ទំព័រដើម    >    ភាពយន្ត    >    ព័ត៌មាន    >    សប្តាហ៍​នេះ The Hitman’s Bodyguard ជាប់​លេខ​កំពូល​ក្នុង​តារាង Box Office

សប្តាហ៍​នេះ The Hitman’s Bodyguard ជាប់​លេខ​កំពូល​ក្នុង​តារាង Box Office

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នៅក្នុងសប្តាហ៍នេះ មានរឿងទើបចាក់បញ្ចាំងមួយចំនួនដែរ នៅសប្តាហ៍ដំបូង តែអាចឈរតំណែង កំពូលនៅក្នុងតារាង Box Office មានតែ 1 រឿងប៉ុណ្ណោះ គឺខ្សែភាពយន្ត The Hitman’s Bodyguard ជាប្រភេទរឿង បាញ់ប្រហារ​ រៀបរាប់ពី បុរស 1 នាក់ ដែលជាខ្មាញ់ កាំភ្លើងមានជំនាញ ក្នុងការបាញ់កាំភ្លើង តែត្រូវសត្រូវប៉ុនប៉ង សម្លាប់ច្រើន ទើបជួល ខ្មាញ់កាំភ្លើង ម្នាក់ទៀត ការពារតែពួកគេបែរ ជាឈ្លោះគ្នា ទៅវិញទៅមក រហូតអាចធ្វើ ឲ្យពួកគេក្លាយ ជាដៃគូ ដ៏ល្អ។

cover

Final 1000x150 copy

បន្ទាប់ជាប់ចំណាត់ថ្នាក់លេខ 2 គឺខ្សែភាពយន្ត Annabelle: Creation ជាប្រភេទរឿងខ្មោចលងបន្លាច បែបអាថ៌កំបាំង ហើយនេះជាវគ្គថ្មី ដែលរៀបរាប់ ពីប្តីប្រពន្ធ 2 នាក់ ដែលប្រកបរបរ ផលិតតុក្កតា ដោយពួកគេបាន ទទួលយាយជី និងក្មេងៗកំព្រា 6 នាក់ឲ្យស្នាក់ នៅផ្ទះកសិដ្ឋាន របស់ពួកគេ បណ្តោះអាសន្ន ស្របពេលនោះ កូនស្រីគាត់ អាយុ 7 ឆ្នាំ បានស្លាប់ដោយសារ គ្រោះថ្នាក់ ចរាចរណ៍ ហើយអ្វីដែលគួរឲ្យ ខ្លាចនោះ ក្មេងម្នាក់ ក្នុងចំណោមពួកគេ បានទៅកាន់បន្ទប់ អាថ៌កំបាំងមួយ ក៏ឃើញកូនក្រមុំ តុក្កតាមានជីវិត។  

នេះជាសាច់រឿង ត្រួសៗ ដែលយើង ទទួលបាន និងចំណាត់ថ្នាក់លេខ 3 គឺខ្សែភាពយន្ត Logan Lucky ជាប្រភេទរឿង ឧក្រិដ្ឋកម្ម រៀបរាប់ពីជីវិត បងប្អូនពិការ 2 នាក់ ដែលបរាជ័យ ក្នុងការងារ បែរជាមានគំនិត លួចលុយតាម បំពង់ប្រេង និងត្រូវជួបរឿង ប្លែកៗជាច្រើន។

ខាងក្រោមជាតារាង Box Office ដែលយើងបានជ្រើសរើស ខ្សែភាពយន្តចំនួន 10 ដែលរកប្រាក់ ចំណូលបាន ច្រើនគេ នាសប្តាហ៍នេះ ៖

  1. The Hitman’s Bodyguard

ចាក់បញ្ចាំងនាសប្តាហ៍ទី 1 បានប្រាក់ចំនូល 21 លានដុល្លារ និងសរុប 21 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

1

  1. Annabelle: Creation

ចាក់បញ្ចាំងនាសប្តាហ៍ទី 2 បានប្រាក់ចំនូល 15 លានដុល្លារ និងសរុប 64 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

2

  1. Logan Lucky

ចាក់បញ្ចាំងនាសប្តាហ៍ទី 1 បានប្រាក់ចំនូល 8 លានដុល្លារ និងសរុប 8 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

3

  1. Dunkirk

ចាក់បញ្ចាំងនាសប្តាហ៍ទី 5 បានប្រាក់ចំនូល 6,7 លានដុល្លារ និងសរុប 165 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

4

  1. The Nut Job 2: Nutty by Nature

ចាក់បញ្ចាំងនាសប្តាហ៍ទី 2 បានប្រាក់ចំនូល 5 លានដុល្លារ និងសរុប 17 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

5

  1. The Emoji Movie

ចាក់បញ្ចាំងនាសប្តាហ៍ទី 4 បានប្រាក់ចំនូល 4,3 លានដុល្លារ និងសរុប 71 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

6

  1. Spider-Man: Homecoming

ចាក់បញ្ចាំងនាសប្តាហ៍ទី 7 បានប្រាក់ចំនូល 4,2 លានដុល្លារ និងសរុប 314 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

7

  1. Girls Trip

ចាក់បញ្ចាំងនាសប្តាហ៍ទី 5 បានប្រាក់ចំនូល 3,8 លានដុល្លារ និងសរុប 103 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

8

  1. The Dark Tower

ចាក់បញ្ចាំងនាសប្តាហ៍ទី 3 បានប្រាក់ចំនូល 3,7 លានដុល្លារ និងសរុប 41 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

9

  1. Wind River

ចាក់បញ្ចាំងនាសប្តាហ៍ទី 3 បានប្រាក់ចំនូល 3 លានដុល្លារ និងសរុប 4 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

10

ខ្សែភាពយន្ត ដែលរកប្រាក់ចំណូលបានច្រើនជាងគេក្នុងសប្តាហ៍នេះ គឺ The Hitman’s Bodyguard ហើយខ្សែ ភាពយន្តនេះ មានចាក់បញ្ចាំង នៅក្នុងប្រទេស យើងហើយ ដូចនេះ ប្រសិនបើអ្នក ចាប់អារម្មណ៍ អាចរកទស្សនា បាននៅតាម រោងភាពយន្ត ដែលនៅជិតផ្ទះ អ្នកបំផុតបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 8:42 AM, 22 August
  • ប្រភព: IMDb
  • Tag: ភាពយន្ត