ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    កប់ណាស់! Razer ចេញ​ដៃ​ហ្គេម Xbox One ប្រភេទ Chroma ថ្មី​សម្រាប់ Gamer ច្បាស់​ជា​ពេញ​ចិត្ត

កប់ណាស់! Razer ចេញ​ដៃ​ហ្គេម Xbox One ប្រភេទ Chroma ថ្មី​សម្រាប់ Gamer ច្បាស់​ជា​ពេញ​ចិត្ត

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុន Razer គឺជា ក្រុមហ៊ុន មួយ ល្បី​ល្បាញ​​ផ្នែក​​វិស័យ ផលិត​​ឧបករណ៍​​កុំព្យូទ័រ ដូចជា Mouse និង Keyboard ជា​​ដើម។ ដែល​ក្រុមហ៊ុន នេះបង្កើតឡើង សុទ្ធតែ ឧបករណ៍ សម្រាប់កុំព្យូទ័រ និង​ជំនួយ​ក្នុង​ការ​​លេង​ហ្គេម ជាពិសេសនោះ មានកុំព្យូទ័រយួរដៃ Gaming ទៀតផង។

cover

Final 1000x150 copy

Razer មិនបញ្ឍប់ឡើយក្នុងការចេញសំភារៈ Gaming នោះបើមិនចេញក្ដារចុច និង Mouse ឥឡូនេះ​ចេញ​ដៃ​ហ្គេមទៀតហើយ។ ក្រុមហ៊ុន Razer បានធ្វើការសហការជាមួយនឹង ក្រុមហ៊ុន Microsoft ធ្វើ​ការ​ចេញ​ដៃហ្គេមសម្រាប់ Xbox One ហើយអាចភ្ជាប់ជាមួយនឹងកុំព្យូទ័រក៏បានផងដែរ។ ដោយវាមានឈ្មោះ​ថា Wolverine Ultimate Controller​ វាជាដៃហ្គេម មានខ្សែដោយយើងធ្វើការដោអោយដំណើរការវា​មិន​មែនជា ដៃហ្គេម Wireless ឡើយ។

pic 1

 អ្វីដែលពិសេសនោះគឺវាងអមជាមួយភ្លើងពណ៌ Chroma​ RGB ទៀតផង វាអាចធ្វើការផ្លាស់ប្ដូរ Style បានច្រើនប្រភេទច្រើនពណ៌ តាមរយៈការផ្លាស់ពីកុំព្យូទ័រដោយប្រើប្រាស់កម្មវិធី Synapse បាន​ទៀត​ផង។ បើនិយាយពីប៊ូតុងនិង Thumbsticks វិញនោះក៏មានការផ្លាស់​ប្ដូរ​អោយ​ស្រួល​ប្រើ​ប្រាស់​ជាង​មុន​និង​ប្លែក​ជា​​ដៃហ្គេម Xbox One edition មុនៗទៀតផង។ វាទាន់បានចេញលក់​នោះទេ​ប៉ុន្តែ​តម្លៃបា​ន​ចេញ​មុនហើយ គឺមិនថោកឡើយ ដែល Razer ចេញលក់ក្នុងតម្លៃ 159$ ឯណោះ សម្រាប់ថ្ងៃដាក់​លក់​វិញ​នោះ​គឺនៅក្នុងខែកញ្ញ ខាងមុខនេះតែម្ដង។

pic 2 pic 3

និយាយរួមទៅដៃហ្គេមនេះថ្វីត្បិតតែថ្លៃបន្តិចមែន ប៉ុន្តែសម្រាប់មុខងារការរចនា ដ៏ស្រស់ស្អាត និងអាច​ប្រើ​ប្រាស់​បាន​ទាំងកុំព្យូទ័រ និង Xbox One មិនត្រឹមតែប៉ុណ្ណោះ អមមកជាមួយភ្លើង RGB ទៀតនោះគឺកប់​ហើយ អាចទទួលយកបានសម្រាប់អ្នក Gamer នោះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 2:27 PM, 25 August
  • ប្រភព: The verge
  • Tag: Accessories