយប្រាប់ពីដំណឹងអោយយើងដឹងមុនត្រួសៗប៉ុណ្ណោះ​ការ​ពិត​យ៉ាងណានោះក្រុមហ៊ុន Samsung មិនទាន់ប្រកាសនោះទេ ប៉ុន្តែការដំឡើង​សមត្ថភាព​នេះ​និងការ​ផ្លាស់​ប្ដូរឈ្មោះនេះអាចនឹងជាការពិតក៏ថាបានបើគិតតាមសមត្ថភាពលេចធ្លាយ​វាល្មមបន្ថែមហើយព្រោះ​ស៊េរីចុងក្រោយផងនោះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 12:48 PM, 26 August
  • ប្រភព: PhoneArena
  • Tag: នាឡិកាវៃឆ្លាត