ទំព័រដើម    >    យានយន្ត    >    ព័ត៌មាន    >    ហេតុអ្វីរថ​យន្ត​មួយ​ទឹក មាន​ទីផ្សារ​ល្អ​ជាង​រថយន្ត​ថ្មី?

ហេតុអ្វីរថ​យន្ត​មួយ​ទឹក មាន​ទីផ្សារ​ល្អ​ជាង​រថយន្ត​ថ្មី?

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ទីផ្សារថយន្តនៅប្រទេសកម្ពុជាយើង ដូចជាមាន ភាព​កើន​ឡើង​ខ្ពស់ តាម​រយៈ​កំណើន​សេដ្ឋកិច្ច​ដែរ ដោយ​ប្រជាជន​ដែល​មាន​ជីវភាព ធុន​មធ្យម​ក្តី ក៏អាច​មាន​លទ្ធ​ភាព​ក្នុង​ការទិញ រថយន្តមកធ្វើជាម្ចាស់ កម្មសិទ្ធ​ផង​ដែរ។ យ៉ាងណាមិញ ទីផ្សាររថយន្តនៅស្រុកយើង វាប្លែកពីប្រទេសដទៃត្រង់ថា ប្រជាជនយើង និយម​ប្រើប្រាស់ រថយន្តមួយទឹក សល់ពីប្រទេសក្រៅ ជាជាងទិញរថយន្តថ្មីមកប្រើប្រាស់ ដែលនេះ​បង្កប់​នូវ​ចំងល់​ជាច្រើន។ ខាងក្រោមនេះ អាចជាហេតុផលមួយចំនួន ដែលប្រជាជនយើង មានទំនោរ​ទៅ​ជ្រើស​យក រថយន្ត​មួយ​ទឹកស៊េរី ចាស់ រឺល្មម ជាជាងជ្រើសរើសយក ស៊េរីថ្មី៖

  1. តម្លៃ

cover

Final 1000x150 copy

ដោយសារអត្រាប្រាក់ចំណូល របស់ប្រជាជនកម្ពុជាយើង ស្ថិតនៅលំដាប់មធ្យមនោះ ហេតុដូច្នេះហើយ គ្រួសារនីមួយ អាចចំណាយប្រាក់ចន្លោះពី 8000 ​ទៅ 15000 ដុល្លារប៉ុណ្ណោះ សម្រាប់ការទិញរថយន្ត។ ថវិកា​ប៉ុននេះ យើងមិនមានជម្រើសទិញរថយន្តថ្មី ណាមកប្រើប្រាស់ឡើយ ពោលបានត្រឹមរថយន្ត មួយ​ទឹក​ស៊េរីខ្ទង់ឆ្នាំ 2000 ប៉ុណ្ណោះ។

  1. ពន្ធនាំចូល

បើយើងនិយាយអំពីតម្លៃរថយន្ត វាថ្លៃដោយសារតែពន្ធនេះឯង ព្រោះប្រទេសយើងគ្មានរោងចក្រ ផលិត​រថយន្ត​​ក្នុងស្រុកនោះទេ ហើយពន្ធនាំចូល ពីប្រទេសក្រៅគឺខ្ពស់ អាចដល់ប្រហែល 145% ឯណោះ សម្រាប់​ស៊េរី 2017។ ដោយឡែកសម្រាប់ស៊េរីឆ្នាំទាបៗ និងមួយទឹកវិញ ពួកវាមានអត្រាពន្ធទាបជាង ដែល​នេះវាជួយសន្សំសំចៃខ្ពស់ ទៅដល់អ្នកប្រើប្រាស់។

  1. គ្រឿងបន្លះ និងភាពងាយស្រួល ក្នុងការលក់ចេញ

1

រថយន្តស៊េរីល្មមៗ ងាយស្រួលស្វែងរកគ្រឿងបន្លាស់ ខូចមិនចំណាយលុយច្រើន ស្រួលជួសជុល ជិះមិន​សូវ​ស្តាយ ហើយក៏ងាយលក់ចេញជាង រថយន្តថ្មីផងដែរ។ វាខុសពីរថយន្តថ្មី ដែលអ្នកប្រើប្រាស់ បារម្ភ​ទៅ​លើ​គ្រឿង​បន្លាស់ និងលុយខាត ពេលលក់ចេញ។

  1. តម្រូវការរថយន្តទំនើបនៅ​មានកម្រិត

2

ប្រជាជាជនកម្ពុជាយើងមួយចំនួនធំ នៅមិនទាន់ត្រៀមខ្លួនដើម្បី ធ្វើជាម្ចាស់រថនយន្តស៊េរីទំនើប ដែល​មាន​បច្ចេក​វិទ្យាខ្ពស់ ក៏ដូចជាស្ទុះ និងបើកបរបានលឿននៅឡើយទេ។ តម្រូវការភាគច្រើន គឺរថយន្ត​ដែល​ត្រឹម​ជិះបាន ធន់ ស៊ីសាំងតិច តែប៉ុណ្ណោះ មិនចាំបាច់ទំនើបណាស់ណាឡើយ។

នៅមានហេតុផលតូចៗជាច្រើនទៀត ដែលធ្វើអោយប្រជាជនយើង មានទំនោរប្រើប្រាស់រថយន្ត មួយទឹក​ស៊េរី​ចាស់ៗ ជាជាងទិញយករថយន្តស៊េរីថ្មីមកប្រើប្រាស់។ យ៉ាងណាមិញ ការប្រើប្រាស់រថយន្ត មួយ​ទឹក​មិន​មែន​ជា​ជម្រើស​ល្អ​ប៉ុន្មាន​ទេ ព្រោះអីពួកវាភាគច្រើន មិនមានសុវត្ថិភាព ក្នុងការប្រើប្រាស់ ហើយ​ស៊ីសាំង ក៏ដូចជាប៉ះពាល់ខ្ពស់ ទៅដល់បរិស្ថាន ហើយរថយន្តមួយចំនួន ជារថយន្តដែលធ្លាប់បុក រឺរថយន្ត​ផ្គុំ​តួឡើងវិញផងដែរ ដែលអាចបង្ករជាបញ្ហាបាននៅពេលប្រើប្រាស់។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Vongthear
  • 3:59 PM, 17 August
  • ប្រភព: Cambo Report
  • Tag: យានយន្ត