ទំព័រដើម    >    នាឡិកាវៃឆ្លាត    >    ព័ត៌មាន    >    វិធី​សាស្រ្ត​ក្នុង​ការ​សម្អាត Apple Watch របស់អ្នក!

វិធី​សាស្រ្ត​ក្នុង​ការ​សម្អាត Apple Watch របស់អ្នក!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មិត្តអ្នកអាន មួយចំនួន ដែលកំពុងប្រើប្រាស់ នាឡិកាឆ្លាត Apple Watch ប្រហែលមិនសូវចាប់ អារម្មណ៍នឹងការ សម្អាតរូបរាងខាងក្រៅ របស់វាប៉ុន្មានទេ ដោយអ្នកខ្លះសម្អាត តែផ្ទៃអេក្រង់ ខាងលើ និងអ្នកខ្លះទៀត ប្រើប្រាស់ថែ បានល្អ មិនសូវជាប្រឡាក់ ដូច្នេះទើបមិន ខ្វាយខ្វល់ រឿងសម្អាត តែអ្នកត្រូវតែសម្អាត ជាទៀងទាត់ ដើម្បីជៀសឆ្ងាយ ពីមេរោគផ្សេងៗ និងធ្វើឲ្យនាឡិកា របស់អ្នកស្អាត បានយូរផងដែរ។

cover

Final 1000x150 copy

ការសម្អាតនេះ មិនមែនចេះតែជូតនោះទេ ដែលយើងត្រូវដឹងពីវិធីសាស្រ្ត ក្នុងការជូតសម្អាត ដើម្បីមិនធ្វើឲ្យ ប៉ះពាល់ដល់នាឡិកា របស់យើង ដោយសារតែ នាឡិកានេះមានតម្លៃថ្លៃ ដូចនេះការ ប្រើប្រាស់ និងការសម្អាត ត្រូវតែម៉ត់ចត់ កុំឲ្យជូតសម្អាត ចុះឡើង បែរជាឆ្កូត លើសដើម និងមានស្នាម ត្រង់ណាមួយ ធ្វើឲ្យអាក់អន់ ស្រពន់ចិត្តនៅពេល ប្រើប្រាស់ បន្តទៀត។

សូមអានការណែនាំខាងក្រោម៖

  • ដំបូងយើងត្រូវដោះ នាឡិកាចេញពីដៃ ឬចេញពីឧបករណ៍សាក
  • បន្តបិទម៉ាស៊ីននាឡិកាជាមុនសិន បន្ទាប់ដោះខ្សែនាឡិកាចេញសិន
  • សម្រាប់គែមៗ ត្រង់បន្ទះវាស់ចង្វាក់បេះដូងខាងក្រោយ គួរតែយកសំលី ត្បាល់ត្រចៀក និងជូតតិចៗ
  • យកទឹកបាញ់ជូតកញ្ចក់វ៉ែនតាមកបាញ់ពីលើ រួចយកក្រណាត់ ស្តើងទន់ៗ ដូចទៅនឹងក្រណាត់ ជូតវែនតា យកមកជូតពីលើ អេក្រង់មុនថ្មមៗ បន្តជូន ជុំវិញដងខ្លួន
  • រួចយកក្រណាត់នោះ មកជូនបន្តលើខ្សែ ជាប្រភេទជ័រ និងជៀសវាង ការដាក់ចូល ទឹកជូត ជាពិសេសខ្សែ ក្រណាត់ ឬខ្សែស្បែក និងកុំដាក់ ហាលថ្ងៃ ដោយគ្រាន់តែ ដាក់ហាលកន្លែង ម្លប់ធម្មតាបានហើយ រួចប្រាកដថាស្ងួត ចាំដាក់ប្រើប្រាស់វិញ

apple-watch-cleaning-5

នេះជាវិធីសាស្រ្តងាយៗ ដែលអ្នកអាចធ្វើបាន តែវាក៏ជាផលប៉ះពាល់មួយដែរ បើ ប្រើប្រាស់ក្រណាត់ មិនទន់ល្អ ជាពិសេសកុំប្រើ ក្រណាត់អាវ និងការសម្អាត ក៏ត្រូវការថ្មមផងដែរ ហើយអ្នកអាច អនុវត្តន៍បែបនេះ មួយដង ក្នុងសប្តាហ៍ ដើម្បីសម្អាតធូលី ដី និងមេរោគ តោងជាប់វា។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 9:36 AM, 21 August
  • ប្រភព: iPhone Hacks
  • Tag: នាឡិកាវៃឆ្លាត