ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    ADATA ចេញ SSD NVMe M.2 ល្បឿន​កប់​ដល់​ទៅ 2.8GB/s ឯណោះ

ADATA ចេញ SSD NVMe M.2 ល្បឿន​កប់​ដល់​ទៅ 2.8GB/s ឯណោះ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ADATA គឺជាក្រុមហ៊ុន មួយផ្នែកធំសម្រាប់គ្រឿងគ្រៅ​កុំព្យូទ័រដែរគ្រាន់តែ មិនសូវសំបូរបែប បានត្រឹមអង្គផ្ទុក ទិន្នន័យប៉ុណ្ណោះ។ អោយតែ ផ្នែកផ្ទុកទិន្នន័យ គឺមិនបាច់និយាយ ADATA មានសឹង ទាំងអស់ហើយ មិនថា External HDD Ram​ និង Memory Card ឡើយ ហើយផលិតទាំងនោះ សុទ្ធតែមានល្បឿន ប្រើប្រាស់ លឿន និងធន់ទៀតផង។

cover

Final 1000x150 copy

ដោយថ្មីៗនេះផងដែរក្រុមហ៊ុន ADATA​ បានចេញនូវផលិតផល ថ្មីទៀតហើយ ទាក់ទង់ផ្នែក អង្គផ្ទុកទិន្នន័យ គ្រាន់តែមួយនេះ ខុសពីគេ វាគឺជា ប្រភេទ SSD PCIe NVMe ល្បឿន Read និង Write វាកប់។ វាមានឈ្មោះថា XPG SX9000 វាជាប្រភេទ SSD ដែរ តែតូចនិងអាច ធ្វើការដោតភ្ជាប់ ជាមួយនឹង Motherboard យើងតែម្ដង ដែលខុសពី SSD ធម្មតាច្រើន ទាំងធំហំ និងល្បឿននៃការ ប្រើប្រាស់។ ជាងនេះទៅទៀត នោះបើនិយាយ ពីល្បឿន Read និង Write របស់វាវិញ មិនបាច់និយាយ គឺលឿនខ្លាំងណាស់ ប្រើប្រាស់ទុក Run Windows​ និង Copy ឯកសារច្បាស់ជា មិនទាស់ចិត្តឡើយ ដោយវា មានល្បឿន Write ដល់ទៅ 2800MB/sec និងល្បឿន Read 1450MB/sec គឺមិនក្រោម 1Gb ឡើយល្បឿន សម្រាប់ការប្រើប្រាស់ អូសអ្វីផ្សេងៗនោះ។ វាបែងចែកជា 3 ទំហំ ​សម្រាប់អោយជ្រើសរើស គឺ 256gb, 512Gb និង 1Tb។

pic 1

ដូច្នេះហើយសម្រាប់អ្នកដែលចូលចិត្តប្រើប្រាស់ Windows​​ ចង់អោយ ដើរលឿន រឺធ្វើការ Boot រឺក៏ចំលង ឯកសារលឿននោះ ច្បាស់ជា ពេញចិត្តនូវ SSD ស៊េរីចុងក្រោយ របស់ ADATA នេះហើយ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 11:32 AM, 18 August
  • ប្រភព: Tweak Town
  • Tag: កុំព្យូទ័រ