ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    សារភាព​ប្រាប់ Crush បាន​តាម​កម្មវិធី​ទើប​នឹង​កក្រើក​មួយនេះ!

សារភាព​ប្រាប់ Crush បាន​តាម​កម្មវិធី​ទើប​នឹង​កក្រើក​មួយនេះ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

វាគឺជាកម្មវិធីថ្មីមួយ ដែលទើបនឹង កក្រើកនៅលើបណ្តាញសង្គម Facebook មានឈ្មោះថា Sarahah ដែលអ្នកទាំងអស់គ្នា អាចសាកល្បង ដោនឡូតលេង នៅលើស្មាតហ្វូន Android និង iOS ដោយវាមានទំហំ ត្រឹមតែ 43.9 MB តែប៉ុណ្ណោះ។ ចំពោះវិធីសាស្រ្តលេង ក៏កាន់តែ ងាយស្រួលផងដែរ ហើយបើចង់ដឹង សូមតាមដាន ជាមួយខ្ញុំ ទាំងអស់គ្នា!

Cover

Final 1000x150 copy

ជាដំបូង អ្នកត្រូវបង្កើតគណនី ជាមុនសិន ដោយបើកកម្មវិធីនេះភ្លាម វានឹងទាមទារ អោយយើង ធ្វើការ Login ឬ Register ថ្មី អញ្ចឹងបើសិន អ្នកធ្លាប់លេង ឬមានគណនីហើយ សូមចុច Login តែបើមិនទាន់មាន សូមចុច New Account។

11

ឥឡូវខ្ញុំយក New Account ដើម្បីគណនីថ្មី អញ្ចឹងក្រោយមក វានឹងបង្ហាញផ្ទាំងថ្មី មួយទៀត ដើម្បីអោយខ្ញុំ បំពេញនូវពត៌មាន ផ្ទាល់ខ្លួន ដែលមានដូចជា Username, Name, Email, Password។ ដូចនេះ អ្នក ទាំងអស់គ្នា គ្រាន់តែបំពេញ នូវអ្វីដែល គេទាមទារ ហើយចុចលើ Agree មួយ និងចុងក្រោយ ចុចលើ Sign Up ជាការស្រេច។

22

ចូលមកដល់ជំហ៊ានថ្មី ដើម្បីផ្សាភ្ជាប់ ទៅកាន់មិត្តភក្តិរបស់អ្នក សូមចុចលើ ប៊ូតុងរូបមនុស្ស ក្នុងចំណោមប៊ូតុងទាំង ៤ នៅខាងក្រោម ហើយចុចលើ Link Username របស់អ្នក > ជ្រើសរើស Facebook ឬបណ្តាញ ផ្សេងៗទៀត > ចុច Post ជាការស្រេច។

33

***ដំណើរការ៖ វាភ្ជាប់គ្នា តាមរយៈ Link Username របស់អ្នក ទាំងអស់គ្នា បានន័យថា ពេលដែល អ្នកបាន Share Link នោះទៅកាន់ បណ្តាញណាមួយ ហើយនៅពេល មាននរណាម្នាក់ ឬក៏មិត្តភក្តិរបស់​អ្នក បានឃើញនោះ ប្រសិនបើ គេឃើញ គេអាចនឹង ចុចលើ Link នោះ ហើយសរសេរ ផ្ញើមកកាន់អ្នក ដែលអ្នក មិនអាច ដឹងថា នរណាជាអ្នក ផ្ញើមកឡើយ។ ហើយរាល់សារ ដែលបានផ្ញើមក នឹងចូល មកកាន់ ប្រអប់សារ Receive នៅក្នុងកម្មវិធី Sarahah នេះតែម្តង។

44

ចំពោះថា បើចង់សារភាពប្រាប់ Crush អី ទាល់តែគេ លេងកម្មវិធី ហ្នឹងដែរ ទើបអាច ប្រាប់បាន!

Link សម្រាប់ដោនឡូត៖

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Mai
  • 10:42 AM, 26 August
  • ប្រភព: Sarahah
  • Tag: កម្មវិធី & ហ្គេម