ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    ល្បីថា Dolby ពូកែ​ខាង​សំលេង​ ឥឡូវនេះ​កំពុង​តែ​បង្កើត Speaker សម្រាប់​កុំព្យូទ័រ​យួរ​ដៃ​ហើយ

ល្បីថា Dolby ពូកែ​ខាង​សំលេង​ ឥឡូវនេះ​កំពុង​តែ​បង្កើត Speaker សម្រាប់​កុំព្យូទ័រ​យួរ​ដៃ​ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

តាមពិតទៅ ក្រុមហ៊ុនកុំព្យូទ័រ​ល្បីៗ​មួយ ចំនួន​ក៏​បាន​ដាក់​នូវ Dolby Speaker ហើយ​ដែរ​គ្រាន់​តែ​សម្រាប់​កុំព្យូទ័រ​ថ្លៃៗ​ប៉ុណ្ណោះ ហើយក៏កម្រមានផងដែរ។ ទើបតែនៅពេលបច្ចុប្បន្ននេះ​ទេ ទើបមាន​រីកដុុះ​ដាល​ច្រើន​ទៅៗ​ហើយ​​។

cover

Final 1000x150 copy

នេះក៏ដោយសារ ក្រុមហ៊ុន Dolby នេះគឺជាក្រុមហ៊ុនស្ដេចសម្លេងហើយ មិនថា Speaker ផ្សេងៗរឺ សម្រាប់​​ហ្គេម និង Surround Sound  ឡើយសុទ្ធតែកប់ទាំងអស់ទើបខ្លួនសម្រេចចិត្តធ្វើ Speaker សម្រាប់​​កុំព្យូទ័រយួរដៃជាផ្លូវការតែម្ដង។ ដោយថ្មីៗនេះផងដែរក្រុមហ៊ុន Dolby កាន់តែចាប់ផ្ដើម ពង្រីក មុខចំនួញកាន់តែធំទៀតហើយដោយខ្លួន នឹងចេញ Speaker សម្រាប់កុំព្យូទ័រយួរដៃ​ទូទៅ​តែម្ដង​ដូច្នេះ​ក្រុម​ហ៊ុន​កុំព្យូទ័រណាដែលចង់បានអោយកុំព្យូទ័ររបស់ខ្លួនកាន់តែមានសម្លេង Speaker កាន់តែពិរោះអាច​ទាក់​ទង​នូវក្រុមហ៊ុន Dolby នេះបាន។ សូម្បីតែកុំព្យូទ័រ យួរដៃរបស់ Huawei ទើបតែចេញក៏មានហើយ​ជា​គម្រូ​តែ​ម្ដង សម្រាប់ Matebook X និង Matebook D ក៏បានភ្ជាប់មកនូវ speaker របស់ Dolby ដែរ។

pic 1 pic 2

 ការធ្វើបែបនេះវាមានប្រយោជន៍ និងបទពិសោធន៍ថ្មីសម្រាប់អ្នកប្រើប្រាស់កាន់តែល្អឡើង ដោយអ្នក​ប្រើប្រាស់​អាច​ធ្វើការមើលវីដេអូ រឺខ្សែភាពយន្តកាន់តែលឺច្បាស់​ជាងមុន ជាពិសេសអាចធ្វើការលេង​ហ្គេម​លឺ​បំពង​សម្លេងល្អជាមួយនឹង Speaker​ របស់ Dolby ទៀតផង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 2:17 PM, 23 August
  • ប្រភព: The Verge
  • Tag: កុំព្យូទ័រ