ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    ដុំ Power Bank នេះ អាច​សាក​បញ្ចូល​ថាមពល​ដល់ MacBook បាន!

ដុំ Power Bank នេះ អាច​សាក​បញ្ចូល​ថាមពល​ដល់ MacBook បាន!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មិត្តអ្នកអាន ទូទៅប្រហែលជាបានដឹងហើយ ដុំ Power Bank ជាឧបករណ៍ មានប្រយោជន៍ សម្រាប់ផ្ទុកថ្ម និងចែករំលែក ថាមពល ដល់ថេប្លេត និងស្មាតហ្វូនរបស់យើង នៅពេលធ្វើដំនើរ ទៅកាន់ទីឆ្ងាយ ខ្វះអគ្គិសនី បញ្ចូលស្មាតហ្វូន អាចប្រើ Power Bank ជំនួសបាន។

Aukey-USB-C-battery-with-Power-Delivery-charging-MacBook-768x432

Final 1000x150 copy

ហើយក៏ចង់ណែនាំឲ្យមិត្តអ្នកអាន បានដឹងពីដុំ Power Bank មួយ ដែលមានទំហំដល់ 30000mAh មិនត្រឹមតែ អាចផ្ទុកថ្ម សម្រាប់ចែករំលែក ដល់ស្មាតហ្វូន និងថេប្លេត ប៉ុណ្ណោះទេ វានៅមានសមត្ថភាព អាចចែកថាមពលថ្ម ដល់កុំព្យូទ័រ MacBook ផងដែរ។ នេះជា Power Bank ម៉ូឌែល Aukey 30,000mAh ។

រូបរាងរបស់វាតូចល្មមងាយ ដាក់តាមខ្លួន និងមានពន្លឺ បញ្ជាក់ថាមពលថ្ម លើប៊ូតុងតែម្តង ដោយភ្លើង ពណ៌ស មានន័យថា ថាមពលថ្មសល់ 70-100 ភាគរយ, ភ្លើងពណ៌បៃតង មានន័យថា ថាមពលថ្មសល់ 30-70 ភាគរយ និងភ្លើងពណ៌ ក្រហម បញ្ជាក់ថាសល់ 30 ភាគរយ ចុះក្រោម។

Aukey-30000-Battery-and-MacBook-Pro-768x432 Aukey-30000-usb-c-battery-with-iPhone-and-Mac-768x432

តម្លៃរបស់វាខ្ទង់ 69 ដុល្លារ មានរន្ធ USB ចំនួន 2 អាចចែករំលែកថាមពល ទៅកាន់ឧបករណ៍ផ្សេងៗ បានចំនួន 2 ក្នុងពេលតែមួយ និងមានដាក់លក់ លើគេហទំព័រ លក់ទំនិញ អនឡាញ អន្តរជាតិ ដែលអ្នកអាច ចុចចូលតាមនេះ

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 9:00 AM, 25 August
  • ប្រភព: Amazon
  • Tag: Accessories