ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    JBL ចេញ​ឧបករណ៍​បំពង​សម្លេង​ចល័ត​ថ្មី រាង​ប្លែក​ជាង​មុន ថែម​ទាំង​មាន​ដៃ​កាន់​ទៀត!

JBL ចេញ​ឧបករណ៍​បំពង​សម្លេង​ចល័ត​ថ្មី រាង​ប្លែក​ជាង​មុន ថែម​ទាំង​មាន​ដៃ​កាន់​ទៀត!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ឧបករណ៍បំពងសម្លេង​ចល័ត​នាពេល​បច្ចុប្បន្ន កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ទូទៅ ហើយ​នៅ​ស្រុក​ខ្មែរ​យើង អ្នក​កំពុង​ប្រើ Speaker ទាំងនោះក៏មានច្រើនដែរ គឺមានទៅតាម​ម៉ាក ទំហំ និងតម្លៃ ដែលពួកគេស្រលាញ់ និងពេញចិត្តជាដើម។ អ្វីដែលយើងសង្កេតឃើញនោះគឺថា ឧបករណ៍​បំពងសម្លេង ដែលមានភាពងាយស្រួលក្នុងការចល័តតាមខ្លួនទាំងនោះភាគច្រើនមានទំហំតូច ឬធុនល្មមជាដើម តែលើកនេះ JBL មានគំនិតខុសប្លែកពីគេ ដោយបញ្ចេញនូវឧបករណ៍បំពងសម្លេង​ចល័ត​ថ្មី​មួយផ្សេងទៀតរបស់ខ្លួន ជាមួយនឹងមាឌធំ ថែមទាំងមានដងកាន់ ងាយស្រួលយួរ​ទៅវិញ​ទៅ​មក​ទៀត។

1

Final 1000x150 copy

ឧបករណ៍បំពងសម្លេងថ្មីនោះមានឈ្មោះថា Boombox ជាឈ្មោះថ្មីស្រឡាង ជាមួយនឹងទម្ងន់សរុប​ដល់​ទៅ 5 គីឡូឯណោះ មិនមែនស្រាលលំៗនោះទេ ព្រោះគ្រឿងក្នុងរបស់ Boombox នេះនឹងធ្វើឲ្យអារម្មណ៍​របស់​អ្នក​ហោះហើរទៅតាមបទភ្លេង ដោយសារតែរន្ធបញ្ចេញសម្លេងរបស់វា អាចផលិតសម្លេងបានឮ​ច្បាស់ ថែមទាំងបុកបាស់កប់ៗទៀតផង នេះដោយយោងតាមការអះអាងរបស់ JBL ផ្ទាល់។ មិនត្រឹម​តែ​ប៉ុណ្ណោះ Boombox មានកម្លាំងថ្មធំមែនទែនដល់ទៅ 20,000mAh ឯណោះ ដែលអាចធ្វើការសាកថ្ម​បាន​តាមរន្ធ MicroUSB ជាមួយនឹងទំហំថ្មប៉ុន្នេះវាអាចកំដរអារម្មណ៍របស់យើងបានដល់ទៅ 24 ម៉ោងពេញ គឺ​ពេញ​មួយថ្ងៃតែម្ដងសម្រាប់ការស្ដាប់តន្ត្រី និងការប្រើប្រាស់ទូទៅ ពិសេសវាក៏មិនខុសពី Speaker មួយ​ចំនួន​របស់ JBL នោះទេ យើងអាចយក Boombox នេះសាកថ្មឧបករណ៍អេឡិចត្រូនិចផ្សេងៗទៀតបាន​តាម​រយៈរន្ធ USB ប្រភេទ A ដែលប្រើទូទៅនាពេលបច្ចុប្បន្ន។

2

JBL ក៏មិនភ្លិចបំពាក់អាវក្រោះលើ Boombox នេះដែរ ធ្វើឲ្យវាទៅណាមកណាជាមួយយើងបានគ្រប់ពេល និងគ្រប់កាលៈទេសៈ ដោយវាមានបច្ចេកវិទ្យា IP6X ដែលជួយការពារទឹក និងធូលីដីបានយ៉ាងប្រសើរ ហើយ​ការប្រើប្រាស់ក្នុងកន្លែងដូចជាបន្ទប់ តាមគេហដ្ឋាន កន្លែងធ្វើការ បន្ទប់បិទជិត ឬចេញទៅស្ដាប់​នៅ​តាម​​រមណីដ្ឋាននានាៗ ក៏ដូចជាកន្លែងណាបើកទូលាយនោះ JBL មានមុខងារបញ្ចេញសម្លេងចំនួន 2 ផ្សេងទៀតសម្រាប់ឲ្យយើងជ្រើសរើសដូចជា Indoor និង Outdoor Mode ធ្វើ​ឲ្យសម្លេងផលិតចេញមក​តម្រូវ​ទៅ​កាន់បរិស្ថានជុំវិញខ្លួនតែម្ដង។

3

Boombox នៅមិនទាន់ចេញលក់ក្នុងទីផ្សារនៅឡើយទេ ដោយក្រុមហ៊ុន JBL ត្រៀមនឹងប្រកាសចេញជា​ផ្លូវការ​នៅក្នុងព្រឹត្តិការណ៍ IFA 2017 នាខែក្រោយនេះឯង ដោយតម្លៃរបស់វាក៏មិនថោកនោះដែរ ព្រោះ​វាធំ​សម្លេង​ខ្លាំង ដូច្នេះតម្លៃទីផ្សារអន្តរជាតិជាលើកដំបូងគឺ 515$ ឯណោះ។ សម្រាប់ព័ត៌មានកាន់តែ​លំអិត​ជុំវិញ​កម្លាំងសម្លេង និងផ្នែករឹងផ្សេងៗ យើងនឹងបានដឹងនៅពេល JBL ប្រកាសចេញវាជាផ្លូវការ!

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 1:04 PM, 18 August
  • ប្រភព: SlashGear
  • Tag: Accessories