ទំព័រដើម    >    នាឡិកាវៃឆ្លាត    >    ព័ត៌មាន    >    Gear Fit2 Pro កាន់​តែ​ធន់​នៅ​ក្នុង​ទឹក និង​អម​មក​ជាមួយ​អេក្រង់​កោង​ ALMOLED ទៀតផង

Gear Fit2 Pro កាន់​តែ​ធន់​នៅ​ក្នុង​ទឹក និង​អម​មក​ជាមួយ​អេក្រង់​កោង​ ALMOLED ទៀតផង

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្នុងឱកាសមកដល់ នូវព្រឹត្តិការណ៍ចេញ Galaxy Note 8 នោះ តាមប្រភពលេចធ្លាយជាច្រើន ក៏បានដឹងហើយ ផងដែរថា Samsung នឹងអាចបង្ហាញអ្វី មុននឹងចេញ Galaxy Note 8 នោះ ទីបំផុតគឺដូចរាល់ដង អញ្ចឹងគឺមាន អ្វីនឹងត្រូវប្រកាស ចេញមុនហើយ។

cover

Final 1000x150 copy

ក្នុងឱកាស ព្រឹត្តិការណ៍ Samsung ដែលជាយប់ ត្រូវបង្ហាញ Galaxy Note 8 នេះផងដែរ ក្រុមហ៊ុន Samsung បានចេញនូវ ផលិតផលថ្មីមួយ ដែលវាជាប្រភេទ ត្រកូល Gear គឺជានាឡិកា ឆ្លាតវៃសម្រាប់ពាក់ នឹងដៃដូច Samsung ចេញមុនៗអញ្ចឹង ដោយលើកនេះ Samsung ទើបតែកែប្រែ និងអភិវឌ្ឈបន្ថែម ចេញនាឡិកា ឆ្លាតវៃ ស៊េរីថ្មីគឺ Gear Fit2 Pro ។ សម្រាប់ Gear Fit2 Pro នេះផងដែរ Samsung បានធ្វើការភ្ជាប់មកនូវ អេក្រង់ល្អ និងសមត្ថភាព កាន់តែល្អជាមុន ទៀតផង។ វាមានអេក្រង់ទំហំ 1.5 អ៊ីញ កម្រិតបង្ហាញ រូបភាព 216×432 ភិចសែល ជាប្រភេទអេក្រង់ AMOLED កោងទៀតផង។

pic 1 Pic 2

វាក៏ភ្ជាប់មកនូវប្រព័ន្ធ GPS មកជាមួយទៀតផង មិនត្រឹមតែប៉ុណ្ណោះ បើនិយាយពីថាមពលថ្ម របស់វាវិញនោះគឺធំ ល្មមសម្រាប់ នាឡិកាឆ្លាតវៃ មួយនេះផងដែរ ដោយវាមាន ថាមពលថ្ម 200mAh និងទំហំផ្ទុក ទិន្នន័យ 4GB ហើយប្រើប្រាស់ ប្រព័ន្ធប្រត្តបត្តិការ Samsung Tizen OS ផងដែរ។ សម្រាប់កម្មវិធិពិសេស ដែល Gear Fit 2 Pro នឹងមានមក ជាមួយថ្មីនោះ ជាកម្មវិធី Speedo អាចចាប់ចំងាយ ហែលទឹក របស់យើងបាន និងអាចត្រាំទឹក បានយូរ ជាពិសេសនោះ អាចយកវា ពាក់ហែលទឹក ជាមួយបានទៀតផង។ ជាងនេះទៅទៀត នោះវាអាចដាក់ចូល ចម្រៅក្នុងទឹកបាន ជ្រៅទៀត ផងដែរ ក្នុងជម្រៅ 50 ម៉ែត្រ ឯណោះ។ បន្ថែមទៀតនោះ វាក៏មាន ការវាស់ជំហ៊ាន និង ការវាស់រត់ចំងាយ  ដូចទៅនឹងនាឡិកាឆ្លាវៃ មុនៗទៀតផង។ សម្រាប់តម្លៃ របស់វា គឺ 199$  មានពីរពណ៌ គឺពណ៌ ខ្មៅ និងក្រហម។

pic 3 pic 4

និយាយរួមទៅក្រុមហ៊ុន Samsung ចេញ Gear Fit2 Pro នេះឡើងគឺសម្រាប់អ្នកចូលចិត្ត​រត់កីឡា ហែលទឹក រត់លេង​ដោយមិនចាំបាច់ ខ្វល់នូវការ ចូលទឹកនោះឡើយ វាអាច បត់បែនតា មកាលៈទេសៈបានយ៉ាងល្អ។ ប៉ុន្តែទោះជាយ៉ាង ក៏ដោយ វាក៏សាកសមនឹង មនុស្សទូទៅ ផងដែរ ទោះ ជាយើងមិនលេងកីឡា ក៏យើង ប្រើប្រាស់ ជានាឡិការឆ្លាតវៃ ដោយមិនចាំបាច់ ខ្លាចចូលទឹក ទៀតផង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 11:24 PM, 23 August
  • ប្រភព: GSM Arena
  • Tag: នាឡិកាវៃឆ្លាត