ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    AOC បញ្ចេញម៉ូទីទ័រ​អេក្រង់​កោង​សម្រាប់​លេង​ហ្គេម ដែល​មាន​ល្បឿន Respond Time ត្រឹម​តែ 0.5 វិនាទី

AOC បញ្ចេញម៉ូទីទ័រ​អេក្រង់​កោង​សម្រាប់​លេង​ហ្គេម ដែល​មាន​ល្បឿន Respond Time ត្រឹម​តែ 0.5 វិនាទី

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

AOC បានពង្រីកទីផ្សារ​របស់ខ្លួន ហើយ​បាន​កំពុង​បញ្ចេញ​នូវ​ផលិតផល​ថ្មីៗ​បន្ថែម​ទៀត​ផង​ដែរ ដោយ AOC នេះ​គឺ​ជា​ម៉ាក ដែល​ត្រូវ​បាន​ទីផ្សារ​ទទួល​ស្គាល់​អំពី​ផលិត​ផល​ម៉ូនីទ័រ​របស់ខ្លួន ដែលមានច្រើនម៉ូត ច្រើន​​ម៉ូឌែលសម្រាប់ជ្រើសរើស មានតាំងពីម៉ូនីទ័រសាមញ្ញធម្មតា រហូតដល់ម៉ូនីទ័រ​សម្រាប់​យក​ទៅ​លេង​ហ្គេម មាន​តម្លៃថ្លៃៗផងដែរ។ ដូច្នេះហើយ AOC នៅតែបន្តផលិត និងកែច្នៃ អភិវឌ្ឍន៍ម៉ូនីទ័រឲ្យ​បានកាន់​តែ​ខ្លាំង​ពីមួយជំនាន់ទៅមួយជំនាន់ ដើម្បីប្រជែងជាមួយដៃគូ ក៏ដូចជាផ្គត់ផ្គង់ទៅដល់តម្រូវ​ការ​របស់​អតិថិជន​ផង​ដែរ។

1

Final 1000x150 copy

ជាលិទ្ធផល AOC ទើបនឹងប្រកាសចេញនូវម៉ូនីទ័រសម្រាប់លេងហ្គេមថ្មីមួយផ្សេងទៀត កាលពីម្សិលមិញ​នេះ​ឯង ដែលវាចែកចេញជា 2 ជម្រើសសម្រាប់ Gamer ទាំងអស់គឺម៉ូឌែល៖

  • AG273QCX (មានមុខងារ FreeSync)
  • AG273QCG (មានមុខងារ G-Sync)

ម៉ូនីទ័រទាំង 2 នេះមានទំហំអេក្រង់ 27 អ៊ីញដូចគ្នា ប្រើប្រាស់អេក្រង់ប្រភេទ IPS អាចបង្ហាញរូបភាពបាន​ដិត​ពណ៌ច្បាស់បានល្អ នៅក្នុងកម្រិត 2560 x 1440p ឬនិយាយឲ្យខ្លីគឺ 2K ពិសេសនោះគឺវាមាន​អេក្រង់​កោង ពិតជាអំណោយផលបានល្អសម្រាប់ការលេងហ្គេមពេញភ្នែក អមមកជាមួយនឹងមុខងារទាំង 2​ ខាង​លើ និងល្បឿន Respond Time ត្រឹមតែ 0.5 វិនាទីនោះ ម្ចាស់របស់ម៉ូនីទ័រនេះនឹងពេញចិត្តនូវក្រាហ្វិច​ដែល​រត់នៅលើអេក្រង់ដ៏ធំរបស់វាមួយនេះ។

2

គួរបញ្ជាក់ផងដែរថាល្បឿន Respond Time ត្រឹម 0.5 វិនាទីនេះគឺជាល្បឿនលឿនខ្លាំង​ជាងគេនាពេល​បច្ចុប្បន្ន ដោយពុំមាន Gaming Monitor ណាមានល្បឿនលឿនដល់នឹងនោះទេ ដោយភាគច្រើន​គឺ​លោត​អស់​ត្រឹម 1ms ឬ 2ms អីនឹងអស់ហើយ តែសម្រាប់ឆ្នាំក្រោយអាចនឹងមានត្រឹម 0.5ms ដែរ។ យ៉ាង​ណា​ក៏ដោយម៉ូនីទ័រទាំង 2 ក៏នៅមានចំនុចខុសគ្នាបន្តិចបន្តួចផងដែរជុំវិញល្បឿន Refresh Rate ដោយ AG273QCX មានល្បឿនត្រឹមតែ 144Hz  តែមានមុខងារ Support ជាមួយនឹង HDR រីឯ AG273QCG មានល្បឿនលោតដល់ 165Hz ឯណោះតែពុំមានមុខងារ Support នឹង HDR ឡើយ។

3

Agon 3 ទាំងពីរម៉ូឌែលខាងលើនេះនៅមិនទាន់ដឹងថាថ្ងៃណាទើប AOC បញ្ចេញលក់នៅក្នុងទីផ្សារនោះ​ទេ រីឯតម្លៃវិញគឺប្រហាក់ប្រហែល 600$ ជាងសម្រាប់ទីផ្សារអន្តរជាតិ!

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 1:48 PM, 25 August
  • ប្រភព: PCGamer
  • Tag: កុំព្យូទ័រ