ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    កប់​ណាស់​ជាមួយ​នឹង Tekken ចេញ​អោយ​លេង​នៅ​លើ iOS និង Android!

កប់​ណាស់​ជាមួយ​នឹង Tekken ចេញ​អោយ​លេង​នៅ​លើ iOS និង Android!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

សម្រាប់ប្រិយមិត្ត ដែលធ្លាប់បានលេង ហ្គេមវ៉ៃ ១ ទល់ ១ ប្រហែលជា ធ្លាប់បានសាកហើយ ជាមួយនឹង Tekken ដែលវាជាហ្គេម ដ៏ពេញនិយមមួយ មិនចាញ់ King of Fighters ឬ Street Fighters ឡើយ។ ហើយជាមួយនឹង ហ្គេមនេះដែរ ក៏ធ្លាប់តែមាន នៅលើម៉ាស៊ីនហ្គេម និងកុំព្យូទ័រ ប៉ុណ្ណោះ។

Cover

Final 1000x150 copy

ឥឡូវនេះ វាត្រូវបាន បង្កើតឡើង សម្រាប់អនុញ្ញាត អោយលេងនៅលើ ប្រព័ន្ធប្រតិបត្តិការ Android និង iOS បានហើយ ដែលនេះជា ដំណឹងល្អ មែនទែន សម្រាប់អ្នកគាំទ្រ ហ្គេមមួយនេះ។

1

ចំពោះការបញ្ចេញអោយ លេងជាលើកដំបូង នេះដែរ គឺត្រូវបានកំណត់ ដោយវាអាច ដោនឡូតបាន សម្រាប់ តែអ្នក ប្រើប្រាស់ Store របស់ប្រទេស កាណាដា តែប៉ុណ្ណោះ បានន័យថា បើអ្នក កំពុងប្រើប្រាស់ Store របស់ប្រទេស ផ្សេងៗនោះ លុះត្រាតែប្តូរ ទៅកាន់ ប្រទេសកាណាដា សិន ឬក៏ ប្រើប្រាស់ គណនី របស់កាណាដា ផ្ទាល់តែម្តង ទើបអាច ដោនឡូតបាន។

Tekken សម្រាប់ស្មាតហ្វូន មិនសូវជាមាន ក្រាហ្វិកច្បាស់កប់ ដូចជានៅលើ កុំព្យូទ័រ ឬម៉ាស៊ីនហ្គេម ផ្សេងៗ នោះទេ តែបើគិតពី សាច់លេង គឺអាចទទួល យកបាន ទាំងក្បាច់វ៉ៃ និងចលនា ផ្សេងៗទៀត។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Mai
  • 10:21 AM, 19 August
  • ប្រភព: App Store, Play Store
  • Tag: កម្មវិធី & ហ្គេម