ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    OMEN X ចេញ​ថ្មី មាន​រចនាបថ​ទាក់​ទាញ និង​កម្លាំង​ខ្លាំង​ថែមទៀត!

OMEN X ចេញ​ថ្មី មាន​រចនាបថ​ទាក់​ទាញ និង​កម្លាំង​ខ្លាំង​ថែមទៀត!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Gaming Laptop ឬ Gaming Notebook បច្ចុប្បន្នបើនិយាយអំពីកម្លាំងវិញ ក៏មិនចាញ់ម៉ាស៊ីន Desktop ដែរ ម៉ូឌែលខ្លះកម្លាំង កប់ៗឯណោះ ថែមទាំងអាចធ្វើការ ដាក់ធុងទឹក ឬលេងស្តាយប្លែកៗ ជាច្រើន។ ដូច្នេះវាក៏ដល់ពេល ក្រុមហ៊ុន HP បញ្ចេញនូវអាវុធថ្មី របស់ខ្លួនហើយ ជាមួយនឹង ត្រកូល OMEN X ថ្មីមានរូបរាង រចនាបថទាក់ទាញ មិនចាញ់ពពួក Gaming Notebook របស់ក្រុមហ៊ុន ផ្សេងឡើយ។

1

Final 1000x150 copy

OMEN X បង្កើតឡើងសម្រាប់ Gamer សម្រាប់អ្នកចង់បានកុំព្យូទ័រយួរដៃ មានកម្លាំងម៉ាស៊ីនខ្លាំង សម្រាប់ប្រើប្រាស់ ជាមួយនឹង កម្មវិធីធំៗ ឬប្រើកម្មវិធីច្រើន ក្នុងពេលតែមួយ ព្រោះផ្នែករឹង ទាំងអស់ ដែលបំពាក់នៅលើ OMEN X ជំនាន់ចុងក្រោយ នេះគឺសុទ្ធសឹង ជាផ្នែករឹងជំនាន់ចុងក្រោយ ទាំងអស់ លើកលែងតែបន្ទះ ឈីប CPU ប៉ុណ្ណោះ ដែល HP នៅបន្តប្រើ Intel ជំនាន់ទី 7 ដដែល មិនមែនទី 8 នោះទេ តែយើងក៏ពិបាកថាដែរ ព្រោះជំនាន់ទី 8 ទើបនឹងប្រកាសថ្មីៗ កន្លងទៅនេះប៉ុណ្ណោះ ហើយវាក៏នៅមិនទាន់ ចេញលក់ផងដែរ គឺត្រូវរង់ចាំ ដល់ខែក្រោយ ឯណោះ។ ដូច្នេះ OMEN X បំពាក់មកជាមួយឈីប ជំនាន់ទី 7 ក៏មិនអីដែរ ព្រោះឈីបនោះ HP បានប្រាប់ឲ្យដឹងថា នឹងអាចធ្វើការ Overclock បានដើម្បីបង្កើនល្បឿន ឲ្យកាន់តែលឿន សូម្បីតែបន្ទះ RAM ជាប្រភេទ DDR4 ក៏អាច Overclock បានដូចគ្នា។

2

OMEN X មានវិមាត្រសរុប 16.73 x 12.88 x 1.43 អ៊ីញ ជាមួយទម្ងន់ 4.8 គីឡូក្រាម វាមិនធ្ងន់ពេកនោះទេសម្រាប់ Laptop កម្លាំងម៉ាស៊ីនខ្លាំង មានអេក្រង់ ដល់ទៅ 17 អ៊ីញ ជាមួយនឹងសមត្ថភាព បង្ហាញរូបភាពដល់កម្រិត 4K និងមានល្បឿន Refresh Rate 120Hz ថែមទាំងមាន មុខងារ G-Sync ថែមទៀតនោះ។ មិនតែប៉ុណ្ណោះ OMEN X ប្រើប្រាស់ GPU ជារបស់ nVIDIA GeForce GTX 1080 ធ្វើឲ្យការលេង ហ្គេមនៅលើកុំព្យូទ័រនេះ រលូន គឺថាអ្នកនឹងមិន ជួបបញ្ហា Screen Tearing ឬដាច់ៗ ក្រាហ្វិចឡើយ ផ្ទុយទៅវិញអេក្រង់ 17 អ៊ីញ កម្រិត 4K នឹងធ្វើឲ្យម្ចាស់របស់វា ជក់ចិត្តដិតអារម្មណ៍ នៅពេលប្រើប្រាស់ និងពេលលេងហ្គេម តែម្ដង។

3 4 5

រន្ធតំណរភ្ជាប់វិញរួមមានដូចជា

  • រន្ធ Thunderbolt 3 ដល់ទៅ 2 គ្រាប់
  • រន្ធ USB 3.0 ប្រភេទ A ចំនួន 3 គ្រាប់
  • រន្ធ LAN
  • រន្ធ Mini DisplayPort
  • រន្ធ HDMI 2.0
  • រន្ធ CardReader
  • រន្ធ ដោតកាស 3.5mm
  • និងរន្ធ ដោយឧបករណ៍ស្រូបសម្លេង 3.5mm

ដូច្នេះបើទោះបីជាយើងនៅមិនទាន់ដឹងអំពីលេខសំគាល់របស់ CPU ក៏ដោយ តែ HP បានប្រាប់ហើយថាអាច Overclock បាន យើងអាចនិយាយបាន ថាកម្លាំងម៉ាស៊ីនប៉ុណ្ណេះ គឺខ្លាំងសម្រាប់ការ លេងហ្គេមថ្មីៗហើយ អមមកជាមួយនឹង SSD ជាប្រភេទ M.2 PCIe ជំនាន់ទី 3 ទៀតនោះ OMEN X ថ្មីនេះ គឺលឿនហួសនិស្ស័យ មិនចាញ់ម៉ាក MSI, Alienware, Predator និងម៉ាកផ្សេងៗ ទៀតឡើយ តែតម្លៃវិញ ក៏រាងថ្លៃដែរ គឺលោតដល់ 1999$ ឡើងទៅ ទៅតាមកម្លាំងម៉ាស៊ីន ដែលបានកំណត់ ទៅតាមទឹកលុយ។

OMEN X នឹងចេញលក់ក្នុងទីផ្សារអន្តរជាតិនាខែវិច្ឆិកា ឆ្នាំ 2017 ខាងមុខនេះឯង! ហើយម៉ូឌែល ដែលអាចធ្វើការ Overclock បានគឺមានតម្លៃ ថ្លៃជាងគេ សម្រាប់ 2000$ គឺមាន CPU ជំនាន់ទី 7 Core i7-7700HQ RAM ទំហំ 16GB DDR4 ក្រាហ្វិច GTX 1070 8GB និងមានអង្គផ្ទុកទិន្នន័យ SSD 256GB និង Hard Disk ទំហំ 1000GB រង្វិលជុំ 7200RPM។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 11:31 AM, 23 August
  • ប្រភព: Slash Gear
  • Tag: កុំព្យូទ័រ