ទំព័រដើម    >    យានយន្ត    >    ព័ត៌មាន    >    Z4 ពី BMW រូបរាង​ប៉ុណ្ណឹង​លង់​ស្នេហ៍​ទេ?

Z4 ពី BMW រូបរាង​ប៉ុណ្ណឹង​លង់​ស្នេហ៍​ទេ?

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នរណាក៏ស្គាល់ BMW ដែរ ហើយ​ក្រុមហ៊ុន​អាឡឺម៉ង់​មួយ​នេះ បាន​កំពុង​បន្ត​ផលិត​នូវ​យាន្ត​ជំនិះ​ជា​ច្រើន​ប្រភេទ ពិសេសគឺម៉ូតូ​ស្ព័រ​ថ្លៃៗ និងរថយន្តទំនើបៗសម្រាប់ថ្ងៃអនាគតតែម្ដង ហើយកាលពីម្សិលមិញនេះ BMW បានបង្ហាញឲ្យពិភពលោកបានឃើញនូវរថយន្តស្ព័រគម្រូថ្មីមួយផ្សេងទៀតរបស់ខ្លួន ដែលវាមាន​ឈ្មោះ​ហៅ​ជាផ្លូវការថា Z4។

1cover 2

Final 1000x150 copy

Z4 ដែលត្រូវបានបង្ហាញកាលពីម្សិលមិញនេះ ពិតជាមានរូបរាងស៊ិចស៊ីមិនធម្មតានោះទេ ព្រោះវាប្លែកមែន​ទែន ដែលមហាជនមិនធ្លាប់បានឃើញពីមុនមក បើទោះបីជាវានៅមិនទាន់បង្ហាញរូបរាងពិត​ប្រាកដក៏​ដោយ​ តែការបង្ហាញនេះ ក៏បានពាំនាំយកមកនូវជាមួយទិន្នន័យបន្តិចបន្តួចផងដែរ ធ្វើឲ្យយើងចាប់​អារម្មណ៍​​ទៅ​លើសមត្ថភាពរថយន្តនេះខ្លាំងតែម្ដង។ Z4 មានតួខ្លួនទ្រវែងបន្តិច ដោយជួយទប់លំនឹង​បាន​យ៉ាង​ល្អ​នៅពេលបើកក្នុងល្បឿនលឿន ហើយ BMW ក៏រចនារូបរាងនេះឡើងឲ្យប្រហាក់ប្រហែលទៅនឹង Z8 ផងដែរ ហើយអំពូលភ្លើង LED ខាងមុខ ត្រូវបានរចនាឡើងយ៉ាងពិសេសមើល​ទៅកាចមិនធម្មតា​នោះ​ទេ ជាមួយនឹងពន្លឺបាញ់ចាំង 90 ឌឺក្រេ។

3 4

ផ្ទៃខាងក្នុងរថយន្តក៏ទំនើបដែរ គឺបំពាក់ដោយស្បែកល្អៗ និងកាបោនថ្លៃៗ ធ្វើឲ្យវាឈនៅក្នុងភាពប្រណិត មើលទៅនរណាក៏ចង់ជិះដែរ ថែមទាំងបើកដំបូលខាងលើទៀត សាកសមតែសម្រាប់​អ្នក​រស់នៅប្រទេស​ជឿនលឿនខ្លាំង ដែលក្នុងទីក្រុងគ្មានសំរាម គ្មានដីហុយ (ដីហុយតិច) ឬគ្មានលិចទឹកជាដើម។ យ៉ាងណាក៏​ដោយ វាគ្រាន់តែជារថយន្តគម្រូសម្រាប់ថ្ងៃអនាគតរបស់ BMW ប៉ុណ្ណោះ ដែលអាចជិះបានពីរនាក់ ដែល BMW រំពឹងទុកដាម្ចាស់របស់វានឹងទទួលបានបទពិសោធន៍ថ្មីក្នុងការគ្រប់គ្រងប្រព័ន្ធបញ្ជាទំនើបៗជាច្រើន និងទទួលបានសេចក្ដីសុខពីរថយន្ត Z4 នេះ។

5

BMW បានបញ្ជាក់ផងដែរថា នឹងមានការប្រែប្រួលបន្តិចបន្តួចជុំវិញការមកដល់យ៉ាងពិតប្រាកដរបស់ Z4 មួយនេះ ដើម្បីដេញទៅតាមសម័យកាល និងបច្ចេកវិទ្យា ដូច្នេះ Z4 នឹងកាន់តែទំនើបជាងនេះទៅទៀត នៅពេលថ្ងៃប្រកាសចេញលក់របស់វាមកដល់ យ៉ាងយូរបំផុតឆ្នាំក្រោយនេះឯង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 3:08 PM, 18 August
  • ប្រភព: SlashGear
  • Tag: យានយន្ត