ទំព័រដើម    >    នាឡិកាវៃឆ្លាត    >    ព័ត៌មាន    >    នាឡិកាវៃឆ្លាត Gear S ពុំចេញថ្ងៃនេះ​ទេ តែនឹង​មក​ដល់​នា​សប្ដាហ៍​ក្រោយ!

នាឡិកាវៃឆ្លាត Gear S ពុំចេញថ្ងៃនេះ​ទេ តែនឹង​មក​ដល់​នា​សប្ដាហ៍​ក្រោយ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នៅក្នុងព្រឹត្តិការណ៍ប្រកាស​ចេញ​ជា​ផ្លូវការ​នូវ​កំពូល​ស្មាត​ហ្វូន Galaxy Note 8 របស់​ក្រុម​ហ៊ុន Samsung កាល​ពី​រាត្រី​ថ្ងៃ​ទី 23 ខែ​សីហា ឃើញ​ថា Samsung​ បានធ្វើឲ្យពិភពលោក​ភ្ញាក់​ផ្អើល​ជាមួយ​នឹង​ផលិតផល ក៏ដូចជាសមិតផលថ្មីៗរបស់ខ្លួនជាច្រើន តែក៏នៅខ្វះបន្តិចបន្តួចដែរសម្រាប់អតិថិជន ឬអ្នក​គាំទ្រ​មួយចំនួន​ ពិសេសគឺការប្រកាសចេញនូវនាឡិកាវ័យឆ្លាតត្រកូល Gear S ជំនាន់ថ្មីតែម្ដង ដោយ​ហេតុ​ថា Samsung នៅមិនទាន់រួចរាល់នៅឡើយក្នុងការពាំនាំនូវកំពូលនាឡិកាវ័យ​ឆ្លាតមកបង្ហាញឲ្យ​ពិភពលោកបានដឹង។

1

Final 1000x150 copy

ជាការពិតណាស់ សម្រាប់អ្នកគាំទ្រនាឡិកា Gear S របស់ Samsung ចាប់ពីជំនាន់ទី 1 រហូតមក​ដល់​ជំនាន់​ទី 3 នេះកុំទាន់អាលអស់សង្ឃឹមអី ព្រោះថា Samsung នឹងនាំយក Gear S ជំនាន់ថ្មី (អាចជា Gear S4) មកប្រកាសចេញជាផ្លូវការនាសប្ដាហ៍ក្រោយនេះឯង មិនយូរនោះទេ ហើយថែមទាំង​អាច​នឹង​ចេញ​លក់ឆាប់ៗផងដែរ។ ការប្រកាសនោះនឹងធ្វើឡើងនៅក្នុងព្រឹត្តិការណ៍ IFA ក្នុងប្រទេសអាឡឺម៉ង់ ដោយ​ឥឡូវពត៌មានពាក់ព័ន្ធនឹងលក្ខណៈសម្បត្តិរបស់ Gear S ជំនាន់ថ្មីនៅមិនទាន់ប្រភពណា​បង្ហាញឲ្យ​ដឹង​នៅ​ឡើយទេ តែអ្វីដែលអាចនឹងកើតឡើងគឺ Gear S ជំនានថ្មីនឹងបន្ថែមមកជាមួយមុខងារ Bixby ក៏ដូចជាមុខងារ Samsung’s Smart Assistant ជាដើម។

2

ដូច្នេះសម្រាប់ប្រិយមិត្តត្រៀម ឬមានគម្រោងចង់ទិញនាឡិកាឆ្លាត ដែលមានមុខងារវ័យឆ្លាតច្រើន ពិសេស​កម្លាំងម៉ាស៊ីនខ្លាំង ដំណើរការបានយូរ ជាមួយថ្មកាន់តែប្រសើរជាងមុន និងទំនើបទាន់សម័យ​នោះ Gear S ជំនាន់ថ្មីនឹងបង្ហាញខ្លួនសប្ដាហ៍ក្រោយនេះ ដែលអ្នកអាចសិក្សា ហើយពិចារណាទៅ​លើ​វា​បាន!

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 11:10 PM, 23 August
  • ប្រភព: The Verge
  • Tag: នាឡិកាវៃឆ្លាត