ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    ជាមួយកម្មវិធី​នេះ អ្នក​អាច​និយាយ​ទូរស័ព្ទ​បណ្តើរ និង​ប្រើប្រាស់​កម្មវិធី​ផ្សេងៗ​បាន​ដោយ​ងាយ

ជាមួយកម្មវិធី​នេះ អ្នក​អាច​និយាយ​ទូរស័ព្ទ​បណ្តើរ និង​ប្រើប្រាស់​កម្មវិធី​ផ្សេងៗ​បាន​ដោយ​ងាយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប្រសិនបើមិត្តអ្នកអាន ជាអ្នកដែលមានភាពមមាញឹក​ច្រើន​ក្នុង​ការ​និយាយ​ទូរស័ព្ទ​រាប់​ម៉ោង ហើយ​ចូល​ចិត្ត​និយាយ​ទូរស័ព្ទ​បណ្តើរ និង​បើកកម្មវិធីផ្សេងបណ្តើរដូចជា លេងហ្គេម ប្រើប្រាស់បណ្តាញសង្គម ឬឆែក​វ៉េបសាយ ជាដើមនោះ កម្មវិធីមួយនេះប្រហែលជាមានប្រយោជន៍សម្រាប់អ្នក។

1-cover

Final 1000x150 copy

កម្មវិធីនេះមានឈ្មោះថា Blimps ដែលវានឹងលោតចេញមក នៅពេលយើង Call ទូរស័ព្ទចេញចូល ហើយ​យើង​ក៏​អាចប្រើប្រាស់មុខងារមួយចំនួននៅលើកម្មវិធីនេះផងដែរ។

ក្នុងកម្មវិធីនេះ យើងអាចប្រើប្រាស់បានប៊ូតុងមួយចំនួន ដូចជា កត់ត្រានៅលើការ Call, បើកបំពងសំលេង, ប៊ូតុង End call, បិទសម្លេង Mute, ប៊ូតុងចុចលេខទូរស័ព្ទ, និងប៊ូតុងសម្រាប់លាក់ របារនេះ​ឱ្យ​ចូល​គែម​ទូរស័ព្ទ​ផ​ងដែរ។

2

អញ្ចឹង កម្មវិធីនេះវាមានប្រយោជន៍មួយចំនួន នៅពេលដែលអ្នកកំពុងនិយាយទូរស័ព្ទ ហើយចង់​កត់ត្រា​អ្វី​មួយ ឬ កត់លេខទូរស័ព្ទភ្លាមៗនោះ កម្មវិធីអាចនឹងមានប្រយោជន៍ដែរ។ ម្យ៉ាងទៀតអ្នកក៏អាចរីករាយ​ជាមួយ​ការ បើកកម្មវិធីច្រើនដូចជាលេងហ្គេម ឬ ប្រើបណ្តាញសង្គម បានដោយមិនរំខានដល់​ការ​និយាយ​ទូរស័ព្ទរ​បស់អ្នកឡើយ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 2:22 PM, 23 August
  • ប្រភព: Play Store
  • Tag: កម្មវិធី & ហ្គេម