ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    រូបរាង​ដំបូង​របស់ Mi Mix 2 មាន​អេក្រង់​លាត​កប់​ស្ទើ​គ្មាន​គែម

រូបរាង​ដំបូង​របស់ Mi Mix 2 មាន​អេក្រង់​លាត​កប់​ស្ទើ​គ្មាន​គែម

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ស្របពេលដែលក្រុមហ៊ុនទូស័ព្ទជាច្រើន ត្រៀម​បញ្ចេញ​កំពូល​ស្មាត​ហ្វូន​របស់​ខ្លួន​ដូចជា Galaxy Note 8, LG V30, iPhone 7s និង iPhone 8, Google Pixel 2, Huawei Mate 10 ជា​ដើម​នោះ Xiaomi ក៏នៅ​មាន​អាវុធធំសម្រាប់ប្រជែងផងដែរ គឺ Mi Note 3 និង Mi Mix 2។ ជាទូទៅទូស័ព្ទត្រកូលទាំង 2 នេះ​មាន​គុណ​ភាពផលិត និងអេក្រង់ល្អជាត្រកូលផ្សេងទៀតរបស់ Xiaomi ដូចជា Mi Note 2 កម្លាំងម៉ាស៊ីនកប់ នៅ​ពេល​នោះ ហើយមានអេក្រង់ OLED កោងទាំងសងខាងដូច Note 7 រីឯ Mi Mix វិញ​មាន​កម្លាំង​ម៉ាស៊ីន​កប់​ដូចគ្នា ហើយមានអេក្រង់លាតធំ ដល់គែមខាងលើ។ អញ្ចឹងយើងនឹងមិនមានចម្ងល់អ្វីច្រើនទេដែល Mi Mix 2 ត្រៀមនឹងចេញនៅឆ្នាំនេះ ប្រាកដជាមានអេក្រង់កាន់តែកប់ជាងមុនទៅទៀត។

cover

Final 1000x150 copy

ថ្មីៗនេះ គំរូរូបរាងដំបូងរបស់ Mi Mix 2 បានបង្ហោះនៅទំព័រ Facebook ផ្លូវការ របស់លោក Philippe Starck ដែលជាអ្នកឌីហ្សាញរូបរាង និងសេរ៉ាមិចរបស់ Mi Mix កាលពីឆ្នាំមុន។ សម្រាប់វីដេអូគំរូរបស់ Mi Mix 2 នេះបានបង្ហាញថា រូបរាងរបស់ Mi Mix 2 គឺកប់តែម្ដង ដោយអេក្រង់ខាងមុខរបស់វា លាតស្ទើតែគ្មានគែមទៅហើយ នៅសល់តែគែមខាងក្រោមសម្រាប់កាមេរ៉ាបន្តិចប៉ុណ្ណោះ ហើយ​ថែម​ទាំង​មាន​អេក្រង់កោង Curve 3D នៅសងខាងទៀតផង។

ទស្សនាវីដេអូគំរូរបស់ Mi Mix 2 ៖

បន្ទាប់ពីទស្សនាវីឌីអូនេះរួចមក យើងអាចនិយាយបានថា នេះអាចនឹងជាគំរូឌីហ្សាញដែល Xiaomi នឹង​ត្រៀម​យកទៅរចនានៅលើ Mi Mix 2 ព្រោះវាស្ទើរតែស្អាតឥតខ្ចោះទៅហើយ ដោយវាមានកម្រាស់​កាន់តែ​ស្ដើង​ជាងមុន ចំណែកអេក្រង់វិញមិនបាច់និយាយទេ គឺកប់តែម្តង។ ហើយបើតាមពត៌មានបែកធ្លាយកន្លង​មក បានបង្ហើបប្រាប់ថា Mi Mix 2 មានបំពាក់មុខងារស្កេនមុខមនុស្ស ដែលហៅថា 3D facial recognition ថែមទៀតផង។

2

អញ្ចឹងទូរស័ព្ទនៅថ្ងៃអនាគត កំពុងតែធ្វើដំណើរជិតមកដល់ហើយ យើងអាចនិយាយបានថា នៅឆ្នាំ 2018 ប្រាកដជាមានក្រុមហ៊ុនណាមួយផលិតទូរស័ព្ទអេក្រង់លាតគ្មានគែមជាក់ជាមិនខាន ព្រោះឆ្នាំ 2017 នេះ​គែម​អេក្រង់ និងប៊ូតុង ទៅជិតអស់ហើយ។ ចុះសម្រាប់ប្រិយមិត្តទាំងអស់គ្នាយល់យ៉ាងណាដែរ ចំពោះ​កំពូល​ស្មាត​ហ្វូនអេក្រង់លាតថ្មី របស់ Xiaomi នៅឆ្នាំនេះ? តើមានអ្នកណាខ្លះដែលចង់បាន វាយកមកប្រើ?

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 1:07 PM, 19 August
  • ប្រភព: Philippe Starck
  • Tag: ទូរស័ព្ទ