ទំព័រដើម    >    យានយន្ត    >    ព័ត៌មាន    >    នេះជារថយន្តប្រើថាមពល​អគ្គិសនី​ម៉ូឌែល NanoFlowcell Quantino ដែល​អាច​បើក​បរ​ក្នុង​រយៈ​ចម្ងាយ 1000 គីឡូ​ម៉ែត្រឯណោះ!

នេះជារថយន្តប្រើថាមពល​អគ្គិសនី​ម៉ូឌែល NanoFlowcell Quantino ដែល​អាច​បើក​បរ​ក្នុង​រយៈ​ចម្ងាយ 1000 គីឡូ​ម៉ែត្រឯណោះ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

រថយន្តប្រើថាមពលអគ្គិសនីនាពេលសព្វថ្ងៃនេះកំពុងត្រូវបាន​ក្រុមហ៊ុន​ផលិត​ រថយន្ត​មួយ​ចំនួន​យក​ចិត្ត​ទុក​ដាក់​ណាស់។ ជាក់​ស្តែង​ដូច​ជា ក្រុមហ៊ុន NanoFlowCell អញ្ចឹង​បាន​ខិត​ខំ​ផលិត​នូវ​រថយន្ត​ស៊េរី​ថ្មី​ម៉ូឌែល NanoFlowCell Quantino ដែល​មាន​សមត្ថភាព​អាច​បើក​បរ​លើ​រយៈ​ចម្ងាយ​បាន​ដល់​ទៅ 1000 គីឡូ​ម៉ែត្រ​ឯ​ណោះ ហើយ​រថយន្ត​នេះ​ដែរ ត្រូវ​បាន​ចូល​បង្ហាញ​ខ្លួន​នៅ​ក្នុង​ព្រឹត្តិ​ការណ៍ Geneva Motor Show ហើយ។

cover

រថយន្ត NanoFlowcell Quantino ជាប្រភេទរថយន្តដែលស៊ីថាមពល​អគ្គិសនី​តិច តែ​មាន​កម្លាំង​ខ្លាំង​ដែល​អាច​បើក​បរ​ក្នុង​ចម្ងាយ​បាន​ដល់​ទៅ 1000 គីឡូ​ម៉ែត្រ និង អាច​បើក​បរ​ក្នុង​ល្បឿន​អតិបរមា​បាន​ដល់​ទៅ 200 គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង (ចំពោះ​លក្ខខណ្ឌ​ប្រើ​ថាមពល​អគ្គិសនី)។

1

ការរីកចម្រើននៃបច្ចេកវិទ្យាបង្កើតរថយន្តប្រើថាមពលអគ្គិសនីស៊ី​ថាមពល​តិច​នេះ ​ត្រូវ​បាន​ក្រុមហ៊ុន​អះ​អាង​ថា​បំពាក់​ដោយ​បច្ចេក​វិទ្យា​ផ្ទាល់​របស់​ ខ្លួន ដែល​ប្រើ​កម្រិត​តង់ស្យុង​ទាប​ត្រឹម​តែ 48 Vol តែ​មាន​កម្លាំង​អានុភាព​ដល់​ទៅ 25KW ឯណោះ។

2

ជាមួយគ្នានេះដែរ រថយន្តស៊េរីថ្មីនេះ ប្រើប្រអប់លេខអូតូ​ពីរ​ចង្វាក់ មាន​ទម្ងន់ 2.3 តោន និង ប្រវែង 5.25 ម៉ែត្រ អាច​ផ្ទុក​មនុស្ស​បាន​បួន​នាក់ និង អាច​បើក​បរ​ក្នុង​សន្ទុះ​ល្បឿន​ពី 0 ទៅ 100 គីឡូ​ម៉ែត្រ​ក្នុង​ 1 ម៉ោង ដោយ​ប្រើ​ថេរវេលា​ត្រឹម​តែ 2.8 វិនាទី​តែ​ប៉ុណ្ណោះ ហើយ​ការ​បើក​បរ​នៅ​លើ​រថយន្ត​នេះ​ដែរ វា​ពុំ​បាន​ប៉ះ​ពាល់​ទៅ​លើ​ការ​បញ្ចេញ​ផ្សែង​ពុល​នោះទេ។

34

ដោយឡែកសម្រាប់ព័ត៌មានលម្អិតទាក់ទិនទៅនឹងកាលបរិច្ឆេទចេញ​លក់​និង​តម្លៃ​របស់​ វា​វិញ ហាក់​ដូច​ជា​អត់​ទាន់​មាន​បង្ហាញ​នៅ​ឡើយ​ទេ ប៉ុន្តែ​លោក​អ្នក​អាច​ពិនិត្យ​មើល​រូបភាព​ដែល​បាន​បង្ហាញ​នេះ​ពិត​ជា​ អស្ចារ្យ​មែន ជាមួយ​រូប​រាង​ដ៏​សង្ហារ និង រឹង​មាំ ជាមួយ​ពណ៍​ដ៏​ស្រស់​ស្អាត​ទៀតផង។

5

  • ដោយ: Vannoch
  • 10:49 AM, 12 March
  • ប្រភព: Autoblog
  • Tag: យានយន្ត