ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    ចង់​ដឹង​ទេ CPU ជំនាន់​ទី 8 របស់ Intel ទាំង​នោះ មាន​ប៉ុន្មាន Core ខ្លះ?

ចង់​ដឹង​ទេ CPU ជំនាន់​ទី 8 របស់ Intel ទាំង​នោះ មាន​ប៉ុន្មាន Core ខ្លះ?

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាន់​តែ​ពិសេស​សម្រាប់​អ្នក​ដែល​ចូល​ចិត្តដេញ​ស៊េរី CPU ពីមួយជំនាន់​ទៅ​ មួយ​ជំនាន់ ព្រោះ​ថាពត៌មាន​បឋម ​ជុំវិញ​ការ​មក​ដល់​នូវ ពពួកឈីប CPU ជំនាន់ទី 8 របស់ Intel ជិតបានមក ​ដល់​ហើយ។ ដោយយោងតាម ការប្រកាសផ្ទាល់ ដែលយើងខ្ញុំធ្លាប់ ប្រាប់នោះ គឺក្នុងខែនេះ នៅថ្ងៃទី 21 ខាងមុខនេះហើយ។

cover

Final 1000x150 copy

ដូច្នេះមុននឹងជិតដល់ថ្ងៃចេញ គួរណាដឹងត្រួសៗពី CPU ជំនាន់ទី 8 របស់ Intel អោយហើយសិន ក៏បានដែរ។ ដោយយើងតាម ប្រភពលេចធ្លាយ តាមគេហទំព័រ Techpowerup នោះ បានចេញផ្សាយថា មានពត៌មានខ្លះពី Intel ដោយក្រុមហ៊ុន CPU មួយនេះអាច នឹងចេញ គ្រាប់ Core ច្រើនសម្រាប់ប្រភេទ CPU របស់ខ្លួន នីមួយៗ ដូចជា Core i7 8700 និង 8700k មានចំនួនគ្រាប់ Core 6 និង 12 threads រីឯ Core i5 8600k និង 8400 មានគ្រាប់ Core ចំនួន 6 core និង 6 threads។ សម្រាប់ Core i3 វិញនោះ គឺក៏ធំដែរ CPU Core i3 ជំនាន់ទី​ 8 សោះខ្លាំង ជាង Core i5 ជំនាន់ទី 7 ទៅទៀត។ ដោយយោងតាម ប្រភពលេចធ្លាយនោះ បានអោយដឹង ថាគ្រាប់ Core របស់ Core i3 នេះ​អាច​នឹងមានគ្រាប់ Core 4 គ្រាប់ឯណោះ។ មិនត្រឹមតែ ប៉ុណ្ណោះអាច overclock រត់ដល់កម្លាំង 4GHz ខណៈ core i5 ជំនាន់ទី 7 រត់​បាន​ត្រឹមតែ 3.8GHz តែប៉ុណ្ណោះ គឺកម្លាំង CPU Core i3 នេះខ្លាំងជា i5 ជំនាន់ទី 7 ដាច់។

pic 1 pic 2

និយាយរួមទៅ CPU ទាំងនេះគឺសុទ្ធតែខ្លាំងជាងជំនាន់មុនទាំងអស់ និងមានច្រើនប្រភេទ ទៀតផង ហើយអាច ធ្វើការ Overclock ផងដែរ។ ទោះជាយ៉ាងណា ក៏ដោយនេះគ្រាន់តែ ជាពត៌មាន លេចធ្លាយធ្វើអោយ យើងដឹងត្រួសៗ មុនប៉ុណ្ណោះ ចង់ដឹងពិត ឬយ៉ាងណានោះ ចាំតាមដាន ទាំងអស់គ្នា នៅថ្ងៃខាងមុខ ឆាប់ៗនេះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 9:10 AM, 18 August
  • ប្រភព: Tech Power Up
  • Tag: កុំព្យូទ័រ