ទំព័រដើម    >    ថេបប្លេត    >    ព័ត៌មាន    >    Apple បានបញ្ចេញ​នូវវីដេអូ ដែល​បង្ហាញ​ពី​លក្ខណៈពិសេស​របស់ iPad Pro ដែល​ដំណើរ​ការ​ដោយ iOS 11

Apple បានបញ្ចេញ​នូវវីដេអូ ដែល​បង្ហាញ​ពី​លក្ខណៈពិសេស​របស់ iPad Pro ដែល​ដំណើរ​ការ​ដោយ iOS 11

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

បើគិតមកដល់ពេលនេះ វាមាន​រយៈ​ពេល​ជាង 2ខែ​ទៅ​ហើយ ដែល​ក្រុមហ៊ុន Apple បាន​បញ្ចេញ iPad ជំនា​ន់​ថ្មី​របស់​ខ្លូន គឺ iPad Pro 10.5 និង iPad 12.9។ ហើយ iPad ទាំង​ពីរ​ស៊េរីនេះ គឺដំណើរ​ការដោយ​ប្រព័ន្ធប្រតិបត្តិការណ៍ iOS 10.3.2 ពេលបើកចេញពីប្រអប់ ប៉ុន្តែនៅថ្ងៃដែល iPad ទាំងពីរស៊េរីនេះ បាន​បង្ហាញ​រូបរាងជាផ្លូវការ Apple ក៏បានបញ្ចេញជំនាន់​ សាកល្បង សម្រាប់ iOS 11 ផងដែរ។ ហើយថ្មីៗ​នេះ Apple បានបង្ហោះវីដេអូចំនួន 6 ដែលបង្ហាញពីសមត្ថភាពខ្លះ របស់ iPad Pro 10.5 និង iPad Pro 12.9 ជាមួយនឹងប្រព័ន្ធប្រតិបត្តិការណ៍ iOS 11 (ជំនាន់សាកល្បង)។

1 Cover

Final 1000x150 copy

បើចង់ដឹងថា វីដេអូដែល Apple បានបង្ហោះនេះ មានចំនុចពិសេសយ៉ាងណា សូមទស្សនា​ដូច​ខាង​ក្រោម​នេះ៖

  1. របា Dock ដែលដំណើរការដោយ iOS 11 គឺវាមានសមត្ថភាពថ្មី ដូចទៅនឹងកុំព្យូរទ័រដែរ ដែលអ្នក​អាច​អូសកម្មវិធីជាច្រើន ដាក់បញ្ចូលនៅលើរបា Dock និង អាចចល័តរូបភាព​បាន​លឿន​ជាង​មុន​ផង​ដែរ។
  1. iPad Pro ដែលដំណើរការដោយ iOS 11 គឺវាមានលក្ខណៈពិសេស អាចស្គេនឯកសារ និង ចុះ​ហត្ថលេខា ជាមួយ Apple Pencil និង អាចបញ្ជូនបន្ត តាមរយៈ E-mail បានរហ័សទៀតផង។
  1. Apple Pencil អាចជួយដោះស្រាយការងារជាច្រើន អោយមានភាពងាយស្រួល និង រហ័សជាង​មុន ប្រសិនបើ iPad Pro នោះដំណើរការដោយ iOS 11។
  1. iPad Pro ដែលដំណើរការដោយ iOS 11 គឺវាមានលក្ខណៈពិសេស ដែលអាច​អោយ​យើង​ធ្វើការ​បាន​​លឿន ក្នុងការផ្ទេរអ្វីមួយ ជាមួយនឹង Multitask។
  1. iPad Pro ដែលដំណើរការដោយ iOS 11គឺវាមានសមត្ថភាពថ្មី ជាមួយនឹងម្រាមដៃរបស់យើង ដែល​កំណត់​ការ​ទាញចេញ រឺ ដាក់ចូលនូវ រូបភាព, ឯកសារ ពីកម្មវិធីផ្សេងៗ បានងាយស្រួល​ជាង​មុន។
  1. iPad Pro ដែលដំណើរការដោយ iOS 11 គឺវាអាចគ្រប់គ្រង និង រៀបចំនូវរាល់ឯកសារ ក៏ដូចជា​ការកំណត់ផ្សេងៗ បានល្អប្រសើរសម្រាប់អ្នកប្រើប្រាស់ផងដែរ។

នៅមិនយូរប៉ុន្មានទៀតនោះទេ ដែលប្រព័ន្ធប្រតិបត្តិការណ៍ iOS 11 នឹងប្រកាសចេញជាផ្លូវការ ជាមួយ​នឹងទូរស័ព្ទ iPhone 8, 7s និង 7s Plus។ មិនតែប៉ុណ្ណោះ iOS 11 អាចនឹងមានអ្វីដែលពិសេស​ជាង​នេះ​ទៀត​ផង ក៏មិនដឹង។ តែអ្វីដែលបានបង្ហាញ តាមរយៈវីដេអូខាងលើ ពិតជាបានបញ្ជាក់ថា iPad Pro ជាមួយ​នឹងដំណើរការ iOS 11 មានសមត្ថភាព​ពិសេសមិន​ធម្មតាទេ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Sunny
  • 3:36 PM, 18 August
  • ប្រភព: GSMArena
  • Tag: ថេបប្លេត