ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    ទាំង​នេះ​ជា​ស្រោម​ការពារ​ដែល Galaxy Note 8 ពាំ​នាំ​មក​ជាមួយ!

ទាំង​នេះ​ជា​ស្រោម​ការពារ​ដែល Galaxy Note 8 ពាំ​នាំ​មក​ជាមួយ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ជារៀងរាល់ឆ្នាំ Samsung ដាក់បង្ហាញនៅវត្តមានស្មាតហ្វូន ឬផាប្លេតរបស់ ពួកគេ តែងតែមាន ដាក់បង្ហាញមក ជាមួយស្រោមការពារ ប្រណិតថ្លៃថ្នូរ មកជាមួយ ដើម្បីបំពេញតម្រូវការ របស់អ្នកប្រើប្រាស់ ឲ្យចាប់អារម្មណ៍ ប្រើស្រោមការពារ ចេញពីក្រុមហ៊ុន ឬហៅថា ស្រោមហ្ស៊ីន ក្នុងគោលបំណង ជៀសវាងអ្នកប្រើប្រាស់ ស្រោមការពារថោកៗ ប៉ះពាល់ ដល់ស្មាតហ្វូន។

cover

Final 1000x150 copy

លើកនេះក៏អញ្ចឹងដែរ Samsung បាន ដាក់បង្ហាញ ស្រោមការពារ មានច្រើនម៉ូត មានទាំងស្រោម ការពារដែលមាន តែផ្នែកខាងក្រោយ ប្រភេទគ្រើម ក៏មាន ប្រភេទថ្លាក៏មាន, ស្រោមការពារ ពីការប៉ះទង្គិចខ្លាំង និងស្រោមការពារ គ្របផ្ទៃខាងមុខ ជាដើម។​ ស្រោមការពារ ទាំងនេះ ផលិតចេញពីវត្ថុធាតុដើម ដែលមាន គុណភាពខ្ពស់ ដូចនេះតម្លៃក៏ខ្ពស់ តាមហ្នឹងដែរ តែអ្នកប្រើ អាចទុកចិត្ត និងជឿជាក់បាន។

Alcantara-Cover-49.99 LED-Wallet-Cover-59.99 Rugged-Protective-Cover-39.99 S-View-Flip-Cover-59.99

ស្រោមការពារដែលអ្នកបានឃើញក្នុងរូបខាងលើនេះ មានតម្លៃចាប់ពី 19.99 ដុល្លារឡើងទៅ ដាក់លក់លើទីផ្សារ ស្រុកគេ ហើយអាចមានតម្លៃថ្លៃ ជាងនេះបន្តិច ពេលមកដល់ទីផ្សារ ស្រុកខ្មែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 8:42 AM, 25 August
  • ប្រភព: Samsung Global
  • Tag: Accessories