ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    Acer Nitro 5 Spin ចេញ​ភ្លាម​បំពាក់​មក​ជា​មួយ CPU Intel ជំនាន់ទី 8 ភ្លែត

Acer Nitro 5 Spin ចេញ​ភ្លាម​បំពាក់​មក​ជា​មួយ CPU Intel ជំនាន់ទី 8 ភ្លែត

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ឈីប CPU ជំនាន់ទី 8 របស់ Intel បាន​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​ហើយ ដែល​មាន​ប្រើប្រាស់​នៅ​លើ​ម៉ាស៊ីន​ជាច្រើន​ប្រភេទ​មិន​ត្រឹម​តែ​នៅ​លើ​ម៉ាស៊ីន Desktop ប៉ុណ្ណោះ​ទេ គឺមាន​ប្រើ​នៅ​លើ​ម៉ាស៊ីន Laptop កម្លាំង​ខ្លាំង ម៉ាស៊ីន Laptop កម្លាំងមធ្យម និងខ្សោយ ហើយក៏មានឈីបដែលពុំចាំ​បាច់​ប្រើប្រាស់​កង្ហារ​បន្ថយ​កម្ដៅ​ក៏មានដែរ ទៅតាមតម្រូវការរបស់អតិថិជន និងរោងចក្រផលិតផ្ទាល់។

1

Final 1000x150 copy

ក្នុងនោះ Acer ក៏ទើបនឹងបញ្ចេញនូវកុំព្យូទ័រយួរដៃស៊េរីថ្មីមួយមានឈ្មោះហៅជាផ្លូវការថា Nitro 5 Spin ជា​ប្រភេទ​កុំព្យូទ័រ 2 in 1 សម្រាប់ប្រើប្រាស់ទូទៅ ពិសេសគឺសម្រាប់ការកម្សាន្ត អាចលេងហ្គេមក៏បាន ជាមួយ​រូបរាង​ទាក់​ទាញ ហើយអ្វីដែលពិសេសនោះគឺថា ចេញមកភ្លាម Acer បានបំពាក់​មកជាមួយ​នឹង​បន្ទះ​ឈីប CPU ជំនាន់ទី 8 ភ្លែតតែម្ដង ធ្វើឲ្យអ្នកចង់ស្គាល់រសជាតិ CPU ជំនាន់ចុងក្រោយគេរបស់ Intel គិត​ពិចារណាបាន ខណៈក្រុមហ៊ុនផ្សេងៗនៅមិនទាន់បានប្រកាសនៅឡើយ។

2 3 4 5

Nitro 5 Spin បំពាក់មកជាមួយ CPU Intel ជំនាន់ទី 8 ទាំងអស់ ដែលយើងអាចធ្វើការជ្រើសរើសបាន​ជាច្រើន​ជម្រើសរហូតដល់ពពួក Core i7 តាមទឹកលុយ និងកម្លាំងចង់បាន អមមកជាមួយនឹង RAM ជាប្រភេទ DDR4 ទំហំ 8GB ទៅ 16GB ប្រើប្រាស់បន្ទះឈីប GPU របស់ nVIDIA GeForce GTX 1050 ទំហំ 4GB ដែលម្ចាស់កុំព្យូទ័រនេះទាំងអស់អាចរីករាយក្នុងការលេងហ្គេមបានយ៉ាងប្រសើរ នៅ​លើ​ផ្ទៃ​អេក្រង់ទំហំ 15.6 អ៊ីញ បង្ហាញរូបភាពក្នុងកម្រិត Full HD។ Nitro 5 Spin មានរន្ធតំណរភ្ជាប់ដូចជា​ USB 2.0 ចំនួន 1 ជាប្រភេទ USB-A ក៏ដូចជា USB 3.1 ជំនាន់ 1 ប្រភេទ USB-A ចំនួន 2 និង 3.1 ជំនាន់ 1 ជា USB ប្រភេទ C ចំនួនមួយផ្សេងទៀត ពុំមាន Thunderbolt 3 ឡើយ និងមានរន្ធ HDMI មួយ​ផ្សេងទៀតផងដែរ។

6 7

Acer នឹងដាក់លក់ម៉ូឌែលនេះនៅក្នុងខែសីហា ខាងមុខឆាប់ៗនេះឯង ដោយតម្លៃគឺចាប់ផ្ដើមពី 1000$ ឡើងទៅសម្រាប់ម៉ូឌែលមានកម្លាំងម៉ាស៊ីនល្មម។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 2:51 PM, 22 August
  • ប្រភព: DigitalTrend
  • Tag: កុំព្យូទ័រ