ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    Oppo R11 Barcelona Edition រចនា​យ៉ាង​ពិសេស​សម្រាប់​អ្នក​គាំ​ទ្រ​កីឡា​បាល់​ទាត់

Oppo R11 Barcelona Edition រចនា​យ៉ាង​ពិសេស​សម្រាប់​អ្នក​គាំ​ទ្រ​កីឡា​បាល់​ទាត់

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នៅថ្ងៃទី 18 សីហា 2017 នេះ Oppo បាន​ដាក់​លក់​ជា​ផ្លូវ​ការ​នូវ​កំពូល​ស្មាត​ហ្វូនរបស់ Oppo ម៉ូឌែល R11 Barcelona Edition ដែល​បាន​ដាក់​ឱ្យកុម្ម៉ង់ទុកកាលពីប៉ុន្មានថ្ងៃមុន និងត្រូវបានរចនាយ៉ាង​ពិសេស​សម្រាប់​ប្រិយមិត្ត អ្នកគាំទ្រក្លឹបបាល់ទាត់ Barcelona តែម្តង។

1

Final 1000x150 copy

ទូរស័ព្ទនេះមានការវេចខ្ចប់យ៉ាងពិសេស ជាមួយប្រអប់ Barcelona និងរចនាប្លែក ដោយផ្នែខាង​ក្រោយ​នៃ​ទូរស័ព្ទ​មានពណ៌ខៀវ និងពណ៌ក្រហម រំលេចមកជាមួយ Logo Oppo ពណ៌ទឹកមាស ព្រមទាំង Logo Barcelona ផលិតពីមាសសុទ្ធ 18K ដែលធ្វើឱ្យទូរស័ព្ទនេះកាន់តែទាក់ទាញថែមមួយកម្រិតទៀត។ ចំណែកឯផ្ទៃ Interface ខាងក្នុងវិញ ក៏បានភ្ជាប់មកជាមួយនឹង Theme Barcelona ផងដែរ។

2 3 4 5

សម្រាប់កម្លាំងម៉ាស៊ីន និងលក្ខណៈសម្បត្តិទូទៅគឺដូច Oppo R11 ធម្មតាទាំងអស់ដូចជា អេក្រង់ AMOLED ទំហំ 5.5 អ៊ីញ Full HD, ប្រើប្រាស់បន្ទះឈីប Snapdragon 660, រ៉េម 4GB, អង្គផ្ទុកទិន្នន័យ 64GB, កាមេរ៉ាក្រោយភ្លោះ, និងថ្មទំហំ 3,000mAh។

ពេលនេះ Oppo R11 Barcelona Edition កំពុងដាក់លក់ហើយនៅទីផ្សារប្រទេសចិន ជាមួយនឹងតម្លៃ ¥3499 ឬប្រហែលនិង 520 ដុល្លារ។ ហើយដោយសារតែវាជា Limited Edition អញ្ចឹងចំនួន​របស់​វា​ក៏​មាន​កំណត់ដែរ។ ប្រសិនបើប្រិយមិត្តមានចំណាប់អារម្មណ៍អាចចូលទៅកុម្ម៉ង់នៅក្នុងវេបសាយ Oppo Shop ដោយផ្ទាល់បាន ហើយក៏សង្ឃឹមថាវានឹងមានវត្តមាននៅក្នុងទីផ្សារប្រទេសកម្ពុជាឆាប់ៗនេះទៅចុះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 2:53 PM, 18 August
  • ប្រភព: GSMArena
  • Tag: ទូរស័ព្ទ