ទំព័រដើម    >    Appliance    >    ព័ត៌មាន    >    ជួបជាមួយ​ម៉ូនីទ័រ​អេក្រង់ QLED លាត​ធំ​ជាង​គេ​បំផុត​បង្កើត​ឡើង​សម្រាប់ Gamers!

ជួបជាមួយ​ម៉ូនីទ័រ​អេក្រង់ QLED លាត​ធំ​ជាង​គេ​បំផុត​បង្កើត​ឡើង​សម្រាប់ Gamers!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុន Samsung ទើបតែធ្វើ​សេចក្ដីប្រកាស​ចេញ​ជាផ្លូវ​ការ​នូវម៉ូនីទ័រ​អេក្រង់​កោង ហើយ​លាតថ្មីមួយ​ផ្សេង​ទៀតសម្រាប់ Gamer ដោយ​អះ​អាង​ថា វាគឺជាម៉ូនីទ័រដែលប្រើប្រាស់អេក្រង់ QLED ធំជាង​គេ​បំផុត​នាពេល​បច្ចុប្បន្ន។ Samsung HCG90 ត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់យកទៅលេងហ្គេម ជាមួយ​នឹង​អេក្រង់កោង ហើយរីកទទឹង ជាមួយនឹងកម្រិត Ratio ដល់កប់ដល់ទៅ 32:9 ជាមួយ​អេក្រង់​ទំហំ 49 អ៊ីញ ដែលធានាថាបានប្រើហើយ គឺនឹងពេញចិត្ត ព្រោះវាប្រើប្រាស់អេក្រង់ QLED ដូច្នេះ​សាច់​រូបភាព ដែលបង្ហាញគឺដិតពណ៌បានល្អ ច្បាស់ ម៉ដ្ឋ មិនព្រៀល ឬបែកពណ៌ឡើយ និយាយឲ្យខ្លីទៅគឺថា វា​ប្រៀប​បាន​ដូចជាម៉ូនីទ័រអេក្រង់ 27 អ៊ីញ ផ្គុំចូលគ្នាតែមួយអញ្ចឹង។

1

Final 1000x150 copy

CHG90 នឹងធ្វើឲ្យម្ចាស់របស់វាទទួលបានបទពិសោធន៍ប្រើប្រាស់ប្លែកប្រៀបបានដូចជាយើងមានអេក្រង់ IMAX-Style នៅក្នុងផ្ទះអញ្ចឹងដែរ។ ជាងនេះទៅទៀតវាមានសមត្ថភាពបង្ហាញរូបភាពបាននៅក្នុងកម្រិត Resolution ត្រឹម Full HD ឬស្មើរនឹង 1080 x 3840p ប៉ុណ្ណោះ ពុំលោតដល់ 2K នោះទេ រួមនឹង​កម្រិត​ពន្លឺ 600nit អមមកជាមួយល្បឿន Refresh Rate 120Hz ហើយអាចបង្កើនទៅដល់ 144Hz ក៏បានដែរ ជាមួយល្បឿន Response Time ត្រឹម 1ms តែគួរឲ្យស្ដាយ Samsung ពុំបាន​បំពាក់​មកជាមួយ​នឹង​មុខងារ G-Sync ឬ FreeSync ឡើយ ដោយជំនួសមកវិញនូវមុខងារ Quantum Dot តិចណូឡូជី ដែល​ជួយ​ឲ្យរូបភាពរត់នៅលើផ្ទៃអេក្រង់មានភាពរលូនល្អ និងអាចប្រើប្រាស់មុខងារ HDR បាន។

2

Samsung បានប្រកាសឲ្យដឹងទៀតផងដែរថា ការបញ្ចេញម៉ូនីទ័រនេះឡើង គឺដើម្បីឲ្យ Gamer ដែលចូល​ចិត្ត​ប្រើប្រាស់អេក្រង់ដល់ទៅ 2 ក្នុងពេលតែមួយងាកមកមើលឃើញវាវិញ ដោយវាមានសមត្ថភាព​ប្រសើរ​ជាង និងស្រស់ស្អាតជាង ថែមទាំងមិនរញ៉េរញ៉ៃទៀតផង មើលម្ដងគឺពេញភ្នែក។ យើងអាចដំណើរការ​ម៉ូនីទ័រ​ធំនេះ ដោយប្រើប្រាស់រន្ធតំណភ្ជាប់មួយចំនួនដូចជា HDMI ចំនួន 2 និងរន្ធ DisplayPort ចំនួន​មួយ ដើម្បីបង្ហាញរូបភាព ថែមទាំងមានរន្ធដោតកាស 3.5mm ថែមទៀតផង។ ម្ចាស់ម៉ូនីទ័រនេះទាំងអស់​អាច​ធ្វើការ​តម្លើង ឬបន្ថយកម្ពស់របស់វាក៏បានតាមចិត្តចង់ ឬបត់បែនទៅជាមុំ 90 ឌឺក្រេក៏បាន!

Samsung monitor CHG90 CHG70

Samsung នៅមិនទាន់បានប្រាប់ឲ្យយើងដឹងអំពីតម្លៃទីផ្សារពិតប្រាកដរបស់ CHG90 នេះនោះទេ តែវា​នឹង​ត្រៀម​ចេញលក់ជាលើកដំបូងនៅក្នុងទីផ្សារអឺរ៉ុបនាចុងឆ្នាំឆាប់ៗនេះឯង ហើយក៏ត្រៀមនឹងបង្ហាញ​ខ្លួន​នាខែ​ក្រោយក្នុង ទីក្រុងបែ៊កឡាំង ប្រទេសអាឡឺម៉ង់ផងដែរ ក្នុង​ព្រឹត្តិការណ៍ IFA 2017។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 1:54 PM, 25 August
  • ប្រភព: Samsung
  • Tag: